Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ផ្ដល់​ថវិកា​ជិត​ ៣​ សែន​ដុល្លារ​អាមេរិក សម្រាប់​កែលម្អ ផ្លូវថ្នល់ និង​សាងសង់​បរិក្ខា​សា​លាម​ត្តេ​យ្យ​

spot_img

​ភ្នំពេញ ​៖ រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្ដល់​ថវិកា​សរុប​ចំនួន 275.296 ដុល្លារ​អាមេរិក ដល់​អង្គភាព​ចំនួន 3 ក្រោម​គ្រោងការណ៍ នៃ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (​ជំនួយ​គូ​សាណូ​ណិ​)​។ កិច្ចសន្យា​ផ្តល់ជំនួយ​ត្រូវបាន​ចុះហត្ថលេខា​នា​ថ្ងៃទី 15 ខែមីនា​នេះ ដោយ​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​អ្នកតំណាង​អង្គភាព​ទទួល​ជំនួយ​ទាំង 3 មកពី​ខេត្តកំពត និង​ខេត្តក្រចេះ​។​

​លោក​ហូ​រី​ណូ អ៊ុ​ជិ​ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា លើ​កិច្ចសន្យា​ផ្ដល់ជំនួយ សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ នៅ​ថ្ងៃទី 15 ខែមីនា ឆ្នាំ 2019 នៅ​ស្ថានទូត​ជប៉ុន​។ លោក​ឯកអគ្គរាជទូត បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ដែល​បាន​ចុះហត្ថលេខា លើ​កិច្ចសន្យា​ផ្តល់ជំនួយ សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​មនុស្សជាតិ គូ​សាណូ​ណិ​នៅថ្ងៃនេះ​។ លោក​បាន​ថ្លែងថា គម្រោង​ទី 1 សម្រាប់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពត រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ថវិកា​ប្រមាណ 1០6.000 ដុល្លារ​អាមេរិក សម្រាប់​ការកែលម្អ​ផ្លូវថ្នល់ ក្នុង​ឃុំ​ទទុង ស្រុក​ដងទង់ ខេត្តកំពត​។ គម្រោង​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ផ្ដល់​អត្ថប្រយោជន៍ ដល់​ប្រជាជន​ប្រមាណ 156.00០ អ្នក​ក្នុង​តំបន់​។ ខ្ញុំ​សង្ឃឹមថា ផ្លូវថ្នល់​ដែល​កែលម្អ​នេះ នឹង​រួមចំណែក​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មូលដ្ឋាន ង​វិញ តាមរយៈ​មធ្យោបាយ​ធ្វើដំណើរ​ដែល​ល្អប្រសើរ ទៅកាន់​សាលារៀន មន្ទីរពេទ្យ ផ្សារ និង​តំបន់​ផ្សេងៗ ។ គម្រោង​ទី 2 សម្រាប់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តក្រចេះ រដ្ឋាភិបាល​ជប៉ុន​ផ្ដល់​ថវិកា​ប្រមាណ 82.000 ដុល្លារ​អាមេរិក សម្រាប់​ការសាងសង់​ស្ពានបេតុង ក្នុង​ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។ យើង​រំពឹងថា ប្រជាជន​ក្នុង​តំបន់​ប្រមាណ​៣.៨០០​នាក់ នឹង​អាច​ទទួលបាន​ផ្លូវ​ដែលមាន​សុវត្ថិភាព​ជាង​មុន ទៅកាន់​សាលារៀន មន្ទីរពេទ្យ ផ្សារ និង​តំបន់​ផ្សេងៗ​ទៀត ។ គម្រោង​ចុងក្រោយ សម្រាប់​អង្គការ Planet Enfunts and Developement រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ ៨២.០០០ ដុល្លារ​អាមេរិក សម្រាប់​ការសាងសង់​បរិក្ខា​សា​លាម​ត្តេ​យ្យ​ចំនួន 8 ក្នុងស្រុក​ចំនួន​ពីរ​នៅ​ខេត្តកំពត​។ គម្រោង​នេះ ត្រូវគេ​រំពឹងថា នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កុមារ​ប្រមាណ 270 នាក់ ក្នុង​តំបន់​។ ខ្ញុំ​សង្ឃឹមថា បរិក្ខា​សាលា​ម​ត្តេ​យ្យ​ដែល​ត្រូវបាន​កែលម្អ នឹង​រួមចំណែក​ដល់​ការផ្ដល់ ឲ្យ​កុមារ​នៅ​ការ​ចូលរៀន ប្រកបដោយ​និរន្តរភាព និង​គុណភាព ដល់​ម​ត្តេ​យ្យ​អប់រំ​។​

