Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Boeing នឹង​នៅ​បន្ត​ផលិត​យន្តហោះ​ថ្មី​ម៉ាក 737 Max ទោះបី​មានការ​ធ្លាក់ ២​ ករណី​ ត្រឹម ៦ ​ខែ

spot_img

​ក្រុមហ៊ុន​ផលិត​យន្តហោះ​អា​មេ​រិច Boeing នឹងធ្វើ​ការបន្ត​ផលិត​យន្តហោះ​ដដែល ខណៈ​ខ្លួន​កំពុង​ធ្វើ​កិច្ចការ​ដើម្បី​កែខៃ​បញ្ហា​របស់​យន្តហោះ​ម៉ាក 737 Max​។​

​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​នឹងធ្វើ​ការផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​ការដឹក​បញ្ជូន​យន្តហោះ​ម៉ាក 737 Max ទៅ​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍ ខណៈដែល​វា​កំពុង​កំណត់​ពី​បញ្ហា​ដែល​បណ្តាល​ឲ្យ​យន្តហោះ​ប្រភេទ​នោះ​
​មានការ​ធ្លាក់​រហូតដល់​ទៅ ២​ដង ត្រឹម​រយៈពេល ៦​ខែ​ប៉ុណ្ណោះ​។​

​យន្តហោះ​ប្រភេទ 737 Max គឺជា​យន្តហោះ​ដែល​លក់ដាច់​បំផុត​របស់​ក្រុមហ៊ុន និង​នៅតែមាន​តម្រូវការ​ខ្ពស់ ទោះបី​មានការ​ធ្លាក់ ២​ករណី​ក៏ដោយ​។​

​ក្រុមហ៊ុន​បានប្រកាស​ការសម្រេចចិត្ត​ក្នុងការ​ដឹកជញ្ជូន​យន្តហោះ​ខ្លួន​ទៅ​បណ្តាល​ក្រុមហ៊ុន​អាកាសចរណ៍ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ មាន​ប្រទេស​ជាង ៥០​ហើយ​បាន​ផ្អាក់​មិន​ឲ្យ​មានការ​ហោះហើរ យន្តហោះ​ប្រភេទ 737 Max នៅ​ដែនអាកាស​របស់ខ្លួន បន្ទាប់ពី​មានការ​ធ្លាក់​ពីរ​ករណី នៅ​ឥណ្ឌូនេស៊ី និង​នៅ​អេ​ត្យូ​ពី​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

ប្រភព​៖ CNN

spot_img
×