Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ជនជាតិ​ អ៊ីតាលីម្នាក់​ ស្នាក់​នៅ​ហួ​ស VISA​

spot_img

ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុខសញ្ញា​ជនបរទេស​ម្នាក់​ សញ្ជាតិ​ អ៊ីតាលី​ ស្នាក់​នៅ​ហួ​សVISA​ “ទិដ្ឋាការហួសសុពល​ភា​ព”​ត្រូ​វ​បា​នកម្លាំងនគរបាលខេត្ដកំពង់ស្ពឺ ​ចាប់បញ្ជូ​ន​ទៅ​ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍​ អនុវត្តតាមវិធា​ន​កា​រច្បាប់។


សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យស៊ើបអង្កេត និងអនុវ​ត្តនីតិវីធីខេត្ត បានចុះត្រួតពិនិត្យ និងឈានដល់ការឃាត់ខ្លួន ជនបរទេសម្នាក់​ ស្នាក់​នៅក្នុងមូលដ្ឋាន​ ក្រុងច្បារមន​ មកសួរនាំ រួចបញ្ជូនទៅ​នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី(ន៧) នៃ​អគ្គនាយ​ក​ដ្ឋាន​អន្ដោប្រវេសន៍​ក្រសួង​មហាផ្ទៃ​ ជនបរទេស​មានឈ្មោះGAGLIARDI ANGE​LO GAB​RI​ELE ភេទ​ ប្រុស អាយុ ៥២ឆ្នាំ សញ្ជាតិ អ៊ីតាលី លិ​ខិតឆ្លងដែនលេខ YB2076442 ផុតកំណត់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧​ (កាន់ឯកសារ​cop​y) បានចូលមកស្នាក់នៅ ដោយខុសច្បាប់ នៅក្នុងភូមិសាស្រ្តក្រុងច្បារមន ខេត្តកំពង់ស្ពឺ​ ក្នុងអំឡុង​ខែ​មីនា​ ឆ្នាំ​២០១៩​នេះ។
ចំពោះ​ស្ថាន​ភាព​ជនបរទេស​ខាងលើ​ដូចជា មាន​បញ្ហាផ្លូវចិត្ដ ​”សតិមិនប្រក្រតី”​ បច្ចុប្បន្ន​ក្រោយ​ចំណាត់ការ​ ជំនាញ​បានសំរេចបញ្ជូនទៅ អគ្គនា​យកដ្ឋានអន្ដោប្រវេសន៍ រួមជាមួយ​ម៉ូតូ​ ២គ្រឿង​ “សង្ស័យ​ម៉ូតូ​ជួលគេ​” ចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖កូឡាប

spot_img
×