Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​ពន្ធដា​រ​៖ អ្នក​ជាប់​កាតព្វកិច្ច​បង់ពន្ធ លើ​ប្រាក់ចំណូល ត្រូវ​រូតរះ ព្រោះ​នឹង​ផុតកំណត់​ត្រឹម​ដាច់​ខែមីនា​នេះ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​សិក្ខាសាលា​ស្តីពី “​កាតព្វកិច្ច​លើ​ប្រាក់ចំណូល និង​ប្រព័ន្ធគ្រប់គ្រង​ការ​បង្វិល​សង និង​ការប្រើប្រាស់​ឥណទាន​អាករ​លើ​តម្លៃបន្ថែម តាម​ប្រព័ន្ធ​អន​ឡាញ​”​។​

​កម្មវិធី​នេះ រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែមីនា ឆ្នាំ​២០១៩ នា​សណ្ឋាគារ​សុខា ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព លោក កែន សម្បត្តិ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​លោក គង់ វិត​ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ ប្រធាន​ពន្ធដារ​ខេត្ត មន្ត្រី​ពន្ធដារ និង​អាជីវករ​តំណាង​ក្រុមហ៊ុន​សហគ្រាស មាន​ចំនួន​ជិត ៣០០​ក្រុមហ៊ុន​សហគ្រាស​បាន​ចូលរួម​។

​នាឱកាស​នោះ លោក គង់ វិត​ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ ដែល​ចូលរួម​ជា​អធិបតី បើក​សិក្ខាសាលា​ស្តីពី “​កាតព្វកិច្ច​លើ​ប្រាក់ចំណូល និង​ប្រព័ន្ធគ្រប់គ្រង​ការ​បង្វិល​សង និង​ការប្រើប្រាស់​ឥណទាន​អាករ​លើ​តម្លៃបន្ថែម តាម​ប្រព័ន្ធ​អន​ឡាញ​”​។​

​លោក​បាន​កោតសរសើរ​ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន​ពន្ធដា​រ ដែល​បាន​បង្កើត​ឲ្យ​មាន​សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់ ដោយ​បើកឱកាស​ដល់​ម្ចាស់​ក្រុមហ៊ុន​សហគ្រាស ឬ​អាជីវករ​ទាំងអស់ ប្រកប​របរ​ផ្សេងៗ នា​ខេត្ត​ព្រះសីហនុ ដែលមាន​កាតព្វកិច្ច ត្រូវបំពេញ​កិច្ចការងារ​ផ្សេងៗ ឲ្យ​ស្របតាម​ច្បាប់​សារពើពន្ធ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។

​លោក គង់ វិត​ណៈ បន្តថា កិច្ចការងារ​ប្រមូល​ពន្ធ គឺជា​កិច្ចការងារ​ដ៏​សំខាន់ របស់​រាជរដ្ឋាភិបាល ដែល​ធានា​ដល់​ការ​ទប់ទល់​ការ​ចំណូល​ចំណាយ របស់​រដ្ឋ​។ ហើយ​ថា ការងារ​នេះ មាន​កាតព្វកិច្ច​ចំនួន ២​ដាច់ដោយឡែក​ពីគ្នា គឺ ទី​១/ មន្ត្រី​ជំនាញ​ពន្ធដារ ជា​អ្នកមាន​កាតព្វកិច្ច​ក្នុងការ​ប្រមូល​ពន្ធ​ឲ្យ​ស្របទៅតាម​ច្បាប់​សារពើពន្ធ និង​ទី​២/ បណ្តា​សហគ្រាស អាជីវកម្ម និង ក្រុមហ៊ុន​ទាំងអស់ ក៏​ត្រូវមាន​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ ឲ្យ​ស្របតាម​ច្បាស់​សារពើពន្ធ​កម្ពុជា​ផងដែរ​។ មានន័យថា ម្ចាស់​អាជីវកម្ម សហគ្រាស និង​ក្រុមហ៊ុន​ទាំងអស់ ត្រូវ​ចូលរួម​បង់ពន្ធ​ឲ្យ​បាន​ទាំងអស់គ្នា និង​ស្របតាម​ច្បាប់​បានកំណត់​។

​លោក គង់​វិត​ណៈ បន្ថែមទៀតថា កិច្ចការងារ​ប្រមូល​ពន្ធ​នេះ គឺមាន​អគ្គនាយក​រដ្ឋា​ន​ចំនួន ២ ដែលមាន​កាតព្វកិច្ច​ក្នុងការ​ប្រមូល​ពន្ធ​រួមមាន​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​។ ហើយ​ថា កិច្ចការ​នេះ អាចមាន​ដំណើរការ​ទៅបាន​រលូន លុះត្រា​មានការ​គាំទ្រ​ពី​អាជ្ញាធរខេត្ត ដែលជា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ទាល់តែ​មានការ​ចូលរួម​យ៉ាង​ពេញទំហឹង​ពី​បណ្តា​អាជីវករ​ទាំងអស់ ដែល​ត្រូវ​ចូលរួម​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​នេះ​។ លោក​ជូនពរ​ប្រតិភូ និង​មន្ត្រី​ជំនាញ​ពន្ធដារ និង​តំណាង​ក្រុមហ៊ុន​សហគ្រាស ដែល​បាន​មកជួប​ពិភាក្សាគ្នា នៅក្នុង​សិក្ខាសាលា ដ៏​មាន​សារៈសំខាន់ ទាក់ទង​កាតព្វកិច្ច នៃ​ការបង់ពន្ធ​ជូន​រដ្ឋ នាឱកាស​នេះ ឲ្យ​ទទួលបាន​ជោគជ័យ​តាម​ការគ្រោងទុក​។​

