Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ចំនួន​៣០​នាក់ ត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន នៅ​ខារ៉ាអូខេ SC ជាមួយនឹង​ថ្នាំញៀន​ចំនួន​២១​កញ្ចប់​

spot_img

(​សៀមរាប​)៖ សមត្ថកិច្ច​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​០១​និង​១០​នាទី រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ នេះ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សហការ ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចូល​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ មួយកន្លែង យីហោ SC ស្ថិតនៅក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស​ចំនួន ៣៩​នាក់ ក្នុងនោះ​ស្រី​ចំនួន ៧ នាក់ និង ថ្នាំញៀន​សម្រាប់​ប្រើប្រាស់​មួយចំនួន ​ជា​ថ្នាំ​ម្សៅ​ម៉ដ្ឋ​ពណ៌​-​ស សរុប​ចំនួន​២១​ក​ព្ចា​ប់ , ថ្នាំ​គ្រាប់​ចំនួន​៩​គ្រាប់ និង​៣​កំណាត់ , កូន​ថង់​ដែល​ប្រើប្រាស់​ហើយ​ចំនួន​១៣​ថង់ និង កូន​ថង់​មិនទាន់​ប្រើ​ចំនួន​៤៨​ថង់ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ អម​រ៉ា ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​អនុវត្តតាម​បទបញ្ជា​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ​។​
​ជាក់ស្ដែង​ការបង្ក្រាប​នៅ​យប់មិញ​នេះ ក្រោម​ការបញ្ជា​ពី​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​, លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប និង​ស្ថិតក្រោម​ការសម្របសម្រួល​ពី លោក ថេ​ង សំណាង ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​។​
​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុ អម​រ៉ា ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន នៅ​ទីតាំង​ខារ៉ាអូខេ SC នេះ​កម្លាំង​ជំនាញ ឃាត់ខ្លួន​បាន​មនុស្ស​៣០​នាក់ (​ស្រី​០៧​នាក់​) ដកហូត​វត្ថុតាង ថ្នាំញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​២១​កញ្ចប់​, ថ្នាំញៀន អិ​ច​ស្តា​ស៊ី​៩​គ្រាប់ និង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប ចាត់ការ​បន្ដ​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×