Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​សាងសង់​ផ្លូវ និង​ស្ពាន ពី​ខេត្តកំពង់ឆ្នាំង​ឆ្ពោះទៅកាន់​ខេត្តកំពង់ធំ

spot_img

​នៅ​ថ្ងៃ​យប់​ថ្ងៃទី ១៦ ខែ មីនា នេះ ក្នុងពេលដែល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​មានប្រសាសន៍​បើក​ពិធី “​បុណ្យ​ទន្លេ​លើក​ទី ៥” នៅ​ខេត្តកំពង់ឆ្នាំង សម្តេច​តេ​ជោ បានប្រកាស​ជូនដំណឹង​ល្អ​ដល់​បងប្អូន​ជនរួមជាតិ​ទូទាំងប្រទេស ជាពិសេស បងប្អូន​ប្រជាពលរដ្ឋ​នៃ​ខេត្តកំពង់ឆ្នាំង​ទាំងអស់​បានដឹង​អំពី​គម្រោង​សាងសង់​ផ្លូវ​ប្រវែង​ជាង ៥៧ គីឡូ ម៉ែត្រ ពី ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង ឆ្ពោះទៅកាន់ ក្រុង ស្ទឹងសែន នៃ​ខេត្តកំពង់ធំ​។ ជាមួយគ្នានេះដែរ គឺ​នឹងមាន​សាងសង់​ស្ពាន​ឆ្លងកាត់​ដៃទន្លេ​ចំនួន​៣ រួមមាន ១)​ទន្លេ​ផ្សារ​ក្រោម ២)​ទន្លេ​ជល់​មុខ និង ៣)​ទន្លេ​កំពង់​ហាវ ពី​ខេត្ត​កំពង់​ឆ្នាំ ឆ្ពោះទៅ​ខេត្តកំពង់ធំ ដែលមាន​ប្រវែង​រហូតដល់​ទៅ ៣,៩០០​ម៉ែត្រ ដែល​នឹង​ក្លាយជា​ស្ពាន​វែង​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។

​ទន្ទឹមនឹង​នេះដែរ រាជរដ្ឋាភិបាល​កម្ពុជា ក៏មាន​គម្រោង​សាងសង់​ស្ពាន ២ បន្ថែមទៀត នៅក្នុង​ខេត្តកំពង់ធំ ដើម្បី​សម្រួល​កុំ​ឲ្យ​មាន​ផលប៉ះពាល់​ទៅដល់​ចរាចរណ៍​ផ្លូវទឹក ក៏ដូចជា​ចរាចរណ៍​ត្រី​។ គម្រោង​នេះ​គឺ បាន​សិក្សា​រួចហើយ ហើយ​មិនមាន​ផលប៉ះពាល់​ណាមួយ​ដល់​ធនធានធម្មជាតិ បញ្ហា​បង្វែរ​ចរន្តទឹក និង ការ​បំលាស់​ទី​របស់​ត្រី​នោះទេ ។

​យើង​ស​ង្ឈឹ​ម​ថា បន្ទាប់ពី​ផ្លូវ និង​ស្ពាន​មួយ​ខ្សែ​នេះ​ត្រូវបាន​សាងសង់​រួចហើយនោះ ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​គម្រោង​មួយ​នេះ គឺ​បាន​ចំណេញ​ទាំង​ពេលវេលា ចំណេញ​ថ្លៃ​ដឹកជញ្ជូន និង​ទទួលបាន​ចំណូល​កាន់តែច្រើន​ជាមិនខាន​៕ ដោយ ៖ កូ​ឡាប​

spot_img
×