Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យទន្លេនេះ ជាឱកាសមួយ ដើម្បីពង្រឹងគុណភាពសេវាកម្ម ការបង្កើត និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយការច្នៃប្រឌិតខ្ពស់

spot_img

កំពង់ឆ្នាំង: នៅល្ងាចថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីបុណ្យទន្លេលើកទី៥ នៅក្នុងខេត្តកំពង់ឆ្នាំង។ ពិធីបុណ្យទន្លេលើកទី៥ នៅក្នុងខេត្តកំពង់ឆ្នាំងនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ទន្លេ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ដោយមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។ តាមរបាយការណ៍របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអោយដឹងថា ពិធីបុណ្យនេះធ្វើឡើងក្នុងគោលបំណងធំគឺជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនទេសចរ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តម្ចាស់ផ្ទះ ពិសេសបំផុសស្មារតីចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ក្នុងក្របខណ្ឌជាតិ និង «ចលនាទីក្រុងទេសចរណ៍ស្អាតអាស៊ាន»។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហាញនូវក្តីរីករាយក្រៃលែងចំពោះការអញ្ជើញចូលរួមក្នុងពិធីបុណ្យទន្លេលើកទី៥នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ អាជ្ញាធរខេត្តកំពង់ឆ្នាំង ស្ថាប័នរដ្ឋ ឯកជន និងផ្នែកពាក់ព័ន្ធជាច្រើនទៀតដែលបានចូលរួមក្នុងដំណើរការនៃការប្រារព្ធនៃពិធីបុណ្យទន្លេនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់សារជាថ្មីថា បុណ្យទន្លេនេះ គឺពិតជាមានសារៈសំខាន់ក្នុងការបំផុសចលនាជាតិអោយចេះស្រលាញ់ទន្លេ បឹង បួរ ក្នុងន័យរួមគ្នាថែរក្សា អភិរក្ស និងការពារអោយបានគង់វង្ស។ ភាពសម្បូរបែបនៃសក្តានុពលទេសចរណ៍តាមដងទន្លេ បាននិងកំពុងរួមចំណែកធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយឧត្តមភាព និងភាពទាក់ទាញខ្ពស់ និងចូលរួមចំណែកសម្រេចចក្ខុវិស័យអាស៊ានជាគោលដៅទេសចរណ៍លំដាប់ថ្នាក់ពិភពលោក និងប្រកបដោយភាពកក់ក្តៅ ស្របពេលទេសចរណ៍តាមដងទន្លេ ជាពិសេសទេសចរណ៍មេគង្គ បានក្លាយជាផលិតផលទេសចរណ៍សំខាន់មួយសម្រាប់កម្ពុជាក៏ដូចជាតំបន់អាស៊ាន។

ថ្ងៃនេះ សម្តេចតេជោបានមានប្រសាសន៍ថា ព្រឹត្តិការណ៍បុណ្យទន្លេនេះ ក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម ការបង្កើត និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា សហគមន៍ទេសចរណ៍តាមដងទន្លេ ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់រឹតចំណងមិត្តភាព សាមគ្គីភាពរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូក្នុងក្របខណ្ឌតំបន់នានាដូចជា ក្របខណ្ឌមហាអនុតំបន់មេគង្គ មេគង្គ-ដប៉ុន មេគង្គ-គង្គា និងមេគង្គ-ឡានឆាងជាដើម។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវ សូមអោយប្រជាពលរដ្ឋទាំងអស់ត្រូវចេះរួមគ្នាថែរក្សាបរិស្ថាន ជាពិសេសតាមដងទន្លេ បឹង បួរ តាមរយៈការមិនចោលសំរាមក្នុងទន្លេ បឹង បួរ និងរួមគ្នាធ្វើអនាម័យអោយបានល្អ។

