Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ដែល​ធ្វើការ​បាញ់ប្រហារ​នៅ​វិហារ​សាសនា នៅ​ញូស៊ឺឡែន ត្រូវគេ​នាំមក​តុលាការ​

spot_img

​ខ្មាន់កាំភ្លើង​ម្នាក់​ដែល​រង​ការចោទប្រកាន់​ពីបទ​ឃាតកម្ម​ទាក់ទង​ទៅនឹង​ការបាញ់រះ​ដ៏​សាហាវឃោរឃៅ ទៅលើ​វិហារ​សាសនា​ក្នុងប្រទេស​ញូ​ស៊ឺឡែ​ន បាន​លេចមុខ​នៅ​តុលាការ​នៅ​ថ្ងៃ​សៅ​រ៍នេះ​។

​ខ្មាន់កាំភ្លើង Brenton Harrison Tarrant អាយុ ២៨​ឆ្នាំ បានធ្វើ​ការបាញ់​រៈ​ទៅលើ​វិហារ Christchurch យ៉ាង​សាហាវ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ៤៩​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​។ ការបាញ់ប្រហារ​នោះ​ក៏មាន​ការធ្វើការ​ឡាយ​តាម​បណ្តាញ​សង្គម​ផងដែរ​។​

​បុរស​រូបនោះ​រង​ការចោទប្រកាន់​ពីបទ​មនុស្សឃាត និង​អាច​រង​ការចោទប្រកាន់​ផ្សេងៗ​ទៀត​។​

​ជនសង្ស័យ​គឺជា​ប្រជាជន​អូស្ត្រាលី ដែល​បាន​រស់នៅក្នុង​ទីក្រុង Dunedin នៅពេល​មានការ​វាយប្រហារ​។ ទីក្រុង​នោះ​មាន​ចំងាយ​ប្រហែល ២២៥​ម៉ា​យ ពី​វិហារ Christchurch ដែល​រង​ការបាញ់ប្រហារ​។​

Brenton Harrison Tarrant គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម ៣​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាក់ទង​ទៅនឹង​ការបាញ់ប្រហារ​។ ជនសង្ស័យ ២​នាក់​ទៀត​កំពុង​ត្រូវ​ឃុំខ្លួន ប៉ុន្តែ​តួនាទី​របស់​ពួកគេ​ក្នុងការ​បាញ់ប្រហារ​មិនទាន់​ត្រូវ​បានដឹង​ច្បាស់​នៅឡើយ​ទេ ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

ប្រភព​៖ BBC

spot_img
×