Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ បញ្ជូន​ជនសង្ស័យ ​២ ​នាក់​ប្តី​ប្រពន្ធ ជួញដូរ​ចែកចាយ​យ៉ាង​សកម្ម​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ទៅ​សាលាដំបូង​ខេត្ត​

spot_img

​​ខេត្ត​កំពង់ធំ ​៖ នៅ​ព្រឹក​ថ្ងៃ សៅរ៍ ទី ១៦​ខែ មីនា ឆ្នាំ​២០១៩ ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក​វរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ បាន​ចាត់ចែង​បញ្ជូន​សំណុំរឿង​​ជនសង្ស័យ និង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​កំពង់ធំ ដើម្បី​ចាត់ការ​បន្ត ។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នេះ​ដែរ​ត្រូវ​ឡើង​​នៅ​ថ្ងៃ​ទី ១៤ ខែ មីនា​ឆ្នាំ​២០១៩ វេលា​ម៉ោង ១៧ និង​១០ នាទី ដោយ​មាន​ការដឹកនាំ​សម្របសម្រួល​នីតិវិធី ពី​លោក អ៉ិត សុធា ព្រះរាជអាជ្ញា អម​សាលា​​ដំបូង​ខេត្តកំពង់ធំ និង ក្រោម​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ។​

​លោក​វរសេនីយ៍ឯក ងួន ហ៊ាង​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ដឹកនាំ​មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ចេញ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​មុខសញ្ញា​កំពង់​ធ្វើ​សកម្មភាព​ជួញដូរ​ចែកចាយ​សារ​​ធាតុ​ខុសច្បាប់ ០១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន ០២​នាក់ ស្រី​០១ នាក់​នៅ​ចំណុច​ភូមិ អូរ​គន្ធរ​ខាងត្បូង សង្កាត់​អូរ​គន្ធរ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​គឺ ១.​ឈ្មោះ ឌី លី​ធូ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ​ ​រស់នៅ​ភូមិ អូរ​កន្ធរ​ត្បូង សង្កាត់ អូរ​កន្ធរ ក្រុង ស្ទឹងសែន ខេត្ត​កំពង់ធំ ។ ២.​ឈ្មោះ សេង សម្ផស្ស ភេទ ស្រី អាយុ ២១ ឆ្នាំ រស់នៅ​ភូមិ ទី​៧ សង្កាត់ កំពង់ធំ ក្រុង ស្ទឹងសែន ខេត្ត​កំពង់ធំ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច ដកហូត​បាន​ថ្នាំញៀន​បាន ០៦​កញ្ចប់​តូច​ទម្ងន់​១​ក្រាម និង​ទូរស័ព្ទដៃ​ម៉ាក NOKIA ចំនួន​០១​គ្រឿង​។​

​សូមបញ្ជាក់​ថា​លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ នៃ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​តែងតែ​យកចិត្តទុកដាក់​អំពាវ​នាវ ផ្សព្វផ្សាយ ដល់​បងប្អូន​ប្រជាពលរដ្ឋ យុវជន ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះ​បើ​មនុស្ស​យើង​ត្រូវបាន​គ្រឿងញៀន គ្រប់​គ្រង​បាន​ហើយ​ធ្វើឲ្យ​មនុស្ស បាត់បង់ សតិសម្បជញ្ញៈ លែង​ស្គាល់​ខុស ត្រូវ អំពី​ល្អ អំពើអាក្រក់​សាច់ញាតិ​ឪពុក ម្តាយ បងប្អូន មនុស្ស​ជា​ទីស្រឡាញ់ ជាដើម ៕ ដោយ​ ៖ ​កូឡាប​

spot_img
×