Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពិតជា​ល្អ​ណាស់​! មហាសេដ្ឋី​ឥណ្ឌា​បរិច្ចាក​ប្រាក់ ៧,៥​ ពាន់​លាន​ដុល្លា​រ ដល់​មូលនិធិ​មួយ​

spot_img

មហាសេដ្ឋី​មាន​បំផុត​ទី  ២​ ក្នុងប្រទេស​ឥណ្ឌា​ បាន​បរិ​ច្ឆា​កបាន​បរិ​ច្ឆា​ក​ប្រាប់​រាប់ពាន់​លាន​ដុល្លា ទៅដល់​មូល​និធិ​មួយ​ដែល​ធ្វើ​កិច្ចការ​ផ្តោតលើ​ការអប់រំ​ ។​

​លោក Azim Premji ដែលជា​មហាសេដ្ឋី​បច្ចេកវិទ្យា និង​ជា​ប្រធាន​ក្រុមហ៊ុន Wipro បានផ្តល់​ភាគហ៊ុន ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន ៧,៥​ពាន់​លាន​ដុល្លា​នៅក្នុង​ក្រុមហ៊ុន​របស់លោក ទៅអោយ​មូលនិធិ​បង្កើតឡើង​ដោយ​លោក (Azim Premji Foundation)​។​

​មហាសេដ្ឋី​មានចិត្ត​សប្បុរស​រូបនោះ​បាន​បរិច្ចាក​ទឹកប្រាក់​ចំនួន ២១​ពាន់​លាន​ដុល្លា​ទៅអោយ​មូល​និ​ធី​របស់លោក ក្នុង​រយៈពេល ៧​ឆ្នាំ​។​

​បើតាម​ទស្សនា​វ​ដ្ឋី Bloomberg Billionaires Index បានអោយដឹងថា លោក Azim Premji បច្ចុប្បន្ន​មាន​អាយុ ៧៣​ឆ្នាំ មានទ្រព្យ​សម្បត្តិ​សរុប​ទាំងអស់​ចំនួន ១៨​ពាន់​លាន​ដុល្លា​។ លោក​គឺជា​មហាសេដ្ឋី​មាន​បំផុត​ទី ២​ក្នុងប្រទេស​ឥណ្ឌា​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន​បច្ចេកវិទ្យា Wipro គឺជា​ក្រុមហ៊ុន​ធំ​បំផុត​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយមាន​បុគ្គលិក​បំរើការ​ចំនួន ១៦០.០០០​នាក់​ទូទាំង​ពិភពលោក ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ CNN

spot_img
×