Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ចាប់​បុរស​ម្នាក់ បង្ខំ​រួមភេទ​ជាមួយ​ក្មេងស្រី មិនទាន់​ពេញ​វ័យ

spot_img

ខេត្តកណ្តាល​ ៖ ព្រៃផ្សៃ​ណាស់ បង្ខំ​រួមភេទ​ជាមួយ​ក្មេងស្រី មិនទាន់​ពេញវ័យ ត្រូវ​ជាប់​ខ្នោះ​របស់​ប៉ូលីស​។ ករណី​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​ ១៥ ​ឆ្នាំ ដែល​កើតហេតុ​ថ្ងៃទី ១៣​មីនា​២០១៩ វេលា​ម៉ោង​២០និង០០​នាទី នៅ​ចំនុច​លើ​គ្រែ​លក់​នំ ក្នុង​បរិវេណ​វត្ត​សាលា​អណ្ដែត ភូមិ​អណ្ដូង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​ជនរងគ្រោះ​ឈ្មោះ ប ស ឡ ភេទ ស្រី អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ អណ្ដូង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​ជា​សិស្ស​ ​ជនសង្ស័យ ឈ្មោះ​អៃ អុន ហៅ​លាង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​អណ្ដូង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង មុខរបរ​កម្មករសំណង់ ។​

​នគរបាល​បាន​បន្តថា នៅ​ថ្ងៃទី ១៣​មីនា​២០១៩ វេលា​ម៉ោង ២០និង០០​នាទី ឈ្មោះ អៃ អុន ហៅ​លាង បាន​បបួល​ហៅ ឈ្មោះ ប ស ឡ ទៅក្នុង​បរិវេណ​វត្ត​សាលា​អណ្ដូង ដែលមាន​គ្រែ​លក់​នំ ហើយ​ជន​ស​ង្ស​យ័ បាន​ចាប់​ឈ្មោះ ប ស ឡ ផ្ដួល​ទៅលើ​គ្រែ រួច​ចាប់​ស្រាតខោ​ជនរងគ្រោះ ហើយ​ខ្លួន​(​ជ​នស​ង្ស​យ័​)​បាន​ស្រាតខោ​ត្រឹម​ក្បាលជង្គង់ និង​បាន​យក​ប្រដាប់ភេទ ដាក់​ដាក់ចូល ប្រដាប់ភេទ​ជនរងគ្រោះ ភ្លាមនោះ​ជនរងគ្រោះ​ឈឺ​ពេក ក៏​រើបម្រះ ហើយ​ជនសង្ស័យ​ក៏​ឈប់​សកម្មភាព​តែម្ដង ។​

លុះដល់​ថ្ងៃទី ១៤​ មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១១និង៣០​នាទី ក្រុមគ្រួសារ​ជនរងគ្រោះ បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ ហើយ​សមត្ថកិច្ច​ប៉ុស្តិ៍ បាន​កោះហៅ​ជនសង្ស័យ​មក​សាកសួរ ជ​នស​ង្ស​យ័​បាន​សារភាពថា​ ៖ ​ខ្លួន​ពិតជា​បាន​រួមភេទ​ជាមួយ​ជនរងគ្រោះ​ពិតប្រាកដ​មែន ។​

​ករណីនេះ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×