Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទាវ​​វៀតណាមប្រើគ្រឿងញៀនជ្រុល បើករថយន្ត​បុក​រះ​ម៉ូតូ ៥ គ្រឿង តាក់ស៊ី​១​គ្រឿង ដោយ​រេ​រាំ​ឌឺ​ក្នុង​រថយន្ត និង​វាយ​ប៉ូលីស​… (​វីដេអូ​)

spot_img

​រថយន្ត​១​គ្រឿង បាន​បុក​ព្រលះ​ម៉ូតូ​អស់​ចំនួន ៥ គ្រឿង និង​រថយន្ត​២​គ្រឿង នៅ Da Lat (​វៀតណាម​) កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ បណ្តាល​ឲ្យ​រងរបួស​មនុស្ស​យ៉ាងតិច ៥ នាក់ ។ នេះ​បើ​យោងតាម​កាសែត​វៀតណាម vnexpress.net ។​

​ប្រភព​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក Toyota Altis បានធ្វើ​ដំណើរ​ទៅកាន់ City Center ដំបូង បាន​បុក Sedan នៅលើ​ផ្លូវ Nguyen Van Cu មុនពេល​បុក​ម៉ូតូ ៥ គ្រឿង និង​តាក់ស៊ី​១​គ្រឿង ។ រថយន្ត​បង្ក​នេះ​បាន​ឈប់ បន្ទាប់ពី​វា​បាន​បុក​ផ្ទប់​នឹង​បង្គោល​ភ្លើង ។​

​ក្រោយ​ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង អ្នកបើក​ជា​ស្ទាវ​មិន​ស្គាល់ឈ្មោះ នៅ​បន្ត​អង្គុយ​នៅក្នុង​រថយន្ត​របស់ខ្លួន ដោយ​ថែមទាំង​រេ​រាំ​តាម​ចង្វាក់ភ្លេង​ឌឺ​ដាក់​ប៉ូលីស និង​អ្នក​ចោមរោម​មើល ដោយ​គ្មាន​ការភ័យខ្លាច​ពី​ការប្រើ​អំពើហិង្សា​ដែល​កើតឡើង​នោះឡើយ ។ ទោះយ៉ាងណា បុរស​ជើង​ខ្លាំង​រូបនេះ ក្រោយមក ត្រូវបាន​នាំយកទៅ​កាន់​ប៉ុស្តិ៍ប៉ូលីស ។​

​មេប៉ូលីស Da Lat លោក Nguyen Van Hung បានបញ្ជាក់​ឲ្យ​ដឹងថា​៖ «​អ្នកបើកបរ​បានបង្ហាញ​សញ្ញា​ប្រើប្រាស់​គ្រឿងញៀន ។ នៅពេល​ចូលចាប់​ខ្លួន បុរស​រូបនេះ​បាន​វាយ​មកលើ​មន្ត្រី​ប៉ូលីស​ទៀតផង​» ៕ រក្សា​

spot_img
×