Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រអាក់រអួល ៨ ម៉ោង Face Book សង​ថ្លៃ​ខូចខាត​ឲ្យ​ដៃគូ រាប់សិប​លាន​ដុល្លារ​!

spot_img

​ពិតជា​ព័ត៌មាន​គួរ​ឲ្យ​សប្បាយ​ណាស់ ខណៈពេល​ក្រុមហ៊ុន facebook បាន​អះអាងថា ពួកគេ​បាន​ស្តារ​ស្ថានការណ៍​ឲ្យ​ដូចដើម​ហើយ ហើយ​នេះ​ពុំមែន​ជា​ករណី​វាយប្រហារ DDoS ទេ ។​

​ក្នុងអំឡុងពេល ៨ ម៉ោង​រង​ការរអាក់រអួល FB បាន​វិល​មក​ស្ថានភាព​ធម្មតា​វិញ -​នេះ​បើតាម Down detector ពុំ​ឃើញ​មាន​ព័ត៌មាន​ប្រកាស​ប្រាប់ថា មាន​អ្វី​មិន​ប្រក្រតី​កើតឡើង​ទៀត ។ យ៉ាងណា​នេះ​ក្តី​បណ្តា​បញ្ហា Justagram និង what sapp នៅ​ពុំទាន់​សុ​ក្រិត​ភាព​ទាំងស្រុង​នៅឡើយ​ទេ ។​

​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា facebook Instagram និង Messenger រង​ភាពរអាក់រអួល​ខ្លាំង​បំផុត នៅ​អាមេរិក ទ្វីបអឺរ៉ុប និង​អាមេរិក​ខាងត្បូង ។ ទ្វីបអាស៊ី​យើង​រង​ឥទ្ធិពល​មិន​ធ្ងន់ធ្ងរ​ទេ ។​

Facebook ឲ្យ​ដឹងថា ពួកគេ​កំពុង​ពិនិត្យមើល​ការសង​ថ្លៃ​ខូចខាត​ចំពោះ​អ្នក​ផ្សាយពាណិជ្ជកម្ម ព្រោះតែ​ការរអាក់រអួល​ខាងលើ ។​

​តាម​អ្នកវិភាគ​ទឹកប្រាក់​សំណង​នេះ គឺ​រាប់សិប​លាន​ដុល្លារ​ឯណោះ ៕ ចន្ទ្រា​

spot_img
×