Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​រក​សម្លាប់​ប្លន់​យក​រថយន្ត​តាក់​ស៊ី រួច​បើក​ទៅបុក​គោយន្ត និង​រេច​ង្កូ​ច​ទៅបុក​ហាង​បាយ ទើប​ចាប់ខ្លួនបាន​

spot_img

​សៀមរាប ៖ រថយន្ត​តាក​ស៊ីមួយគ្រឿង ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ត្រូវបាន​ក្រុមចោរប្លន់​ជួល​ជិះ ធ្វើដំណើរ​ដល់​កន្លែង​ស្ងាត់ អា​រក​សម្លាប់ ប្លន់​យក​រថយន្ត តែ​មិនបាន​សម្រេច ពេល​បើក​រត់ ជ្រុល​ទៅបុក​គោយន្ត​កន្ត្រៃ​ដឹកស្រូវ ធ្លាក់​ចាក់​បាវស្រូវ​ចោល​តាមផ្លូវ ហើ​ត​រេ​ចង្កូត​ទៅបុក​ហាង​លក់​បាយ យីហោ ហុង ហាវ ផ្អើល​សមត្ថកិច្ច ដេញចាប់បាន​២​នាក់ រត់គេចខ្លួន​ម្នាក់ ហេតុការណ៍​កើត​នៅ​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃទី​១៧ ខែ​មិនា ឆ្នាំ​២០១៩ នៅ​ចំណុច​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ស្រុក​ពួក ខេត្តសៀមរាប ។​

​ជនល្មើស​មាន​គ្នា​៣​នាក់​ជា​ជនជាតិ ជប៉ុន មុនពេល​កើតហេតុ​ជនដៃដល់​បាន​ជួល​រថយន្ត​ជនរងគ្រោះ​ខាង​ជិះ​លុះ​កន្លែង​ស្ងាត់​ក៍​ចាប់​ផ្ដើមធ្វើ​សកម្មភាព​អា ករ​ទៅលើ​ជនរងគ្រោះ​តែម្ដង ។​

​ជនរងគ្រោះ​ជា​អ្នកបើកបរ​រថយន្ត​តាក់​ស៊ី តាមរយៈ​នាម​ប​ណ្ណ័ ឈ្មោះ ហ៊ឹម ចាន់ ហើយ​រថយន្ត​ដែល​ជនសង្ស័យ​ប្លន់​យក​នោះ មិនបាន​សម្រេច​ទេ​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-5218 តែ​យ៉ាងណា​ពុំទាន់​បានការ​បំភ្លឺ​ពី​សមត្ថកិច្ច​នៅឡើយ​ទេ​ហើយ​សមត្ថកិច្ច​កំពុងបើក​ការស្រាវជ្រាវ​ប្រមាញ់​ដេញចាប់​ជនសង្ស័យ​ដើម្បី​យកមក​សួរនាំ​និង​ចាត់ការ​តាម​និតិ​វី​ធី​ច្បាប់​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×