​ទាក់​ទិ​បញ្ហា​នេះដែរ លោក កែន សម្បត្តិ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក៏បាន​ជម្រាបជូន​សិក្ខា​កាម ក្នុង​សិក្ខាសាលា​ថា រយៈពេល ៥​ឆ្នាំ​កន្លងមកនេះ ដោយ​អនុវត្តតាម​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ក្នុងនោះ​រួមមាន​៖ «​អភិបាលកិច្ច​ល្អ​» ជា​ស្នូល​យុទ្ធសាស្ត្រ និង​ដោយ​អនុវត្ត​ស្របតាម «​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង និង​ហិរញ្ញវត្ថុ​សាធារណៈ (PFMRP) » ព្រមទាំង «​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម ២០១៤-២០១៨» និង​ក្រោម​ការចង្អុលបង្ហាញ​ណែនាំ​ដោយផ្ទាល់​ពី លោក​អគ្គនាយក​ពន្ធដា​រ បាន​ខិតខំ​ពង្រឹង​នូវ «​អភិបាលកិច្ច​ល្អ​» ដោយ​ផ្តោត​សំខាន់​លើ​ ៖

១/ រដ្ឋបាល​កិច្ច​ល្អ (Good Administration)

២/ ប្រសិទ្ធភាព នៃ​ភាពជា​អ្នកដឹកនាំ (Effective Leadrship and Management) និង ៣/​គុ​ណូ​ប​ធិបតេយ្យ Meritocracy) និង​សម្រេចបាន​នូវ​លទ្ធផល និង​សមិទ្ធផល​ល្អប្រសើរ​ជាច្រើន​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័​ក្ត​សិទ្ធ​ភាព ជូន​រាជរដ្ឋាភិបាល និង​ប្រទេសជាតិ​។ ជាក់ស្តែង​សម្រាប់​ឆ្នាំ​២០១៨​កន្លងទៅនេះ ចំណូល​ពន្ធ​-​អាករ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន​មាន​ចំនួន ៨៧៩១,៤០ ប៊ី​លាន​រៀល (​ប្រមាណ ២១៩៧,៨៥ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ១១៤,២៧% នៃ​ផែនការ​ច្បាប់​។

​ចំណូល​នេះ មិនទាន់​គិតដល់​ចំណូល​អាករ​លើ​តម្លៃបន្ថែម ដែល​រតនាគារ​កាត់​ទុក​ពី​ក្រុមហ៊ុន ដែល​ផ្គត់ផ្គង់​ទំនិញ ឬ​សេវា​ដោយ​ប្រើប្រាស់​ថវិការ​ជាតិ​។ ប៉ុន្តែ​បើ​បូក​ទាំង​ចំណូល​អាកា​រលើ​តម្លៃបន្ថែម​នេះ ថែមទៀត ចំណូល​ពន្ធ​នឹង​អាច​លើស​ផែនការ​ប្រមាណ ១៥% ប្រហាក់ប្រហែល ឆ្នាំ​២០១៧​ដែរ​។​

​ទ​ន្ធឹ​ម​គ្នា​នេះ លោក កែន សម្បត្តិ ក៏បាន​បញ្ជាក់ថា អគ្គនាយក​រដ្ឋា​ន​ពន្ធដារ ក៏បាន​ធ្វើ​ទំ​ន​បើក​ម្ម​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ ដោយបាន​លើកទឹកចិត្ត​ដល់​អ្នក​ជាប់ពន្ធ​ទាំងអស់ ចូលរួម​ប្រើប្រាស់​នូវ​ប្រព័ន្ធ និង​កម្មវិធី របស់​អគ្គនាយក​រ្ដ​ឋាន​ពន្ធដារ ក្នុងន័យ​ទទួលបាន​សេវា​អ្នក​ជាប់ពន្ធ ដែលមាន​ភាពសាមញ្ញ​ងាយស្រួល មានគុណ​ភាព ប្រកបដោយ​តម្លាភាព និង​មាន​សភាព​ឆាប់រហ័ស ។ ជាពិសេស​ថ្មីៗ​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានដាក់​ចេញ នូវ​ប្រព័ន្ធ​អន​ឡាញ សម្រាប់​គ្រប់គ្រង​ង​អាករ​លើ​តម្លៃបន្ថែម​។​

