Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិភូ​វិនិយោគ​លើ​វិស័យ​អចលនៈទ្រព្យ ទីក្រុង​ឈុង​ឆីង ចាប់អារម្មណ៍​លើ​ការវិនិយោគ នៅ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ លោក​ហាន ប៉ាវ​ឆាង ប្រធាន​មន្ទីរ​គ្រប់គ្រង​គម្រោង​គំរូ​ចិន​.​សិង្ហបូរី នៃ​ទីក្រុង​ឈុង​ឆីង ដែល​ជា​ដៃគូ សហការ​របស់​ក្រុមហ៊ុនព្រី​នរៀល​អី​ស្តេត បាន​ថ្លែងថា លោក​មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ទៅលើ​ការវិនិយោគ​លើ វិស័យ​សំណង់ និង​អចលនៈទ្រព្យ នៅ​រាជធានី​ភ្នំពេញ ហើយ​លោក​នឹង​នាំយក​ព័ត៌មាន​ល្អៗ​ពី​កម្ពុជា ពិសេស​ផ្សព្វផ្សាយ ពី​សក្ដានុពល​រាជធានី​ភ្នំពេញ ដែល​មាន​ទៅ​ប្រាប់​ដល់​ក្រុម​អ្នកវិនិយោគ នៅ​ទីក្រុង​ឈុង​ឆីង​។​

​លោក​ហាន ប៉ាវ​ឆាង ថ្លែង​បែប​នេះ កាលពី​រសៀល​ថ្ងៃ​ទី​១៥ មីនា ក្នុង​ឱកាស​ជួប​សំណេះសំណាល ជាមួយ​លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​លោក​ហាន ប៉ាវ​ឆាង បាន​បន្តថា មន្ទីរ​គ្រប់គ្រង​របស់​លោក ក៏​មាន​ជំនាញ​លើ​ការវិនិយោគ លើ​វិស័យ​ហិរញ្ញវត្ថុ អាកាស ច​រណ៍ ដឹកជញ្ជូន​ផ្លូវគោក និង​ព័ត៌មានវិទ្យា​ជាដើម ដែល​មាន​មូលដ្ឋាន​នៅ​សឹង្ហ​បូរី ហើយក៏​អាច​ពង្រីក មកដល់​ប្រទេស​ទី​៣ ដូចជា រាជធានី​ភ្នំពេញ​ជាដើម​។​

​លោក​ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ បាន​គូសបញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រៀមខ្លួន​ជាស្រេច និង​រង​ចាំ​ជួយ​សម្រួល​លក្ខខណ្ឌ​វិនិយោគ ដល់​ក្រុមហ៊ុន​វិនិយោគ មកពី​ទីក្រុង​ឈុង​ឆីង ដែល​ជា​ទីក្រុង​សម្ព័ន្ធភាព ជាមួយ​រាជធានី​ភ្នំពេញ​។​

​លោក​បន្តថា រាជធានី​ភ្នំពេញ មាន​សក្ដានុពល​ច្រើន នៅ​រាជធានី​ភ្នំពេញ និង​មាន​ច្បាប់​វិនិយោគ ដែល​មិន​ស្មុគស្មាញ និង​មាន​ការអនុគ្រោះ​ច្រើន ដល់​អ្នកវិនិយោគ រួម​នឹង​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ ដែល​ជា​ការ​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​៕ ​ដោយ​ ៖​ កូឡាប​

 

spot_img
×