Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៧ ខែមី​​នា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ថ្ងៃនេះ​អ្នក​អាច​នឹងត្រូវ​រង​ការសង្ស័យ​ប្រមាថ​ពី​គ្រប់គ្នា ។ ប្រសិន​អ្នក​ពុំបាន​ធ្វើ​អ្វី​ខុស​ចូរ​ខ្លាំងក្លា​ក្រោកឈរឡើង​ការពារ​ទស្សនៈ​របស់ខ្លួន ។ បុរស​ឆ្នាំ​ជូន​អាច​សម្គាល់​ឃើញថា​ខ្លួន និង​សង្សារ​មានគំនិត​ផ្ទុយគ្នា​ច្រើន ។ អ្នក​ទាំងពីរ​មិន​រកឃើញ​សំឡេង​រួម​ក្នុង​ជីវិត​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​នឿយហត់ ។ អ្នក​ក៏ត្រូវ​យកចិត្តទុកដាក់​ដល់​សុខភាព​របស់ខ្លួន​ឲ្យ​បាន​ច្រើនជាង ពិសេស​ផ្នែក​ដូចជា​តម្រងនោម ខួរក្បាល ប្លោកនោម​… ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ១,៦ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​សំណាង ស្លាបកំភេម ខ្មៅ ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ រោង វក ៕

​ឆ្នាំឆ្លូវ ៖ អ្នក​គួរ​ក្តាប់​ឲ្យ​ជាប់​ឱកាស​ដ៏​មានតម្លៃ​ក្នុងថ្ងៃនេះ ។ ពុំមែន​ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​សំណាងល្អ​របស់​អ្នក ដូច្នេះ​ត្រូវ​ប្រើប្រាស់​ឲ្យ​អស់​ឧត្តមភាព​របស់ខ្លួន ។ ទំនាក់ទំនង​សង្គម​ល្អប្រសើរ​បន្ថែម​លើ​នេះ​អ្នកមាន​មិត្តភក្តិ​ជាច្រើន​ដែល​ស្មោះត្រង់ ត្រៀម​ជួយ​អ្នក​គ្រប់ពេល ។ សមាជិក​ក្នុង​គ្រួសារ​ស្រុះស្រួល សុខដុមរមនា​ជាមួយគ្នា ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ០,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​សំណាង ត្នោត , ស ។ ឆ្នាំ​អ្នកយក​អាសា ជូត , ម្សាញ់ , រកា ៕

​ឆ្នាំខាល ៖ ប្រសិនជា​អ្នកជំនួញ​នោះ​មុខរបរ​រីកចម្រើន​លើសពី​ការរំពឹងទុក ។ ជាមួយនឹង​ចរិត​រួសរាយ​រាក់ទាក់​របស់ខ្លួន អ្នក​អាចធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ចូលចិត្ត នេះ​គឺជា​មូលហេតុ​ជួយ​ឲ្យ​អ្នក​កសាងបាន​ទំនាក់ទំនង​សង្គម​ទូលំទូលាយ មាន​ប្រយោជន៍​សម្រាប់​អនាគត ។ អ្នក​នៅ​លីវ​អាច​រកឃើញ​នៅ​ជុំវិញខ្លួន មានមុខ​សញ្ញា​មួយចំនួន​កំពុង​ចាប់អារម្មណ៍​លើ​អ្នក ប្រសិន​មាន​អារម្មណ៍ល្អ​ជាមួយ​នរណាម្នាក់ នោះ​អាច​រក្សា​ទំនាក់ទំនង​ជាមួយ​គេ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ២,៨ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​សំណាង បៃតង , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា ចរ , កុរ , មមី ៕

​ឆ្នាំថោះ ៖ មនុស្ស​ឆ្នាំថោះ​ទោះបី​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​តែ​ហាក់ដូច​ជាមាន​មោទនភាព​ពេក ។ អ្នក​ចាត់ទុក​មនុស្ស​ពុំ​យល់​គំនិត ឬ​មិន​ស្រប​នឹង​គំនិត​ខ្លួន​ជា​មនុស្ស​គិត​ខ្លី ដូច្នេះ​ងាយ​ក្រេវក្រោធ​ជាមួយ​គ្រប់គ្នា​នៅ​ជុំវិញ ។ អ្នក​ក៏ត្រូវ​យកចិត្តទុកដាក់​ដល់​ទំនាក់ទំនង​រវាង​ខ្លួន និង​កូនចៅ​ឲ្យ​បាន​ច្រើនជាង ។ មានពេលខ្លះ​អ្នក​មួម៉ៅ​ដោយសារ​កូន​មិន​ស្តាប់​តាម​សំដី​ខ្លួន តែ​អ្នក​ក៏ត្រូវ​លៃ​ពេល​ដើម្បី​ស្តាប់​ការរៀបរាប់​របស់​ពួកវា​ឲ្យ​បាន​ច្រើនជាង ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ១,៥ ពិន្ទុ ។ ម៉ោង​ល្អ ៥ ដល់ ៧ ។ ពណ៌​សំណាង ខ្មៅ , បៃតង ។ ឆ្នាំ​អ្នកយក​អាសា មមែ , ចរ , កុរ ៕

