Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​របាំង​ពុះ​ទ្រូងផ្លូវ​នៅ​ចិន គ្រាន់តែ​…​យកដៃ​រុញ ក៏​ដួល​រាបស្មើ​រដែរ តែ​យ៉ាងណា ប៉ូលីស​កំពុង​តាម​ប្រមាញ់​បុរស​ថ្លើមធំ​២​នាក់​ដែល​បង្កឡើង (​វីដេអូ​)

spot_img

​ថ្មីៗ​នេះ នៅលើ​បណ្តាញ​សង្គម​ចិន បាន​កំពុង​ផ្ទុះ​ការរិះគន់​យ៉ាងខ្លាំង បន្ទាប់ពី​របាំង​ទ្រូងផ្លូវ (​ដាក់​ឲ្យ​តែមាន​) នៅក្នុង​ទីក្រុង Zhuhai ខេត្ត Guangdong ភាគខាងត្បូង​ប្រទេស​ចិន ត្រូវបាន «​ផ្តួល​រាប​» ចំនួន​២​ដង​ក្នុង​រយៈពេល​២​ថ្ងៃ ដោយ​អ្នកដំណើរ​ថ្លើមធំ​២​នាក់ ដែល​បាន​ព្យាយាម​ឡើង​ផ្លោះ​រំលង នៅពេល​ឆ្លងកាត់​ផ្លូវ ។​

​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់ ប៉ុនប៉ង​ឡើង​ពីលើ​របាំង​ទ្រូងផ្លូវ ដើម្បី​ឆ្លងទៅ​ចិញ្ចើមផ្លូវ​ខាងស្តាំ ប៉ុន្តែ ខណៈពេល​ឡើង​អង្គុយ​ពីលើ​ផុត​ជើង​ផុតដៃ ស្រាប់តែ​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ​នោះ​ដួល​រំលំ​សង្កត់ពីលើ​គួរ​ឲ្យ​អស់សំណើច​ជាខ្លាំង ។ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ កន្លងទៅនេះ ។​

​ដោយឡែក វីដេអូ​មួយទៀត នៅ​ទីតាំង​ដដែល បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នា​ក់បាន​យកដៃ​រុញ បណ្តាល​ឲ្យ​ដួល​រាប​អស់​មួយ​កំណាត់ រួច​ដើរ​ឆ្លង​យ៉ាង​ព្រងើយ ។​

​យោងតាម​របាយការណ៍​ព័ត៌មាន បុរស​ទាំងពីរ​នេះ​ត្រូវ​បានដាក់​នៅក្នុង​បញ្ជីខ្មៅ​រួចហើយៗ ប៉ូលីស​ក៏​កំពុង​ស៊ើបអង្កេត​ស្វែងរក​ចាប់ខ្លួន​ពួកគេ​ផងដែរ ៕ រក្សា​

spot_img
×