​សូមបញ្ជាក់ថា ជំនួយឥតសំណង​គូ​សាណូ​ណិ​របស់​ជប៉ុន បានចាប់ផ្ដើម​នៅ​កម្ពុជា​នៅ​ឆ្នាំ 1991 ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ដូចជា​ក្នុងការ​អភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​ឡើងវិញ នៅតាម​កម្រិត​មូលដ្ឋាន​។ គម្រោង​ជំនួយ​នេះ មាន​ទិសដៅ​ការពារ​ជន​ងាយ​រងគ្រោះ ពី​កត្តា​មួយចំនួន ដូចជា​ភាពក្រីក្រ ភាព​អកុសល ដែល​អាច​គំរាមកំហែង​ដោយផ្ទាល់ ដល់​ជីវភាព​រស់នៅ ការចិញ្ចឹម​ជីវិត និង​សេចក្តីថ្លៃថ្នូរ របស់​ពួកគេ ក៏ដូចជា​ជួយ​ជម្រុញ នូវ​ភាពម្ចាស់ការ​លើ​ខ្លួនឯង របស់​ប្រជា​សហគមន៍​។ ចាប់ពី​ឆ្នាំ 1991 រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ថវិកា​ជាង 60 លាន​ដុល្លារ​អាមេរិក ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​អនុវត្ត​គម្រោង​គូ​សាណូ​ណិ​ចំនួន 612 គម្រោង នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​លោក​ហ៊ សូ​រិ​ន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពត បាន​ថ្លែងថា ជំនួយ​ខាងលើនេះ មាន​សារសំខាន់​ខ្លាំងណាស់ ក្នុង​ការតភ្ជាប់​ផ្លូវ​ធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​រស់នៅ ក្នុង​ឃុំ​ទទុង ព្រមទាំង​ចូលរួមចំណែក​កាត់បន្ថយ ការលំបាក​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ឃុំ​ខាងលើ ក្នុងការ​ធ្វើដំណើរ​ឆ្លង​កាត់ ទៅមក​ទីប្រជុំជន​នានា ក៏ដូចជា​ការដឹកជញ្ជូន​កសិផល ដែល​បាន​ដាំ​ដុះ​រួច ទៅកាន់​ទីផ្សារ ជាពិសេស​សិស្សានុសិស្ស ទៅកាន់​សាលារៀន​។ ជាថ្មី​ម្ដងទៀត តាមរយៈ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពត ថ្នាក់ដឹកនាំ​ខេត្ត និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​ទាំងមូល ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ទទុង សូម​ធ្វើការ​ធានាថា សមិទ្ធផល​ថ្មី ដែល​នឹង​ចាប់កំណើត នាពេល​ខ្លី​ខាងមុខនេះ ត្រូវបាន​ទទួលជោគជ័យ និង​ត្រូវបាន​ថែទាំ​គ្រប់គ្រង ដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​និរន្តរភាព​។​

​លោក​លឹម ជាវ​ហាវ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តក្រចេះ បាន​ថ្លែងថា ជំនួយ​ខាងលើ មាន​សារសំខាន់​ខ្លាំងណាស់ ក្នុង​ការតភ្ជាប់​ផ្លូវ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​ព្រែក​ទេរ មក​ផ្លូវជាតិ​លេខ 7 និង​ទី​រួម​ខេត្ត​។ ក្នុងការ​មកកាន់​ទីផ្សា​រ សេវា​សុខភាព សេវា​អប់រំ ជាពិសេស​ការដឹកជញ្ជូន កសិផល​ផ្សេងៗ​។ លោក​ក៏បាន​អរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ជួយ​និង​គាំទ្រ ដល់​ប្រទេស​កម្ពុជា ក្នុងការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ហើយ​ក៏បាន​អរគុណ​ជាខ្លាំង សម្រាប់​ការជួយ​គាំទ្រ ទៅលើ​គម្រោង​សាងសង់​ស្ពានបេតុង​មួយកន្លែង ប្រវែង 15 ម៉ែត្រ កម្ពស់ 7 ម៉ែត្រ និង​ទទឹង 6 ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ម្រើ​ម ឃុំ​ដា ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