ក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ចំនួន៥ ចំនុចដូចខាងក្រោម៖

១)ត្រូវចូលរួមការពារសន្តិភាពអោយខានតែបាន ដើម្បីកុំអោយទន្លេយើងក្លាយទៅជាទន្លេដែងរងគ្រោះដោយសារតែសង្គ្រាមដូចពីអតីតកាល។ សូមប្រជាពលរដ្ឋត្រូវមើលអោយឃើញពីតម្លៃសន្តិភាព ជាពិសេសតម្លៃនៃការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ។

២)ត្រូវខិតខំរកប្រភពទុនមកទប់ទល់ការបាក់ច្រាំងទន្លេដោយប្រការណាមួយ ទប់ស្កាត់ការការពារធនធានទន្លេ ដូចជាការពារការបូបខ្សាច់បែបអាណាធិបតេយ្យ ការរក្សាធនធានព្រៃឈើ និងធនធានត្រីក្នុងទន្លេ។

៣)ត្រូវខិតអភិវឌ្ឍវិស័យទេសចរណ៍អោយបានច្រើនបន្ថែមទៀតនៅតាមដងទន្លេរបស់យើង ដូចជាការបង្កើតតំបន់ទេសចរណ៍ថ្មីៗ ការបង្កើតផលិតផលទេសចរណ៍តាមដងទន្លេ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

៤)ត្រូវចេះរៀចចំទេសចរណ៍នៅនឹងកន្លែង តាមរយៈការបង្កើតកន្លែងទេសចរណ៍ដោយមិនចាំបាច់សម្រាប់តែបំរើភ្ញៀវទេសចរណ៍បរទេសប៉ុណ្ណោះទេ តែក៏សំរាប់បំរើភ្ញៀវជាតិខ្លួនឯងផងដែរ ដូចជាភោជនីដ្ឋានដែលមានការទាក់ទាញបំផុតពីភ្ញៀវជាដើម។

៥ )ត្រូវរៀចចំប្រព័ន្ធការតភ្ជាប់តាមដងទន្លេ ដូចជាការធ្វើផ្លូវ និងស្ពានជាដើម ដើម្បីបង្កការងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋពីកន្លែងមួយទៅកន្លែងមួយ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរបងប្អូនប្រជាពលរដ្ឋទៅទាំងប្រទេស ជាពិសេសក្នុងឱកាសឆ្នាំថ្មីខាងមុខនេះ សូមជួបតែសេចក្តីសុខ សេចក្តីសម្រើនគ្រប់គ្នា។បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសបើកពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំចាប់ពីពេលនេះទៅ៕

អនុសាសន៍ទាំង៥ចំណុច ដែលលើកឡើងដោយសម្ដេចតេជោ ហ៊ុន សែន នោះរួមមាន៖ ទី១៖ ត្រូវការពារសន្ដិភាព ឲ្យខាងតែបានដើម្បីកុំឲ្យទន្លេរបស់យើងក្លាយ​ទៅជាទន្លេដែលរងគ្រោះដូចពីអតីតកាល។ ទី២៖ ត្រូវរកប្រភពទន់ការពារទន្លេ ពីការបាក់ច្រាំង ការគោករាក ហើយរកវិធីដើម្បីរំដោះចរន្ដទឹក ទប់ស្កាត់កាបូបខ្សាច់អនាធិបតេយ្យ ទប់ស្កាត់ការនេសាទខុសច្បាប់ ទប់ស្កាត់ការកាប់ព្រៃលិចទឹក ដែលធ្វើឲ្យទន្លេរបស់យើងបាត់បង់ រាប់ទាំងការទាកទាញវិស័យទេសចរណ៍។

