Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះ​រវល់​នឹង​ល្បែង​កីឡា​ឆ័ត្រយោង ចុង​ក្រោយ​ប្រឈម​នឹង kangaroo ស្ទុះ​មក​វាយ​សន្ធប់​ដូច​កីឡា​ប្រដាល់​… (​វីដេអូ​)

spot_img

​តាម Live Science កីឡាករ​ឆ័ត្រយោង Jonathan Bishop នៅ​ថ្ងៃ​ទី ៧ មីនា បាន​ធ្វើ​ការហោះហើរ ដោយ​ឆ័ត្រយោង​នៅ​តំបន់​ជនបទជិត Canberra អូស្ត្រាលី ។ ភ្នែក​ទាំង​គូ​របស់​លោក​រវល់​សង្កេត​មើល​ទិដ្ឋភាព​ទាំងឡាយ​ពី​ដី​ខ្ពស់ ដោយ​ពុំ​បាន​ចាប់អារម្មណ៍​ថា មាន kangaroo ធំ​ប៉ុន​មនុស្សពេញវ័យ​មួយ​ក្បាល កំពង់​រង់ចាំ​ជាស្រេច​នៅលើ​ដី ហើយ​ថែមទាំង​ត្រៀម​ធ្វើ​ការវាយលុក​… ។​

​បន្ទាប់​ពី​ក្រឡឹង​លើ​អាកា​សរួច​លោក​ចាប់ផ្តើម​ទម្លាក់​ខ្លួន​ចុះ​មក​ដី ។ ដំបូង​ពុំ​ឃើញ​មាន​អ្វី​ប្លែក​ទេ ។ ប៉ុន្តែ​នៅ​ប៉ុន្មាន​នាទី​មុន​ពេល​ចុះ​ដល់​ដី ស្រាប់តែ Kangaroo ១​ក្បាល បាន​លោត​សំដៅ​លោក​ក្នុង​ល្បឿន​យ៉ាង​លឿន ។​

​វា​ប្រើ​ជើង​២​ក្រោយ​ឈរ ហើយ​ជើង​មុខ​ប្រើ​ដូចជា​ដៃ​វាយ​សន្ធប់​មកលើ​រូបលោក ។ ស្ថានការណ៍​នេះ​ត្រូវបាន​កាមេរ៉ា​ភ្ជាប់​មួកសុវត្ថិភាព​របស់ Bishop ថត​ជាប់ ។ វា​ពិតជា​មិន​ចាញ់​កីឡាប្រដាល់​ម្នាក់​ទេ ។​

​គួររំលឹកថា kangaroo ប្រភេទ​នេះ​វា​អាច​ហក់​ទៅមុខ​ក្នុង​ល្បឿន​ដល់​ទៅ ៦៤ km/h ៕ ចន្ទ្រា

spot_img
×