Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិសនី​កម្ពុជា បាន​ពិភាក្សា​ជម្រើស​ដាក់​នាវា​រោងចក្រ​ថាមពល របស់​ក្រុមហ៊ុន​ប្រទេស​តួរ​គី ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​អគ្គិសនី

spot_img

ភ្នំពេញ ៖ អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​ពិភាក្សា​ជម្រើស​ដាក់​នាវា​រោងចក្រ​ថាមពល របស់​ក្រុមហ៊ុន​ប្រទេស​តួរ​គី ជា​វិធានការ​បន្ទាន់​បន្ថែម​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​អគ្គិសនី សម្រាប់​រដូវប្រាំង​នៅ​កម្ពុជា​។​

ជម្រើស​នេះ មាន​ថ្លៃដើម​ខ្ពស់ជាង​ជម្រើស​ដទៃ ប៉ុន្តែ​អាច​ឆាប់​បាន​ប្រើ ក្នុងខណៈ​កម្ពុជា​រង់ចាំ​ការបញ្ចប់​ការសាងសង់​ប្រភព​ផ្សេងទៀត ដែល​កំពុងតែ​អនុវត្ត​។

​លោកស្រី Ayda Unlu ឯកអគ្គរដ្ឋទូត​តួរ​គី​ និង​ក្រុមហ៊ុន នឹង​រៀបចំ​សំណើ​ថ្លៃ​ជូន​រាជ​រដ្ឋា​ភ​បាល ពិនិត្យ​ក្នុង​សប្តាហ៍​ក្រោយនេះ​។ ការខ្វះ​ថាមពល ក្នុង​រដូវប្រាំង​នេះ ដោយសារ​កត្តា​អាកាសធាតុ​ក្តៅ​ខុស​ប្រក្រតី និង​កំណើន​តម្រូវការ​ថាមពល​ខ្ពស់​គំហុក​ក្រោយ​ការបោះឆ្នោត ២០១៨​។​

​សូមបញ្ជាក់ថា នៅ​​ទីស្តីការក្រសួង​ ​ថ្ងៃ​ពុធ ទី​១៤ ខែមីនា ឆ្នាំ​២០១៩ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល បានអនុញ្ញាត​ឲ្យ​លោកជំទាវ Ayda Unlu ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​តួ​គី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ក្នុងជំនួប​ពិភាក្សា​ការងារ​នេះ លោក រដ្ឋមន្ត្រី បាន​ជូនពរ​ដល់​លោកជំទាវ ដែល​បានទទួល​ភារកិច្ច​បំពេញ ការងារ​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បាន​ស្វាគមន៍ និង​ត្រៀម​សហការ​ជាមួយ​តួ​គី​ទាំង​វិស័យ​រដ្ឋ និង​ឯកជន​។

​ក្នុងឱកាស​នេះ​ផងដែរ លោកជំទាវ​អគ្គរដ្ឋទូត បាន​ឧទ្ទេសនាម​ក្រុមហ៊ុន Karadeniz Holding ដែលជា​ក្រុមហ៊ុន នាំមុខគេ​ផ្នែក​ថាមពល​នៅ​តួរ​គី ដើម្បី​បានធ្វើ​បទ​បង្ហាញ ពី​រោងចក្រ​អគ្គិសនី​នៅលើ​នាវា ដែល​ក្រុមហ៊ុន​នេះ បានសម្រេច​ផលិត​នាវា​អគ្គិសនី ដែលមាន​សមត្ថភាព ផលិត​ថាមពល​អគ្គិសនី ២៨០០​មេ​ហ្គា​វ៉ា​ត់​រួចហើយ នៅ​ទូទាំង​ពិភពលោក និង​កំពុង​តម្លើង​នាវា​ថ្មី ដែលមាន​សមត្ថភាព ផលិត​ថាមពល​អគ្គិសនី​រហូត​ដល់​ទៅ ៥០០០​មេ​ហ្គា​វ៉ា​ត់ តាម​ការបញ្ជាទិញ​បន្ថែមទៀត លើសពីនេះ លក្ខខណ្ឌ​ក្នុងការ​វិនិយោគ គឺមាន​ភាពងាយស្រួល​ទាំង​តម្លៃ​សមរម្យ មិន​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ និង​ប្រើប្រាស់​រយៈពេល​ខ្លី​ក្នុងការ តម្លើង​។​ល​៕ ដោយ​ ៖ កូ​ឡាប

spot_img
×