ក្នុងន័យនេះសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា​ ការកាប់ព្រៃលិចទឹក គឺជាការបាត់បង់មិនមែនគ្រាន់តែទាក់ទងទៅនឹងមច្ឆាជាតិមួយមុខទេ ក៏ប៉ុន្ដែវាបាត់បង់នូវភាពទាក់ទាញក្នុងវិស័យទេសចរណ៍ ដែលមកពីប្រទេសក្រៅ ​ភ្ញៀវទេសចរចូលចិត្ដណាស់ ទៅលេងកម្សាន្ដជាមួយនឹងព្រៃប្រឹក្សា ដែលមើលបក្សាបក្សី នៅក្នុងប្រទេសយើង។

មិនមែនគ្រាន់តែភ្ញៀវទេសចរ ៦លាន ២សែន នាក់ ដែលមកពីបរទេសត្រូវការទេ ក៏ប៉ុន្ដែសូម្បីតែភ្ញៀវទេសចរក្នុងប្រទេសយើង ដែលមានជាង១១លាននាក់ ក្នុងឆ្នាំកន្លងទៅនេះ ក៏មានតម្រូវការទៅទស្សនាកំសាន្ដនៅតំបន់ ដែលមានព្រៃប្រឹក្សា មានបក្សាបក្សី ឬក៏មានត្រី នៅទីនោះ ដូច្នេះ​យើងត្រូវខិតខំរួមគ្នា ដើម្បីការពារតំបន់ទាំងនេះ ហើយមិនមែនជារឿង ដែលយើងមិនអាចធ្វើទៅកើតទេ យើងធ្វើទៅបាន​ប៉ុន្ដែត្រូវចេញពីសកម្មភាពរួម នៃប្រជាជនរបស់យើង។

ទី៣៖ ខិតខំអភិវឌ្ឍន៍វិស័យទេសចរណ៍តាមទីក្រុង ទីប្រជុំជន តាមដងទន្លេ ឬតំបន់ដែលមានការទាក់ទាញតាមមាត់ទន្លេ យកទេសចរណ៍ទាញផ្នែកដ៏ទៃទៀត។ ត្រូវប្រើប្រាស់ចំណុចក្នុងខេត្តនីមួយៗ ដើម្បីទាញនូវវិស័យទេសចរណ៍ ដូចជានៅខេត្តកំពង់ឆ្នាំង មានកន្លែងមួយចំនួនដែលត្រូវពង្រីក ឲ្យទៅជារម្មណីយដ្ឋានទេសចរណ៍​ដ៏មានការទាក់ទាញ។

ទី៤៖ ក្នុងវិស័យទេសចរណ៍ដែលទាក់ទងនឹងបញ្ហាធ្វើដំណើរតាមទូក សម្ដេចបានផ្ដល់អនុសាសន៍សម្រាប់ទៅតំបន់សមុទ្រ អំពីទេសចរណ៍ទៅតាមកោះឲ្យយកចិត្តទុកដាក់ទៅលើសុវត្ថិភាព។

ចំណុចនេះ​នៅតាមទន្លេក៏ត្រូវយកចិត្តទុកដាក់ដូចគ្នា ទៅលើសុវត្ថិភាព នៃមធ្យោបាយដឹកជញ្ជូនទេសចរណ៍ ដែលក្នុងនោះរាប់ទាំងកាណូត ឬទូក ប៉ុន្ដែអ្វីដែលត្រូវយកចិត្ដទុកដាក់ ហើយត្រូវមានគឺពោងសុវត្ថិភាព។ សម្រាប់ការធ្វើដំណើរ ត្រូវតែពិនិត្យឲ្យបានម៉ត់ច្មត់មិនត្រូវផ្ទុកលើសចំណុះនោះទេ នៅតាមទូក ឬកាណូតនីមួយៗ។

ទី៥៖ រៀបចំរបៀងតភ្ជាប់នៅក្នុងទន្លេសាប ដែលធានាបាននូវការអភិវឌ្ឍ កាត់បន្ថយនៅភាពក្រីក្រផង និងធានានូវបរិស្ថានផង ដែលចំណុចនេះនៅតែជាចំណុចដែលត្រូវបន្ដរួមគ្នា៕

spot_img
×