Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​វិទ្យាល័យ​ចំនួន ៣ ក្នុង​ក្រុង​សិរីសោភ័ណ​ទទួល គម្រោង​កសាង​ភាព​ធន់​នៅ​ទីប្រជុំជន​អនុវត្ត​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​

spot_img

​បន្ទាយមានជ័យ ៖ គម្រោង​កសាង​ភាព​ធន់​នៅ​ទីប្រជុំជន​អនុវត្ត​ដោយ​សាលា​កាកបាទក្រហម​ខេត្ត​បន្ទាយ​មាន ក្រោម​ថវិការ​ជំនួយ​ពី​សហគមន៍​អឺរុប (ECHO (​អេកូ​)) ដោយ​មាន​ការគាំទ្រ​ពី​កាកបាទក្រហម​កម្ពុជា​និង​កាកបាទ​ក្រហម​ហ្វាំង​ឡ​ង់ បាន​អនុវត្ត​សកម្មភាព​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​នៅ​វិទ្យាល័យ​បី ក្នុង​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​។​

​លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ និង​ក្រុមការងារ​សាខា​កាកបាទ​ក្រ​នាំ​អំណោយ​ដែល ផ្ដល់​ដោយ​គម្រោង​កសាង​ភាព​ធន់​នៅ​ទីប្រជុំជន​ចែកជូន នៅ​សាលាបឋមសិក្សា​សិរីសោភ័ណ ស្តិតក្នុង​ភូមិ​បី សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។ គម្រោង​មាន​រយះពេល​១៩​ខែ​គិត​ចាប់ពី​ខែ​កក្កដា​២០១៦ ដល់​ខែ​ធ្នូ​២០១៧ មាន​រយះពេល​១៩​ខែ​។​

​គម្រោង​កសាង​ភាព​ធន់​នៅ​ទីប្រជុំជន​អនុវត្ត​ដោយ​សាលា​កាកបាទក្រហម​ខេត្ត​បន្ទាយ​មាន ក្រោម​ថវិការ​ជំនួយ​ពី​សហគមន៍​អឺរុប (​អេកូ​) ដោយ​មាន​ការគាំទ្រ​ពី​កាកបាទក្រហម​កម្ពុជា​និង​កាកបាទ​ក្រហម​ហ្វាំង​ឡ​ង់ បាន​អនុវត្ត​សកម្មភាព​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​រួមមាន ៖

១.​បំពុង​ពន្លត់​អគ្គ​ភ័យ​ដល់​សាលារៀន ៤៦​បំពុង​។ ២.​ឃី​ត​សង្គោះ​បឋម​៦​ឃី​ត ។​៣.​រនាំង​ចរាចរណ៍ ២​ផ្ទាំង ។ ៤.​ស្លាក​សញ្ញា​ចរាចរណ៍​៤​ផ្ទាំង និង​គំនូស​ចរាចរណ័​ឆ្លងកាត់​មុខ​សាលា​១​ខ្សែ ។​៥.​ឯកសណ្ឋាន​យុវជន​(​អាវ មួក កន្សែង​បង់ក​)៥០​កំ​ផ្លេ ។​៦.​អាវយឺត​ចំនួន​២២​អាវ និង​កាតា​ប​ចំនួន​២ ។​៧.​ផ្ទាំង​ប៉ាណូ​គ្រឿងញៀន​ចំនួន​១​ផ្ទាំង ។​៨.​ផែនទី​ជម្លៀស​អគ្គីភ័យ​ចំនួន​៥​ផ្ទាំង​។​

​គំរោង​នេះ​ក៍​បាន​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ដល់ គ្រូ​ទីប្រឹក្សា យុវជន ក​ក្រក សរុប​ចំនួន​១០​នាក់ ដើម្បី​បន្ឌូរបន្ថយ​ហានិភ័យ​នៅតាមវ​ទ្យា​ល័យ​ទាំង​បិ​គឺ​វិទ្យាល័យ​សិរីសោភ័ណ ។​វិទ្យាល័យ​អូ​អំបិល និង​វិទ្យាល័យ​សម្ដេចឪ​។​

​លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គ​ណះ​កម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្ត​មាន​ប្រសាសន៍​ណែនាំ​ដល់​សិស្សានុសិស្ស យុវជន លោកគ្រូ​អ្នកគ្រូ អោយ​ត្រង់ត្រាប់​ការ​ពន្យល់​ណែនាំ​របស់​គ្រូ​បង្គោល ដើម្បី​យក​ចំណេះដឹង​នេះ​ទៅ​អនុវត្ត​អោយបាន​ត្រឹមត្រូវ​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ដោយ​ប្រការ​ផ្សេងៗ​នៅ​តាម​សាលារៀន​និង​តាម​ទីប្រជុំជន​៕ ដោយ ៖ បន្ទាយ​

spot_img
×