Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញការ​នៃ​ស្ថាប័ន​ស្រាវជ្រាវ​យោធា​ស៊ុយអែត “​បកអាក្រាត​” ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​ដ៏​ល្បីល្បាញ S-400 គឺជា​ករណី​ដែល​រុស្ស៊ី​បាន “​បោកប្រាស់​” កម្ទេច​…​ពិភពលោក​ (វីដេអូ)

spot_img

តាម​អ្នក​ជំនាញការ​របស់​ស៊ុយអែត​នោះ​ប្រព័ន្ធ​ការពារ​ដែនអាកាស S-400 Triumf តាមពិត​ទៅ​បាញ់​បាន​រយៈ​ចម្ងាយ​ជាក់ស្តែង​ពី​១៥០-២០០ km ។ ពោល​គឺ​ពុំមែន ៤០០ km ដូច​ដែល​រុស្ស៊ី​ផ្សាយ​…​ពាណិជ្ជកម្ម​ទេ ។​

​ថ្មីៗ​នេះ​ស្ថាប័ន​ស្រាវជ្រាវ​ការពារជាតិ​ស៊ុយអែត បាន​ប្រកាស​ជា​សាធារណៈ​នូវ​របាយការណ៍​សម្តែង​ការមន្ទិលសង្ស័យ​អំពី​សមត្ថភាព​ប្រយុទ្ធ​ពិតប្រាកដ​របស់ S-400 Triumf ដែល​រុស្ស៊ី​ផលិត ហើយ​កំពុង​បណ្តាល​ឲ្យ​ប្រទេស​ចំណុះ NATO ជាច្រើន​…​ញាក់សាច់ ។​

​ជាក់ស្តែង​តាម​បណ្តា​អ្នកជំនាញការ​ទាំងនោះ រយៈ​ចម្ងាយ​បាញ់​បាន​នៃ​ប្រព័ន្ធ S-400 ត្រូវបាន​រុស្ស៊ី​ប្រកាសថា 400 km នោះ ជាក់ស្តែង​បាញ់​បាន​តែ​ពី ១៥០-២០០km ប៉ុណ្ណោះ ។​

​ហើយ​បើ​ក្នុងករណី​ប្រឆាំងនឹង​កាំជ្រួច​មាន​រយៈកម្ពស់​ទា​ប​នោះ S-400 បាញ់​បាន​រយៈ​ចម្ងាយ​ត្រឹមតែ​… ២០ km ប៉ុណ្ណោះ ។​

​ក្រៅពីនោះ​តាម​របាយការណ៍​ដដែល ប្រភេទ​កាំជ្រួច​អាច​ឈាន​ដល់​រយៈ​ចម្ងាយ ៤០០ km គឺ 40N6 នៅ​ពុំទាន់​ដាក់ឲ្យ​ប្រើប្រាស់​នៅឡើយ​ទេ ព្រោះ​វា​កំពុង​ជួបប្រទះ​នូវ​បញ្ហា​មួយចំនួន ក្នុង​ដំណើរការ​អភិវឌ្ឍន៍ និង​សាក​ពិសោធន៍ ។​

​ប្រព័ន្ធ S-400 បច្ចុប្បន្ន គ្រាន់តែ​គំរាម​បាន​ចំពោះ​ប្រភេទ​យន្តហោះ​មានតម្លៃ​ខ្ពស់​ជាអាទិ៍​យន្តហោះ​ប្រកាសអាសន្ន​បន្ទាន់ (AWACS) ឬ​យន្តហោះ​ដឹកជញ្ជូន​ពី​ខ្នាត​មធ្យម​ដល់​ធំ ហោះហើរ​ក្នុង​បរិវេណ​ពី ២០០-២៥០ km ប៉ុណ្ណោះ ។​

​ប៉ុន្តែ​ស្របពេល​គ្នា​នោះ រយៈ​ចម្ងាយ​បាញ់​មាន​ប្រសិទ្ធភាព​ចំពោះ​យន្តហោះ​ប្រយុទ្ធ​មាន​ល្បឿន​លឿន កាំជ្រួច​មាន​កម្មវិធី​នាំ​ផ្លូវ​រយៈកម្ពស់​ទាប គឺ​ប្រមាណ​ពី ២០-៣៥ km តែប៉ុណ្ណោះ ។​

