Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ចោរឆក់ ០១​នាក់ ទៅ​តុលាការ​

spot_img

​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​១៧ ខែ​មិនា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ចោរឆក់ ០១​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

​កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២១:៣០​នាទី កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ឃាត់ខ្លួន​ចោរឆក់ ០១​នាក់ ឈ្មោះ វឿន វ៉ាត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ នៅ​ចំណុច​ការដ្ឋាន​សំណង់ ក្រុមហ៊ុន CSC ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បន្ទាប់ពី​រូបគេ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើដំណើរ​លើ​ដងផ្លូវ​។​

​ក្រោយពេល​ឃាត់ខ្លួន​បាន រូបគេ​បាន​សារភាព​ឲ្យដឹងថា រូបគេ​បាន​ទៅ ការដ្ឋាន​សំណង់ ក្រុមហ៊ុន CSC នៅ​ចំណុច​ខាងលើ ក្នុង​គោលបំណង​ទៅលេង​ពូ​របស់ខ្លួន តែ​មិន​បាន​ជួប​នោះ​ទេ ហើយក៏​បាន​ឈរ​និយាយ​គ្នា​លេង​ជាមួយ​អ្នក​ធ្លាប់​ធ្វើការ​ជាមួយគ្នា បន្ទាប់​មក​រូប​គេ​ដើរ​ត្រលប់​មកវិញ បាន​ឃើញ​បុរស​ម្នាក់​ដើរ​ចូល​ក្នុង​ការដ្ឋាន មានការ​បូ​ប​លុយ​ក្នុង​ហោប៉ៅ​អាវ រូបគេ​បាន​ធ្វើ​សកម្មភាព​ឆក់​តែម្តង ហើយ​ត្រូវបាន​ម្ចាស់​កាបូប​ស្រែក​ឲ្យគេ​អែង​ជួយ តែ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ ឃើញ​ឃាត់ខ្លួន​តែម្តង​៕ ដោយ ​៖​ កូឡាប​

spot_img
×