Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៦ ខែមី​​នា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ រឿង​ស្នេហា​រីកចម្រើន ។ អ្នក​នៅ​លីវ​មានឱកាស​ច្រើន​ដើម្បី​ជួប​ជាមួយ​ភេទ​ផ្ទុយ ស្នេហា​អាច​នឹង​មកដល់​គ្រប់ពេល ។ អ្នក​បាន​ជួប​មនុស្ស​ចិត្តល្អ​ជួយ​ជ្រោមជ្រែង​យកអាសា ហេតុនេះ​អាច​មើលឃើញ​សក្តានុពល​ជំនួញ​ក្នុង​អនាគត និង​មិន​ខ្លាចបោះ​ទុនវិនិយោគ ដើម្បី​ទទួល​ប្រាក់ចំណេញ​ធំ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ១,៣ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​សំណាង បៃតង , ស ។ ឆ្នាំ​អ្នកយក​អាសា រកា វក ម្សាញ់ ៕

​ឆ្នាំឆ្លូវ ៖ អ្នក​អាច​នឹង​សម្រេចបាន​នូវ​ជំហាន​ជាច្រើន ទាំង​ក្នុង​រឿង​មនោសញ្ចេតនា និង​កេរ្តិ៍ឈ្មោះ ។ រាល់​ទំនាស់​ឬ​ការយល់ច្រឡំ​មុន​នោះ​ត្រូវបាន​សម្រុះសម្រួល​ផ្សះផ្សា ។ ការងារ​សម្រេចបាន​ជោគជ័យ​ហួស​ពី​ការទន្ទឹងរង់ចាំ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ២,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​សំណាង លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , កុរ ៕

​ឆ្នាំខាល ៖ រឿង​ស្នេហា​ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ប្តី​ប្រពន្ធ​ស្រឡាញ់គ្នា​ស្មោះស្ម័គ្រ ផ្តល់​ភាពកក់ក្តៅ​ចំពោះ​គ្នា ។ ហិរញ្ញវត្ថុ​រឹងមាំ អ្នក​ពុំ​នៅមាន​អារម្មណ៍​តានតឹង​ពាក់ព័ន្ធ​ដល់​បញ្ហា​លុយកាក់​ទៀត ព្រោះ​ចំណូល​កើនឡើង​លើសពី​ការគ្រោងទុក ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៤,៨ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​សំណាង ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា មមែ , ចរ , កុរ ៕

​ឆ្នាំថោះ ៖ ថ្ងៃនេះ​អ្នកទទួលបាន​ដំណឹង​ល្អ​អំពី​លុយកាក់ ។ រាល់​ការប្រឹងប្រែង​ទាំង​អម្បាលម៉ាន​ពីមុនមក ត្រូវបាន​ឆ្លើយតប​យ៉ាង​គាប់ចិត្ត​ក្នុងថ្ងៃនេះ ។ ការងារ​ក៏​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​ជួប​ការលំបាក ឬ​បញ្ហា​ប្រឈម​អ្វី​ឡើយ ។ មនោសញ្ចេតនា​ក៏​ល្អប្រសើរ ប្រកបដោយ​ភាព​ផ្អែមល្ហែម សុភមង្គល ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ២,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​សំណាង ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា ចរ , កុរ , មមែ ៕

​ឆ្នាំរោង ៖ ការងារ​អំណោយផល​ល្អ​បំផុត ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត​និង​ប្រគល់​ឱកាស​យ៉ាងច្រើន​ដើម្បី​បង្ហាញ​ស្នាដៃ ។ បញ្ហា​ដែល​នៅ​កកស្ទះ​មុន​នោះ​ពុំទាន់​មាន​នរណា​ដោះស្រាយបាន ថ្ងៃនេះ​អ្នក​អាច​សម្រេចបាន​យ៉ាង​ឆ្នើម បង្ហាញ​ភាពលេច​ធ្លោ​លើសគេ ។ ប៉ុន្តែ​ក្នុង​រឿង​មនោសញ្ចេតនា អ្នក​គួរ​លៃ​ពេលវេលា​ឲ្យ​បាន​ច្រើនជាង កុំ​ជក់​នឹង​ការងារ​ភ្លេច​គិតដល់​មនុស្ស​ជាទី​ស្រឡាញ់ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៤,៧ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​សំណាង លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ចរ , រកា​, វក ៕

​ឆ្នាំម្សាញ់ ៖ ថ្ងៃនេះ​អ្នក​ហាក់​មាន​អារម្មណ៍​ទុក្ខព្រួយ​ក្នុង​រឿង​ស្នេហា ។ អ្នក​និង​គេ​បាន​មាន​គម្រោងការ​វែងឆ្ងាយ​ក្នុង​អនាគត តែ​អាច​គ្រប់យ៉ាង​នឹង​បញ្ចប់​អស់​មួយ​រំពេច ។ អ្នក​គួរ​ប្រមូលផ្តុំ​ធ្វើការ​ជំនួស​ឲ្យ​ភាពឈឺចាប់​ដោយសារ​ស្នេហា ។ គ្រប់យ៉ាង​រួចហើយ​នឹងមាន​ទិស​ដោះស្រាយ ។ ការងារ​នឹង​សង​ត្រឡប់​ឲ្យ​អ្នក​នូវ​ភាព​រីករាយ ឱកាសល្អៗ​នៅខាងមុខ ត្រូវ​ចាប់យក​ឲ្យ​ជាប់ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៦,៩ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​សំណាង ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា រកា ឆ្លូវ , វក ៕