​ដោយឡែក​សហ​​គ្រាស​ទាំងឡាយ ដែល​ពុំទាន់​បានធ្វើ​បច្ចុប្បន្នភាព ព័ត៌មាន​សហគ្រាស ត្រូវ​មក​ធ្វើ​បច្ចុប្បន្នភាព ដើម្បី​ជា​ប្រយោជន៍ ទទួលបាន​នូវ​សេវា ដូច​បាន​រៀបរាប់​ខាងលើ​។​

​លោក កែន សម្បត្តិ បន្តថា ក្នុងនាម​ជា​អ្នកគ្រប់គ្រង​ប្រមូល​ពន្ធ​ជូន​រាជរដ្ឋាភិបាល អគ្គនាយកដ្ឋាន​ពន្ធដា​រ គឺ​ចង់ឃើញ​សហគ្រាស និង​ក្រុមហ៊ុន​ទាំងអស់ មានការ​រីកចម្រើន លូតលាស់ ធំធាត់ ហើយ​ប្រកាស មាន​ប្រាក់ចំណេញ​បង់ពន្ធ​ជូន​រដ្ឋ ដោយ​មិន​ចង់ឃើញ​សហគ្រាស​ប្រកាស​ខាត បង់ពន្ធ​ខ្វះ មាន​បញ្ជី​គណនេយ្យ ២ ឬ​៣​នោះទេ ដោយ​រំពឹងថា នឹងមិន​មានការ​កិបកេង​បន្លំ​ពន្ធ ហើយ​រង​ការកំណត់​ពន្ធ​ឡើងវិញ ទទួលរង​ពិន័យ ទោសទណ្ឌ ព្រមទាំង​ការប្រាក់​នោះទេ​។​

​គួរ​រំលឹក​ផងដែរ​ថា រាជរដ្ឋាភិបាល ក៏បាន​ដាក់ចេញ នូវ​វិធានការ​ដ៏​មុត​ស្រួច​មួយចំនួន ក្នុង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​នេះ ដើម្បី​ជួយ​លើកកម្ពស់​ភា​ព្រ​កួត​ប្រជែង និង​ការកែលម្អ​បរិយាកាស​ធុរកិច្ច (Ease of Doing Business) ដែលជា​អាទិ៍​មានដូចជា ​៖

១/ កាត់​បន្ថយថ្លៃ​អគ្គិសនី ចាប់ពី​ឆ្នាំ​២០១៩ សម្រាប់​អ្នកប្រើប្រាស់ ២/​បញ្ចប់​តួនាទី​អចិន្ត្រៃយ៍ អគ្គនាយក ដ្ឋា​ន​កាំកុងត្រូល នៅតាម​មាត់ច្រក​អន្តរជាតិ​

៣/ លុបចោល​អង្គភាព​កម្ពុ​ជា​ភ្នាក់ងារ​នាវាចរ (​កាំសាប​)

៤/ ការកែសម្រួល​ការផ្តល់​សេវាសាធារណៈ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ការ​កាត់ថ្លៃ Scan Container 50%

៥/ កា​រៀបចំ​ការធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី​ការវិនិយោគ និង​ច្បាប់​ស្តីពី​តំបន់ស​ដ្ឋ​កិច្ច ពិសេស​ព្រមទាំង​វិធានការ​នានា​ជាច្រើន​ទៀត​។

​តាមរយៈ​សិក្ខាសាលា​នេះ លោក កែន សម្បត្តិ មានជំនឿថា សិក្ខាកាម ដែល​បាន​ចូលរួម នឹង​ទទួលបាន​ចំណេះដឹង ចំណេះធ្វើ ជាប​ទប្ប​ញ្ញ​តិ និង​ជា​បទពិសោធ ពាក់ព័ន្ធ​ដល់​ការបំពេញ​កាតព្វកិច្ច​ព​ន្ធ​ដារ របស់​អ្នក​ចាប់​ពន្ធ ហើយក៏​ជា​ប្រយោជន៍ យកទៅអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ស្របតាម​បទ​ប្បញ្ញត្តិ និង​លិខិតបទដ្ឋាន​ស្តីពី​ពន្ធដារ​ជា​ធរមាន​។ ជាពិសេស ការដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបំពេញ​នីតិវិធី នៃ​ពាក្យស្នើសុំ​បង្វិល​សង និង​ការប្រើប្រាស់ ឥណទាន​អាករ លើ​តម្លៃបន្ថែម តាម​ប្រព័ន្ធ​អន​ឡាញ​។

​ត្រង់ចំណុច​នេះ លោក​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក៏បាន​សំណូមពរ​ឲ្យ​អ្នក​ជាប់ពន្ធ​ទាំងអស់ ត្រូវ​រូតរះ ក្នុង​ការដាក់​លិខិត​ប្រកាស​បង់ពន្ធ លើ​ប្រាក់ចំណូល ដែល​នឹង​ដល់​ឱសានវាទ នៅ​បំណាច់​ខែមីនា ឆ្នាំ​២០១៩​នេះ និង​ស្នើ​សូម​ធ្វើការ​ប្រកាស​ឲ្យ​មាន​ភាពស្មោះត្រង់​៕ ដោយ ៖ ដែន សីមា

spot_img
×