Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធត់ចិត្ត​ណាស់​! ស្ត្រី​អាយុ​៦៤​ឆ្នាំ ត្រូវបាន​ចាក់សោរ​ឃុំ​ក្នុងផ្ទះ ជាមួយ​របួស​ដ៏​ធ្ងន់ធ្ងរ និង​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ ពេល​ដឹង​អ្នកប្រព្រឹត្ត​គឺជា​…

spot_img

​ជនរងគ្រោះ​ត្រូវបាន​រកឃើញ​កាលពីរ​រសៀល​ថ្ងៃទី​១៣ ខែមីនា នៅក្នុង​ផ្ទះ​របស់គាត់ នៅ Bukit Mertajam បន្ទាប់ពី​អ្នក​ជិត​របស់គាត់​បានលឺ​ស​ម្លែ​ង​របស់គាត់​ស្រែក​ដង្ហោយ​ឲ្យ​ជួយ​យក​ចេញពីផ្ទះ​ផង ។​

​នៅពេល​ប៉ូលីស​មកដល់ ពួកគេ​បាន​វាយ​បំបែក​ទ្វា​មុខ និង​ចូល​រំដោះ​គាត់ ។ ប៉ុន្តែ ពិតជា​តក់ស្លុត​ណាស់ នៅពេលរ​ឃើញ​ខ្លួនប្រាណ​របស់គាត់​ពោរពេញ​ដោយ​ស្នាមរបួស ដាច់​ជ្រៅៗ ។ ហើយ​នៅពេល​សួរថា​តើ​គាត់​របួស​នេះ​ដោយសារ​អ្នកណា​បង្ក គាត់​បាន​ទ​ទួ​ចដ​ដែលថា ដោយសារ​ដួល ។​

​នៅពេល​ប៉ូលីស​ជជីក​សួរ​បន្ថែម ទៅនឹង​ស្ថានភាព​ការរស់នៅ​របស់គាត់ ពួកគេ​បាន​រកឃើញ​ត្រួសៗ​បន្ថែម​ដូចជា​ការពិត គាត់​មានកូន​ប្រុស​ម្នាក់ និង​កូនស្រី​ម្នាក់ ដែល​ពួកគេ​ទាំងពីរ មាន​បញ្ហា​ផ្លូវចិត្ត​ដូចគ្នា ។ លើសពីនេះ កូនប្រុស​របស់គាត់​បា​ន​រៀប​ជាមួយ​ស្ត្រី​មាន​តម្រូវការ​ពិសេស​ម្នាក់ ។ គេ​យល់ឃើញថា គ្មាន​នរណាម្នាក់​នៅក្នុង​គ្រួសារ​នេះ​មានការ​ងារ​ធ្វើ​នោះទេ ហើយ​បន្ត​រស់​មកដល់​សព្វថ្ងៃ​នេះ គឺ​ដោយសារ​ជំនួយ​ហិរញ្ញវត្ថុ​ពី Zakat និង​មន្ទីរ​សុខុមាលភាព​សង្គម ។ នៅពេល​មូលនិធិ​ត្រូវបាន​ប្រើប្រាស់​អស់ ពួកគេ​នឹងត្រូវ​ដើរ​សុំទាន​តាមផ្លូវ ។ យើង​ពិតជា​រក​ពាក្យ​អ្វី​និយាយ​ពុំ​ចេញ​ទេ​… ។​

​បច្ចុប្បន្ននេះ ប៉ូលីស​បាន​ឃុំខ្លួន​កូនៗ​របស់​ស្ត្រី​រងគ្រោះ ក៏ដោយ​ជា​កូនប្រសា​ស្រី​របស់គាត់ ពីបទ​សង្ស័យ​ប្រើ​អំពើហិង្សា​លើ​រាងកាយ​យ ហើយនឹង​រៀបចំ​បញ្ជូន​ជនសង្ស័យ និង​ជនរងគ្រោះ ដើម្បី​ទទួលយក​នូវ​ការវាយតម្លៃ​សុខភាព​ផ្លូវចិត្ត ៕ រក្សា​

spot_img
×