Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​បាញ់​ប្លន់​អ្នករត់​ម៉ូតូឌុប រងរបួស​ធ្ងន់​

spot_img

​​ភ្នំពេញ ៖ បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់ ឌុប​ប៉ះចំ​ចោរប្លន់​ប្រដាប់អាវុធ ឌុប​មក​ដល់​កន្លែង​ស្ងាត់ បានធ្វើ​សកម្មភាព​បាញ់​ប្លន់ យក​ម៉ូតូ​សេ​១២៥ តែ​មិនបាន​សម្រេច ដោយសារ​បុរស​រងគ្រោះ​បាន​ប្រតាយប្រតប់​គ្នា ធ្វើឲ្យ​ចោរប្លន់​ដក​កាំភ្លើង​បាញ់​៦​គ្រាប់ តែ​ផ្ទះ​៣​គ្រាប់ ត្រូវ​ចំ​ក្បាល ដៃ និង​ស្មា រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ដី​វាល ភូមិ​គោក​ចំ​បក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនរងគ្រោះ ឈ្មោះ ម៉ន សុខ​ជា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​១ ក្បែរ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​ភូមិ ត្នោត​១​ដើម ឃុំ​ព្រះ​ខែ ស្រុក​បសេដ្ឋ ខេត្ត កំពង់ស្ពឺ ។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​តែ​យក​មិន​បាន​សម្រេច ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៧ កំពង់ស្ពឺ 1E-3900 ។ បន្សល់​ទុក​កាំភ្លើងខ្លី​ម៉ាក រ៉ូឡូ​១​ដើម គ្រាប់​មិន​ទាន់​ផ្ទុះ​៣​គ្រាប់ ក្បាល​គ្រាប់​១ ជនរងគ្រោះ​រងរបួស​ក្បាល​ពី​ចំហៀង​ខាងឆ្វេង​១​គ្រាប់ កដៃ​ស្តាំ​១​គ្រាប់ ស្មា​ខាងឆ្វេង​១​គ្រាប់ រងរបួស​ធ្ងន់ ។​

​តាម​សម្តី​ជនរងគ្រោះ​បានឲ្យដឹងថា មុន​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ម្តាយ​នៅឯ​ស្រុក​ប្រើ​ឲ្យទៅ​បើកថ្នាំ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី លុះ​វិលត្រឡប់​មក​វិញ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវវេង​ស្រេង ពី​កើត​ទៅ​លិច មកដល់​ចំណុច​ចំណតរថយន្ត​ក្រុង​លូ​៥ ភូមិ​ដំណាក់​ធំ​៣ ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ មាន​ជនសង្ស័យ​ម្នាក់ ហៅ​ឲ្យ​ឌុប​ជូន ទៅ​ខាងក្រោយ​សួន​កាណាឌីយ៉ា ក្នុងតម្លៃ​៤០០០​រៀល ដោយ​គិត​ថា​ក្បែរ​ផ្ទះ​របស់​ខ្លួន​ដែរ ឌុប​មកដល់​ចំណុចកើតហេតុ ចំ​កន្លែង​ចាក់សំរាម​ស្ងាត់ ជនសង្ស័យ​ឲ្យ​ឈប់ ដក​កាំភ្លើង​ភ្ជង់​តែម្តង ប្លន់​យក​ម៉ូតូ ក្នុង​សភាព​បែប​នេះ ប្រវាយប្រតប់​គ្នា ជាមួយ​ជនសង្ស័យ ឈាន​ដល់​បាញ់​៦​គ្រាប់ ផ្ទះ​៣​គ្រាប់ ត្រូវ​ជនរងគ្រោះ​៣​កន្លែង ស្មារតី​នៅ​រឹង ប្រវាយប្រតប់ រហូត​ធ្លាក់​កាំភ្លើង នៅ​កន្លែងកើតហេតុ បង្ក​ឲ្យ​ភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ច ជនសង្ស័យ​ភ័យ​រត់​គេចខ្លួន​ចូល​ទៅ​ខាង​ដី ខណ្ឌមានជ័យ​បាត់ស្រមោល ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ ដឹកយក​ទៅ​ពេទ្យ ក្បែរ​ប៉ុស្តិ៍​ចោមចៅ​១ ជាមុនសិន និង​ដាក់​ពាក្យបណ្តឹង ដើម្បី​ឲ្យ​សមត្ថកិច្ច បន្ត​ស្រាវជ្រាវ ។ សមត្ថកិច្ច ក្រោយពី​កើតហេតុ កំពុង​ធ្វើ​ការសាកសួរ ជុំវិញ រឿងហេតុ​ខាងលើ ដើម្បី​កំណត់​មុខសញ្ញា​ចោរប្លន់​ប្រដាប់​អាវុធ​ខាងលើ ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×