​ឆ្នាំមមី ៖ អ្នក​កំពុង​ជួប​ការលំបាក​ក្នុង​ការងារ ពេល​ដែលមាន​មនុស្ស​តាម​ឈ្នានីស ផ្ចាញ់ផ្ចាល​អ្នក​គ្រប់​នាទី ។ អ្នក​ត្រូវ​នឹងនរ​ពិនិត្យ​គ្រប់​រឿង កុំ​ងាយ​ជឿ​សំដី​អ្នកដទៃ ព្រោះ​អាច​នោះ​ជា​សំដី​បោកប្រាស់ ។ រឿង​មនោសញ្ចេតនា​មិនត្រូវ​បង្ខំចិត្ត​ខ្លួន​ពេល​ទាល់​តែមាន​និស្ស័យ​ទើប​អាច​រួមរស់​ជាមួយគ្នា​បាន ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៥,៨ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​សំណាង ទឹកក្រូច ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , ខាល ៕

​ឆ្នាំមមែ ៖ ថ្ងៃនេះ​អ្នកនឹង​មានឱកាស​បាន​ជួប​មនុស្ស​ដែល​សក្តិសម​ធ្វើជា​គូ​អនាគត​របស់ខ្លួន ។ មាន​សញ្ញា​លំបាក​នាពេលខាងមុខ​ក្នុង​ការងារ តែ​អ្នក​នៅតែ​អាច​ជំនះបាន​ដោយ​ការប្តេជ្ញាចិត្ត​របស់ខ្លួន ។ ថ្នាក់លើ​កោតសរសើរ វាយតម្លៃ​ខ្ពស់​សមត្ថភាព​របស់​អ្នក​និង​ត្រៀម​ផ្តល់​តំណែង​ថ្មី​ក្នុងពេល​ខាងមុខនេះ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ១,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​សំណាង ត្នោត , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា កុរ , ថោះ , មមី ៕

​ឆ្នាំវក ៖ អ្នក​ងាយ​ជួប​រឿង​ខកចិត្ត​ទាំង​ក្នុង​ការងារ និង​មនោសញ្ចេតនា ។ អ្នក​អាច​ប្រែជា​ងងឹតងងល់ និង​ងាយ​ជឿ​សំដី​អ្នកដទៃ​នាំ​ឲ្យ​ខាតបង់​ប្រាក់កាស ។ ថ្ងៃនេះ​កុំ​ប្រញាប់ប្រញាល់​ធ្វើការ​សម្រេចចិត្ត​អ្វីមួយ ព្រោះ​ងាយ​នឹង​ខុស​ធ្ងន់ធ្ងរ ។ មនោសញ្ចេតនា​មានការ​ខ្វែងគំនិត​គ្នា ទំនាស់​ស្រួចស្រាវ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៤,៨ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​សំណាង ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា ជូត , រោង , រកា ៕

​ឆ្នាំរកា ៖ ថ្ងៃនេះ​ល្អ​បំផុត​អ្នក​ត្រូវ​រក្សា​ភាពនឹងនរ និង​ស្តាប់​ឲ្យ​ច្រើន​មុនពេល​ធ្វើការ​សន្និដ្ឋាន​អ្វីមួយ ។ ការងារ​អាច​ជួប​បញ្ហា​ស្មុគស្មាញ​ឈឺក្បាល​ច្រើន ទាមទារ​ឲ្យ​អ្នក​ត្រូវ​គិតគូរ​ឲ្យ​ម៉ត់ចត់​កុំ​ប្រញាប់ប្រញាល់ ។ រឿង​មនោសញ្ចេតនា​មិនល្អ ងាយ​មានទំនាស់​ឈ្លោះប្រកែក​គ្នា​ដោយសារ​ការយល់ច្រឡំ​តិចតួច ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៦,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​សំណាង ប្រាក់ , លឿង ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , ឆ្លូវ , រោង ៕

​ឆ្នាំចរ ៖ អ្នកនឹង​សម្រេចបាន​ជោគជ័យ​ច្រើន​ហួស​ពី​ការ​ស្មាន​ក្នុង​ការងារ​របស់ខ្លួន ។ អ្នកធ្វើ​អ្វី​ដោយ​មិន​រាថយ ហ៊ាន​ពុះពារ​ឧបសគ្គ និង​មានការ​តាំងចិត្ត​មុតមាំ នោះ​ជា​កត្តា​នាំ​ឲ្យ​ជោគជ័យ​ក្នុង​ពេលនេះ ។ ប៉ុន្តែ​រឿង​ស្នេហា​មិនបាន​ដូច​បំណង អ្នក​នៅ​លីវ​ពុំទាន់​បាន​ជួប​គូព្រេង​នឹង​អ្នកមាន​គូ​ហើយ​នោះ​មានរឿង​វិវាទ​មិន​ស្រាកស្រាន្ត ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៤,៧ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​សំណាង ស , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា វក , ខាល , មមី ៕

​ឆ្នាំកុរ ៖ អ្នក​កំពុង​ចង់​នៅក្នុង​ពិភព​ដោយឡែក​របស់ខ្លួន និង​ហាក់ដូច​ពុំ​ចាប់អារម្មណ៍​ដល់​រឿង​អ្វី​ផ្សេងទៀត ។ អ្នក​កំពុង​ជ្រមុជ​ខ្លួន​ទៅក្នុង​ការភ័ន្តច្រឡំ ។ ហេតុនេះ​ការងារ​ងាយ​កើតមាន​កំហុស​ជា​បន្តបន្ទាប់ ។ ចូរ​ប្រឹង​ស្មារតី​ឡើងវិញ នោះ​គ្រប់យ៉ាង​នឹង​ត្រឡប់មក​ដូចដើម ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៦,៨ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​សំណាង ស , ប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា ជូត , ឆ្លូវ , មមែ​៕​

spot_img
×