Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ម៉ែន វិបុល ជំរុញ​អោយ​ប្រធាន​ក្រុម​ការងារ​ថ្មី ត្រូវ​ចុះ​អោយ​ដល់​មូលដ្ឋាន ដើម្បី​ដោះស្រាយ កង្វល់ របស់​ពលរដ្ឋ និង​មិន​ត្រូវ​ទៅ​ធ្វើ​ជា​ចៅហ្វាយនាយ​លើ​ពលរដ្ឋ​នោះទេ​

spot_img

​ស្វាយរៀង ៖ លោក​ម៉ែន វិបុល ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បាន​ថ្លែង​ទៅ​កាន់​ក្រុមការងារ​បក្ស​និង​សមាជិក សមាជិការ​គណបក្ស​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់រោទ៌​ដោយ​បាន​ធ្វើ​ការណែនាំដ​ល់​លោក​ប្រធាន​ក្រុមការងារ​ថ្មី​និង​ក្រុមការងារ​ចុះ​ជួយ​ស្រុក​កំពង់រោទ៌​ត្រូវ​បន្តចុះ​មូលដ្ឋាន​អោយបាន​ញឹកញាប់​បន្ថែម​ទៀត​ជាពិ​សេស​ក្តាប់​អោយ​បាន​នូវ​ការខ្វះខាត បញ្ហា​ប្រឈម​នានា​នៅ​មូលដ្ឋាន​ហើយ​ដោះស្រាយ​អោយបាន​ទាន់​ពេលវេលា​ដើម្បី​អោយ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ជឿជាក់​មកលើ​គណបក្ស​កាន់តែ​មាន​សម្លេង​ច្រើន​ឡើង​និង​ឈ្នះឆ្នោត​នៅ​គ្រប់​អាណត្តិ​។​

​ការ​ថ្លែង​ណែនាំ​របស់​លោក​ម៉ែន វិបុល​បែបនេះ​នៅក្នុង​ពិធី​ប្រកាស​លោក​កឹង ឃ​ន ជា​ប្រធាន​ក្រុមការងារ​គណ​បប​ក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក​កំពង់រោទ៌​ខេត្ត​ស្វាយរៀ​ង​ជំនួស​លោក​គឹម ធា​ដែល​ទទួល​ភារកិច្ច​ថ្មី​។​ពិធី​ប្រកាស​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែ​មិនា​ឆ្នាំ​២០១៩​នៅ​ទីស្នាក់ការ​គណបក្ស​ស្រុក​កំពង់រោទ៌​ដែល​មាន​ការចូលរួម​ពី​សមាជិក សមាជិការ​និង​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ជាច្រើន​រូប​ផងដែរ​។​

​លោក​ម៉ែន វិបុល​បាន​បន្តទៀតថា​ដើម្បី​កែសម្រួល​សមាសភាព​ក្រុមការងារ​បក្ស លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ស្វាយរៀង​បាន​សម្រេច​ប្រគល់​ភារកិច្ច​អោយ​លោក​កឹង ឃ​ន​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​កំពង់រោទ៌​ជំនួស​លោក​គឹម ធា​ដែល​ទទួល​ភារកិច្ច​ថ្មី​។​

​លោក​ប្រធាន​គណបក្ស​ខេត្ត​ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោក​ប្រធាន​ក្រុមការងារ​ចាស់​និង​ក្រុម​ការងារ​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញ​ការងារ​ជូន​បក្ស​បាន​យ៉ាង​ល្អប្រសើរ​ក្នុងនោះ​បាន​ដោះស្រាយ​ទុក​លំបាក​ជូន​ពលរដ្ឋ​និង​សំណូមពរ​នានា​ធ្វើអោយ​មូលដ្ឋាន​ស្រុក​កំពង់​កំពង់រោទ៌​មានការអ​ភិ​វ​ឌ្ឍ រីកចម្រើន​ជា​បន្តបន្ទាប់​ផងដែរ​។​

