Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បែងចែក​ប្រភេទគោលដៅ ក្នុង​ការគ្រប់គ្រង​ជន​បរទេស​

spot_img

​ភ្នំពេញ ​៖ អគ្គនាយក​អន្តោប្រវេសន៍ លោក នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ វាយតម្លៃ​ខ្ពស់ ចំពោះ​តួនាទី​រដ្ឋបាល​ប៉ុស្តិ៍ ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ការរួមចំណែក គ្រប់គ្រង​ជនអន្តោប្រវេសន៍​។​

​លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​ដឹកនាំ​កិច្ចប្រជុំ​ការងារ​ដកហូត ឯកសារ​រដ្ឋបាល​កម្ពុ​ជា មិន​ប្រក្រតី ការងារ​អន្តោប្រវេសន៍ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។​

​លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ បញ្ជាក់ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កំពុង​ពិចារណា អំពី​ការបែងចែក​ប្រភេទ គោលដៅ ក្នុង​ការគ្រប់គ្រង​ជន​បរទេស ថា​តើ​កម្រិត​ណា​រដ្ឋបាល​ប៉ុស្តិ៍ ជា​អ្នកគ្រប់គ្រង ហើយ​កម្រិត​ណា​អធិការ កម្រិត​ណា​ស្នងការ និង​កម្រិត​ណា​អគ្គនាយកដ្ឋាន​អន្តោ​វេស្តន៍ ដើម្បី​ប្រមូល​ព័ត៌មាន ឲ្យបាន​លម្អិត​។​

​លោក នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ បាន​បន្ថែមថា ក្រសួង​ហាម​ការបញ្ជាក់​លិខិត​ស្នាក់នៅ ឬ​ឯកសារ​ផ្សេងៗ តែ​ជន​បរទេស​ណា មក​រស់នៅ​ថ្មី​តែប៉ុណ្ណោះ ប៉ុន្តែ​បើ​ជនបរទេស​នោះ មក​រស់នៅ​តាំងពី​មុន​ខែកក្កដា ឆ្នាំ​២០១៤ ហើយ​មាន​សហព័ន្ធ​ជា​ខ្មែរ យើង​អាច​បញ្ជាក់​លិខិត​ស្នាក់នៅ ឬ​ឯកសារ​ផ្សេងៗ​អោយ​ពួកគាត់​បាន ហើយ​សូម​ឲ្យ​ពួកគាត់ សហការ​ជាមួយ​អាជ្ញាធរ ប្រគល់​ឯកសារ​ទាំងឡាយ មិន​ប្រក្រតី​ឲ្យ​អាជ្ញាធ​រវិញ​។​

​សូមបញ្ជាក់​ថា ការពន្យារ​ឱសានវាទ នៃ​ការទទួល​ពាក្យ សុំ​ប្រកាស​ទទួលស្គាល់ ជា​ជនបរទេស​អន្តោប្រវេសន៍ និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩៕ ដោយ ​៖ ​កូឡាប​

 

spot_img
×