​ឆ្នាំរោង ៖ ការងារ​ប្រព្រឹត្តទៅ​ជាធម្មតា ។ ថ្ងៃនេះ​ប្រសិន​អ្នកធ្វើ​កិច្ចការ​ខាង​ទំនាក់ទំនង​ឬ​ចរចា​ជាមួយ​ដៃគូ​ជំនួញ​នោះ​នឹង​សម្រេចបាន​លទ្ធផល​ល្អ ។ អ្នក​ក៏​គួរ​លៃ​ពេលវេលា​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់​ឲ្យ​បាន​ច្រើនជាង​ព្រោះ​រយៈពេល​កន្លងមក ដោយ​ការយកចិត្តទុកដាក់​តែ​នឹង​ការងារ​ពេក អ្នក​ហាក់ដូចជា​សោះអង្គើយ​ក្នុង​រឿង​មនោសញ្ចេតនា​។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៦,៧ ពិន្ទុ ។ ម៉ោង​ល្អ ២៣ ដល់ ១ ។ ពណ៌​សំណាង កាហ្វេ , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា វក , រកា , ជូត ៕

​ឆ្នាំម្សាញ់ ៖ កិច្ចការ​ដ៏​ត្រឹមត្រូវ​របស់​អ្នក​ហាក់​កំពុង​ចេញ​ផ្លែផ្កា បង្ហាញ​សញ្ញា​សុទិដ្ឋិនិយម​ច្រើន ។ ប្រសិន​អ្នក​បានកំណត់​ច្បាស់លាស់​ផ្លូវ​ដែល​ខ្លួន​ត្រូវ​ដើរ នោះ​កុំ​ខ្លាច​សាកល្បង​ផ្សងព្រេង​បន្តិច ទោះ​មិន​ជោគជ័យ​ក៏​ជា​បទពិសោធន៍​ដ៏​ល្អ​សម្រាប់​អនាគត ។ ប្រសិនជា​មនុស្ស​បាន​មានគ្រួសារ នោះ​អ្នក​ត្រូវ​រក្សា​គម្លាត​ជាមួយ​មនុស្ស​ផ្ទុយ​ភេទ​បង្ការ​កុំ​ឲ្យ​កើត​មានរឿង​ស្មុគស្មាញ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ០,២ ពិន្ទុ ។ ម៉ោង​ល្អ ១ ដល់ ៣ ។ ពណ៌​សំណាង ក្រហម , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , មមី , រកា ៕

​ឆ្នាំមមី ៖ ថ្ងៃនេះ​អ្នកមាន​អារម្មណ៍​មួម៉ៅ មិន​ស្រួល​ក្នុង​ចិត្ត ។ ភាព​ឆេវឆាវ​របស់​អ្នក​អាច​នឹង​បង្ក​ឥទ្ធិពល​ដល់​មនុស្ស​នៅ​ជុំវិញ ។ ដូច្នេះ​ល្អ​បំផុត​អ្នក​ត្រូវ​ចេះ​សង្កត់ចិត្ត ។ ថ្ងៃ​នេះដែរ​អ្នក​អាចនឹងទទួល​បាន​រង្វាន់​លើកទឹកចិត្ត ឬ​ការដំឡើង​ប្រាក់ខែ ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៣,៥ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​សំណាង ស្វាយ , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា ខាល , មមែ , ចរ ៕

​ឆ្នាំមមែ ៖ អ្នក​ត្រូវ​ផ្លាស់ប្តូរ​ចរិត​ជ្រុលនិយម​របស់ខ្លួន ។ បុគ្គលិកលក្ខណៈ​នេះ​ងាយ​ធ្វើ​ឲ្យ​អ្នក​ជួប​គូសត្រូវ​ច្រើន ។ ដោយ​គ្រាន់​តែមាន​កំហុស​តូច​មួយ នោះគេ​នឹង​ឆ្លៀតឱកាស​ជាន់ពន្លិច​អ្នក ។ ទំនាក់ទំនង​រវាង​អ្នក​និង​សាច់ញាតិ​ក៏មាន​សញ្ញា​ឃ្លាតឆ្ងាយ ។ ទោះបី​រវល់​ការងារ​យ៉ាងណា​ក៏​មិនត្រូវ​ភ្លេច​ពេលវេលា​សម្រាប់​គ្រួសារ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៨ ពិន្ទុ ។ ម៉ោង​ល្អ ៥ ដល់ ៧ ។ ពណ៌​សំណាង ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា ថោះ , មមី , កុរ ៕

​ឆ្នាំវក ៖ ប្រសិន​កំពុង​អល់អែក​ចំពោះ​ជម្រើស​អនាគត អ្នក​គួរ​ឆ្ពោះទៅ​ការងារ​ពាក់ព័ន្ធ​ដល់​សិល្បៈ ឬ ស្ថាបត្យកម្ម ប្រសិន​នោះ​ជា​ចំណុចខ្លាំង​របស់​អ្នក ។ ទំនាក់ទំនង​សង្គម​របស់​អ្នក​ល្អប្រសើរ​ត្រូវបាន​គ្រប់ក្នា​ស្រឡាញ់​ចូលចិត្ត និង​ត្រៀម​ជួយ​ពេល​អ្នកមាន​បញ្ហា ។ មនោសញ្ចេតនា​ក៏​ប្រកបដោយ​ភាព​រីករាយ​កក់ក្តៅ​បំផុត ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៤,៦ ពិន្ទុ ។ ម៉ោង​ល្អ ២៣ ដល់ ១ ។ ពណ៌​សំណាង ប្រាក់ , ខ្មៅ ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , រកា , ចរ ៕​

spot_img
×