​អ្នកស្រី ណា​តា​លី ឌុយ​ប៉ង់ ប្រធាន​ប្រចាំ​ប្រទេស​អង្គការ​ពិភព​កុមារ និង​អភិវឌ្ឍន៍ បាន​ថ្លែងថា ជំនួយ​របស់​ប្រទេស​ជប៉ុន ក្រោម​គម្រោង​គូ​សាណូ​ណិ ដើម្បី​សាងសង់​អគារ​ម​ត្តេ​យ្យ​សិក្សា​ចំនួន 8 កន្លែង ស្មើ​នឹ​ង 10 ខ្នង ដែល​ស្ថិតនៅ​ក្នុងភូមិ​ដាច់ស្រយាល នៃ​ខេត្តកំពត​។ អ្នកស្រី បាន​បន្តថា ពិតណាស់ វិស័យ​កុមារ​តូច​បច្ចុប្បន្ន គឺជា​ទិសដៅ​អាទិភាព​សម្រាប់​ប្រទេស​ជាច្រើន លើ​សកលលោក ដោយសារ​វា គឺជា​ការអភិវឌ្ឍ​សក្កា​នុព​ល ពេញលេញ​របស់​កុមារ​តូច​តាំងពី​វ័យ​តូច និង​មាន​ផល​ជា​វិជ្ជមាន ទៅដល់​ការចូលរួម​របស់​ពួកគាត់ ក្នុងការ​លូតលាស់​រប​ស់​សង្គម​នា ពេលអនាគត នៅពេលដែល​ពួកគាត់​ពេញវ័យ​។ កម្ពុជា​បាន​ច្បាស់​ពី​សារសំខាន់​នេះ ហើយ​បាន​ដាក់ចេញ​នូវ​ផែនការ សកម្មភាព វិស័យ​កុមារ​របស់ខ្លួន សម្រាប់​ឆ្នាំ 2019 -2023 ។ ឱកាស​សម្រាប់​កុមារ​គ្រប់រូប បាន​ចូលរៀន​នៅ​ម​ត្តេ​យ្យ​សិក្សា ចាប់ពី​អាយុ 3​ឆ្នាំ គឺជា​គោលដៅ​មួយ ក្នុងចំណោម​គោលដៅ​សំខាន់ៗ ក្នុង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឲ្យ​កុមារ ទទួលបាន​ការសិក្សា ដ៏​ចាំបាច់ នឹង​ឈានទៅ​បឋមសិក្សា ដោយ​ជោគជ័យ និង​កាត់បន្ថយ​អត្រា​បោះបង់​ការសិក្សា​។ យោងតាម​អនុក្រឹត្យ​លេខ 245 របស់​រាជរដ្ឋាភិបាល​កម្ពុជា យើង​ជឿជាក់ថា ក្រុមប្រឹក្សាឃុំ និង​ទទួលខុសត្រូវ ក្នុងការ​ប្រើប្រាស់​គ្រប់គ្រង អគារ​ម​ត្តេ​យ្យ​សិក្សា ប្រកបដោយ​និរន្តរភាព និង​លើសពីនេះ​ទៀត ត្រូវ​សិក្សា​ក្រោម​ជំនួយ​ថវិកា ពី​គម្រោង​គូ​សាណូ​ណិ និង​មានលទ្ធភាព​ខ្ពស់ ក្នុងការ​វាយតម្លៃ​ជាម​ត្តេ​យ្យ​ស្តង់ដារ​អប្បបរមា ពី​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​បន្ត​ដាក់បញ្ចូល​ជា​គ្រឹះស្ថានសាធារណៈ ​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×