Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកាសាធារណៈ ពិគ្រោះយោបល់ ជាមួយប្រជាជន ពាក់ព័ន្ធទៅនឹងគម្រោង ធ្វើអាជីវកម្មខ្សាច់សំណង់ ស្ថិតនៅតាមដងស្ទឹងព្រែកត្នោត

spot_img

កំពង់ស្ពឺ៖ ក្រសួងរ៉ែនិងថាមពល បានឲ្យដឹងថា វេទិកាសាធារណៈ ពិគ្រោះយោបល់ជាមួយប្រជាជន ពាក់ព័ន្ធទៅនឹងគម្រោងធ្វើអាជីវកម្មខ្សាច់សំណង់ ស្ថិតនៅតាមដងស្ទឹងព្រែកត្នោត ភូមិអូរផ្តៅ និងភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរាល់ ខេត្តកំពង់ស្ពឺ របស់សហគ្រាស មុត ឡុង នៅខេត្តកំពង់ស្ពឺ ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។

ក្រុមការងារក្រសួងរ៉ែនិងថាមពល ដឹកនាំដោយលោក អ៊ឹង ឌីប៉ូឡា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានរៀបចំធ្វើវេទិកាសាធារណៈ ពិគ្រោះយោបល់ជាមួយប្រជាជន ពាក់ព័ន្ធ ទៅនឹងគម្រោងធ្វើអាជីវកម្មខ្សាច់ សំណង់ ស្ថិតនៅតាមដងស្ទឹងព្រែកត្នោត ភូមិអូរផ្តៅ និងភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរាល់ ខេត្តកំពង់ស្ពឺ របស់សហគ្រាស មុត ឡុង ដោយមានការចូលរួមពីអាជ្ញាធរខេត្ត ស្រុក ឃុំ និងប្រជាជនមូលដ្ឋាន។

ថ្លែងក្នុងវេទិកាសាធារណៈនេះ ក្រុមការងារក្រសួង បានពន្យល់បកស្រាយ ប្រាប់ប្រជាពលរដ្ឋ អំពីផលប្រយោជន៍ ដែលនឹងទទួល បាននៅពេលចាប់ផ្តើម អាជីវកម្មខ្សាច់នេះ និងបានណែនាំ សហគ្រាស ដែលគ្រោងនឹងរៀបចំចង្វាក់ ផលិតកម្មរបស់ខ្លួន ដូចខាងក្រោម៖ ១.ការដឹកជញ្ជូនខ្សាច់ ចេញពីការដ្ឋាន ត្រូវគ្របតង់ឲ្យជិតល្អ បើកក្នុងករណីមិនគ្របតង់ឲ្យបានត្រឹមត្រូវទេ សហគ្រាស មិនត្រូវលក់ខ្សាច់ឲ្យជាដាច់ខាត ២.ត្រូវស្រោចទឹក តាមដងផ្លូវជាប្រចាំ ចំនួន២ ទៅ ៤ដង ក្នុងមួយថ្ងៃ ដើម្បីកុំឲ្យមានធូលីដីហ៊ុយ រំខាន ដល់ប្រជាពលរដ្ឋ ៣.ត្រូវបើកបរក្នុងភូមិ ឃុំ ក្នុងល្បឿនយឺតៗ ៤.ការធ្វើអាជីវកម្មខ្សាច់ និងការដឹកជញ្ជូនខ្សាច់ ត្រូវចាប់ផ្តើមពីម៉ោង៦ព្រឹក ដល់៦ល្ងាច។ ៥. ត្រូវធ្វើអាជីវកម្ម តែនៅក្នងដែនអាជ្ញាប័ណ្ណប៉ុណ្ណោះ និង ៦. ត្រូវចូលរួមជួសជុលផ្លូវ ដឹកជញ្ជូនជាប្រចាំ។

ក្រោយពីបានស្តាប់ការពន្យល់ បកស្រាយ របស់ក្រុមការងារក្រសួងរួចមក ប្រជាពលរដ្ឋដែលបានចូលរួម បានគាំទ្រ ចំពោះគម្រោង អាជីវកម្មខ្សាច់ របស់សហគ្រាស មុត ឡុងនេះ និងពុំមានការជំទាស់ឡើយ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×