Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្បាល​គ្រាប់​១២៥​មីលី្លម៉ែត្រ ធ្វើ​ជា​កំណល់​ដំ​ដែក ផ្ទុះ​ស្លាប់ តា ឯ​ចៅប្រុស រងរបួស​

spot_img

​ខេត្ត​ត្បូងឃ្មុំ​ ៖ អាជ្ញាធរ​មីន បានប្រកាសថា នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩:៣០​នាទី ព្រឹក មាន​ករណី​ផ្ទុះ​ក្បាល​គ្រាប់​១២៥​មីលី្លម៉ែត្រ នៅ​ផ្ទះ​ជនរងគ្រោះ ឈ្មោះ ភាព ផល​ភេទ​ប្រុស អាយុ​៥៩ ឆ្នាំ រស់នៅ​ភូមិ​៧៦ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ បណ្តាលឲ្យ​ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង និង​ចៅ​ម្នាក់​រងរបួស​។ គ្រាប់​នេះ ជនរងគ្រោះ បាន​យក​ធ្វើ​ជា​កំណល់​ដំ​ដែក តាំងពី​យូរ​មក​ហើយ ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ភាព ផល មុខ​របប​ជាង​ដំ​ពន្លៀក​ជា​ជរ័កៅស៊ូ បាន​ក្បាល​គ្រាប់​125​មីលី្លម៉ែត្រ ដែល​នៅ​សល់​ពី​សម័យ​សង្គ្រោម យកមក​ធ្វើ​ជា​កំណល់​ដំ​ដែក​តាំងពី​យូ​ហើយ​។ បណ្តាលឲ្យ​ផ្ទុះ​ស្លាប់ ជនរងគ្រោះ​ខាងលើ​នៅនឹងកន្លែង និង​រង​របួសស្រាល ចៅប្រុស ជនរងគ្រោះ ម្នាក់​ឈ្មោះ​ឆន ឆេង​ហ​រ័ ភេទ​ប្រុស អាយុ 4​ឆ្នាំ ត្រូវ​ចំ​ក្បាល​ផ្នែក​ខាងក្រោយ កំរិត​ស្រាល​។ បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​យើង បាន​កំពុង​ចាត់ការ​តាម​នីតិវិធី​៕​ ដោយ​ ៖​ កូឡាប​

 

spot_img
×