​លោក​ម៉ែន វិបុល​ជម្រុញ​ដល់​សមាជិក​បក្ស​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ទៅលើ ក្រុមយុវជន​ កងកម្លាំងប្រដាប់អាវុធ​និង​មន្ត្រីរាជការ​។​ក្នុងនោះ​ត្រូវ​មានការ​សាមគ្គីភាព​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ហើយ​ចៀសវាង​ពេល​ចុះ​ទៅ​កុំ​យក​បញ្ហា​ទៅ​អោយ​ពួកគាត់​ដោះស្រាយ និង​មិន​ត្រូវ​ទៅ​ធ្វើ​ជា​ចៅហ្វាយនាយ​លើ​ពលរដ្ឋ​នោះទេ ត្រូវ​ចាត់ទុក​ពលរដ្ឋ​ជា​ម៉ែឪ តើ​គាត់​ចង់​បាន​អី​?​មាន​កង្វល់​អី លើក​ការ​សំណូម​ទាំងអស់នោះ​ជូន​ស្រុក ខេត្ត​ដើម្បី​ដោះស្រាយ ជា​ពិសេស​ត្រូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មេឃុំ​មេភូមិ​សមាជិក បក្ស​។​

​ការអភិវឌ្ឍ​របស់​រា​ជ​រដ្ឋាភិបាល​ដែល​មាន​សម្តេច​តេជោ​ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​បាន​ដាក់ចេញ​នូវ​គោ​នយោបាយ​សុីជម្រៅ​ដោយ​ធ្វើ​ពី​ផ្លូវ​លំអោយ​ក្លាយជា​ទៅ​ជា​ផ្លូវ​ចាក់​កៅស៊ូ ពី​ផ្លូវ​រទេះ​ទៅ​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ ។​ហើយ​ខេត្ត​ស្វាយរៀង​យើង​ចែកចេញជា​បី​តំបន់​សេដ្ឋកិច្ច​ទី​១​តំបន់​កសិឧស្សាហកម្ម ទី​២​តំបន់​កសិកម្ម និង​ទី​៣​តំបន់​ទេសចរណ៍​។​

​លោក​ម៉ែន វិបុល​បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ក៏​ដូច​សមាជិក​បក្ស​ទាំងអស់​ត្រូវ​ចងចាំ​អភិ​ក្រុម​ទាំង​ប្រាំ​រួមមាន​ឆ្លុះ​កញ្ចក់ ងួតទឹក ដុះ​ក្អែល ព្យាបាល​និង​វះកាត់ ។​និង​បាវចនា​ពីរ​ទៀត​គឺ​កែទម្រុង​ខាង​ក្រុង​បន្ថែម​មិត្ត​ខាងក្រៅ​។​

ជាមួយគ្នា​នេះ​នៅ​តាម​បណ្តា​ឃុំ​មួយចំនួន​ដែល​ជាប់​ព្រំដែន​វៀតណាម​ត្រូវ​ណែនាំ​ដល់​ពលរដ្ឋ​កុំអោយ​ជួល​ដី​ស្រែ​ទៅ​អោយ​ប្រទេស​ជិតខាង​ជាដាច់ខាត​ហើយ​បើ​មាន​ជួល​ដី​អោយ​ប្រទេស​ជិតខាង​នោះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​

​លោក​ម៉ែន វិបុល​ក៏បាន​ណែនាំ ដល់​ពលរ​ដ្ឋ​ឲ្យ​ត្រូវចេះ​សន្សំសំចៃ​ទឹក​ទុក ដោយ​ក្នុង​រដូវប្រាំង​នៅ​ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​ជួប​គ្រោះ​ក្តៅ​ហួតហែង​ខ្លាំង ជាពិសេស​ក្នុង​អំឡុង​ខែ​មេសា និង​ឧសភា កម្តៅ​នឹង​ហក់​ឡើងដល់​៤០ ទៅ​៤២​អង្សា ដោយសារ​តែ​ការរង​ដោយ​ប្រយោល នៃ​ឥទ្ធិពល​បាតុភូត​អែល​នី​ណូ (El Nino)​។ រាជរដ្ឋាភិបាល បាន​អំពាវនាវ​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ត្រូវ​ចាត់វិធានការ​ថែរក្សា​ទឹក ទុក​សម្រាប់​ប្រើប្រាស់​ផងដែរ​។​

​លោក​ថា សូម​អាជ្ញាធរ​ដែនដី កងកម្លាំប្រដាប់អាវុធ ត្រូវ​បន្ត​យកចិត្តទុកដាក់ ក្នុង​ការការពារ​សន្តិ​សុខ សុ​វត្តិភាព​ឲ្យ​បាល​ល្អប្រសើរ ជា​ពិសេស​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ទទួលបាន​ជោគជ័យ ជា​បន្តបន្ទាប់ ទៀត ៕ ដោយ ៖ វ៉ៃកូ​

 

spot_img
×