Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​ពិស​បង្ក្រាប​ពិស​” -​ហេតុ​អ្វី​ក្នុង​សម័យ​កាលដែល​ចំណីអាហារ​តែង​បង្កប់​ហានិភ័យ​ដល់​សុខភាព​បែរជា​គ្មាន​វិធី “​បង្ក្រាប​”? ខាងក្រោម​ជា​ការ​រក​ឃើញ​របស់​អ្នកជំនាញការ គឺ​យក​អាហារ​បន្ថយ​ហានិភ័យ​ក្រោយ​បរិភោគ​…​អាហារ​!

spot_img

​ជីវិត​ក្នុង​សម័យកាល ៤.០ ដ៏​មមាញឹក​ក្រៃ​លែង​នោះ ជា​មូលហេតុ​ចម្បង​បណ្តាល​ឲ្យ​សុខភាព​ត្រូវ​ថមថយ ។ លើសពី​នេះ​ទម្លាប់​ធ្វេសប្រហែស​ក្នុង​ការបរិភោគ​សាច់ តែ​ធ្វើឲ្យ​កើត​មាន​ជំងឺ​មិនចេះចប់ ។​

​ចាស់​បុរាណ​ច្រើន​មាន​ពិសោធន៍​ព្យាបាល​តាម​របៀប “​ពិស​បង្ក្រាប​ពិស​” តែ​ឥឡូវ​អ្នកជំនាញ​ខាង​បុរាណ​ឱសថ និង​អាហារូបត្ថម្ភ​បាន​ទូន្មាន បញ្ហា​ខ្លះ​ដើម្បី​ការពារ​សុខភាព​តាម​លំនាំ​ស្រដៀង​គ្នា​គឺ យក​អាហារ​ល្អ​កម្ចាត់​ចោល​ផលវិបាក​នៃ​អាហារ​មិនល្អ ត្រូវបាន​អ្នក​បរិភោគ​មុន​នោះ ។ ជាអាទិ៍​រួមមាន ៖

១. បរិភោគយ៉ា​អួរ (​ទឹកដោះគោ​ជូរ​) ក្រោយ​បរិភោគ​ស៊ុប

​ក្នុង​ស៊ុប និង​គ្រឿងទេស ព្រមទាំង​ការបរិភោគ​ក្នុង​សភា​ពពុះ​ក្តៅ វា​រំញោច​ក្រពះ​ខ្លាំងណាស់ ។ ហេតុ​នេះ​គួរ​ក្រោយ​បរិភោគ​ស៊ុប គួរ​ហូប​យ៉ា​អួរ​១​កំប៉ុង ដើម្បី​ការពារ​ភ្នាស​ក្រពះ​របស់​អ្នក​ធ្វើឲ្យ​គេចផុត​ពីរោ​គក្រពះ ។​

២.​ក្រោយ​បរិភោគ​មី​កញ្ចប់​គប្បី​ឆ្លៀត​ហូប​ផ្លែឈើ​ឲ្យបាន​ច្រើន ៖

ដឹង​ហើយ​ថា មី​កញ្ចប់​ជា​អាហារ​មួយ​ដែល​បើ​មិន​ចាំបាច់​គឺ​គ្មាន​ដំបូន្មាន​ណាមួយ​លើកទឹកចិត្ត​ឲ្យ​បរិភោគ​ទេ ។ វា​ជា​អាហារ​ដែល​ខ្វះ​វីតាមីន ប្រូតេអ៊ីន​… ។​ល​។

​ហេតុនេះ​ការហូប​បន្ថែម​របស់​ប៉ោ​ម ក្រូច ត្របែក ស្វាយ​…​។​ល​។ វា​នឹង​បំពេញបន្ថែម​កង្វះ​វីតាមីន ជាតិ​រ៉ែ​… ដល់​រាងកាយ ។​