​តាម​ការវិភាគ​របស់​ស្ថាប័ន​នេះ ទោះបី​គ្រា​ដែល​គ្រាប់​កាំ​ជ្រួច 40N6 ត្រូវបាន​យកមក​ចូលរួម​ប្រយុទ្ធ​ក្តីក៏​ក្នុង​បរិវេណ​វាយលុកដ​ល់ ៤០០ km វា​មិន​អាច​វាយប្រហារ​ទទួល​បាន​ប្រសិទ្ធភាព​ចំពោះ​បណ្តា​គោលដៅ​ហោះហើរ ក្រោម​រយៈកម្ពស់ ៣០០០ ម៉ែត្រ ដែរ លើកលែង​តែ​គោលដៅ​នោះ​ត្រូវបាន​កំណត់​ក្នុង​កម្មវិធី​ហោះហើរ​របស់​កាំជ្រួច​ជាមុន ។​

​អ្នកជំនាញការ​ស៊ុយអែត ក៏​ចាត់ទុកថា ទោះ​បី​នេះ​ជា​ប្រព័ន្ធ​ដ៏​ទំនើបក្តី តែ​បំពង់​បាញ់​បង្ហោះ S-400 នៅតែ​ចំណុះ​លើ Radar បញ្ជា​គ្រាប់​១ ឬ​ច្រើន​ចំពោះ​ទម្រ​បាញ់ ។ ប្រការ​នេះ​ធ្វើឲ្យ​វា​ងាយ “​កាច់​បំបាក់​” ពេល​ដែល​បាត់បង់ Radar បញ្ជា​។​

​ជាក់ស្តែង​អ្វីដែល​ភាគី​ស៊ុយអែត​វាយតម្លៃ​អំពី S-400 នោះ ពុំមែន​ដើម្បី “​បន្ថោក​តម្លៃ​” កាំជ្រួច​ដ៏​ល្បីល្បាញ​របស់​រុស្ស៊ី​ទេ ។ ព្រោះថា​ប្រសិនបើ​គ្មាន​គ្រាប់ 40N6 ទេ គឺ S-400 Truimf បច្ចុប្បន្ន​អាច​បាញ់​បាន​រយៈ​ចម្ងាយ​ឆ្ងាយ​បំផុត​គឺ ២៥០ km ដោយ​ប្រើ​គ្រាប់ 48N6OM ។​

​ចំពោះ Radar នាំ​ផ្លូវ​គ្រាប់​វិញ មិនមែន​តែ S-400 ទេ ប្រព័ន្ធ​កាំជ្រួច​ការពារ​ដែនអាកាស​ស្ទើតែ​ទាំងអស់​លើ​ពិភពលោក បច្ចុប្បន្ន​គឺ​ចំណុះ​លើ​ស្ថានីយ៍​បញ្ជា​ទោល ។ គ្រាន់តែ​អ្នកជំនាញការ​ស៊ុយអែត មិន​និយាយ​ដល់​ប្រព័ន្ធ Patriot (​អាមេរិក​) ឬ SAM-P/T របស់​អឺរ៉ុប​ប៉ុណ្ណោះ ។ ពួក​វា​ក៏​មាន​គុណវិបត្តិ​ស្រដៀង​គ្នា​នេះដែរ ។​

​ចំណែក​រចនាសម្ព័ន្ធ​ដែល ១​វរៈ​សេនា​តូច​មាន​ទម្រ​បាញ់​បាន ៤៨​គ្រាប់ កាំជ្រួច​ពិតជា “​សាហាវ​” ណាស់​សម្រាប់​ពិភព​កាំជ្រួច​ការពារ​ដែន​អាកា​នៃ​ពិភពលោក ។​

​ទស្សនា​រុស្ស៊ី​បាញ់​សាកល្បង​កាំ​ជ្រួច S-400

​នារតី​

spot_img
×