​វា​ក៏​ជំរុញ​ឲ្យ​ដំណើរការ​រំលាយ​អាហារ (​មី​) បាន​ងាយស្រួល លឿន​ជាង​មុន ។​

៣.​បរិភោគ​ចេក បន្ទាប់ពី​ហូប​អាហារ​ដុត អាំង ៖

​វិទ្យាសាស្ត្រ​បាន​ព្រមាន​ហើយ​ថា គ្រឿង​អាំង មាន​ហានិភ័យ​នាំឲ្យ​កើត​មហារីក​ព្រោះ​វាផលិត​ចេញ​ជា​សារធា​តុ benzopyrene នៅ​អំឡុង​ពេល​អាំង ។​

​អ្នកវិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​ឃើញ​ថា ចេក​អាច​រារាំង​កត្តា​ហានិភ័យ​ខាងលើ​បាន​មួយកម្រិត ហើយ​វា​ជួយ​ការពារ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ទៀតផង ។​

កិន​ឃិនឆាយ​១​ក្តាប់ ក្រោយពេល​បរិភោគ​អាហារ​ខ្លាញ់​ច្រើន ៖

​ក្រោយ​ពិធីជប់លៀង​មួយ​សម្បូរ​ទៅដោយ​អាហារ​ខ្លាញ់ អ្នក​គប្បី​យក​ឃិនឆាយ​១​ក្តាប់​មក​កិន ឬ​បរិភោគ​តែម្តង ។ ព្រោះ​វា​សម្បូរ​ទៅដោយ Cellulose ជួយ “​រុញច្រាន​” សារជាតិ​ខ្លាញ់​ឲ្យចេញ​ក្រៅ​បាន​យ៉ាង​ល្អប្រសើរ ។​

៥. យក​ស្រូវ​សាលី ឬ​សំបក​ក្រូច​មក​ដាំ​ផឹក ៖

​យក​ស្រូវ​សាលី​មក​លីង ឬ​សំបក​ក្រូច​ហាល​ស្ងួត​ដាំទឹក​ផឹក​បន្ទាប់​ពី​ការបរិភោគ​ច្រើន​ធ្វើឲ្យ​ហល់ ឬ​ហើមពោះ ព្រោះ​សារធាតុ allantoin វា​រំញោច​ឲ្យ​ក្រពះ​បញ្ចេញ​រំអិល​បង្កើន​ចលនា​រំលាយ​អាហារ ។​

៦.​ផឹកទឹក​ខ្ញី ក្រោយពេល​ហូប​ក្តាម ៖

​ក្តាម​ជា​អាហារ​មាន​ធាតុ​ត្រជាក់​ខ្លាំង អ្នក​មាន​ប្រព័ន្ធ​រំលាយ​អាហារ​ខ្សោយ​ច្រើន​ឈឺ​ពោះ រាក​រូស បន្ទាប់ពី​ហូប​វា ។​

​ទឹក​ខ្ញី​លាយ​ជាមួយ​ស្ក​ផែន​បន្តិច នឹង​ធ្វើឲ្យ​ក្រ​ពះមាន​កម្តៅ​បង្កើន​ចលនា​រំលាយ​អាហារ ។ ប៉ុន្តែ​ចំពោះ​អ្នក​ទឹកនោមផ្អែម​ពុំ​ត្រូវ​ដាក់​ស្ករ​ទេ ។​​

៧. ផ្លែ​ទម្លាប់​មួយ​ផ្លែ​ជួយ​កាត់បន្ថយ​អការៈ​ក្អក ៖

“​ទម្លាប់​” ជា​ផ្លែ​ឈើ​មួយ​ជួយ​ដល់​ប្រព័ន្ធ​ដកដង្ហើម ប៉ុន្តែ​គប្បី​នាំ​វា វា​ពុំ​មែន​ជា​អាហារ​អាច​បរិភោគ គ្រា​ពោះ​ទទេ​ឡើយ ព្រោះ​សារធាតុ axit tannic នៅក្នុង​ផ្លែឈើ​នោះ វា​ងាយ​បង្ក​ជា​ដុំ​ពក​ក្នុង​ក្រពះ ។​

spot_img
×