Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញ​ដីកា ចាប់ខ្លួន​លោក សម រ​ង្ស៉ី និង​បក្ខពួក ​៧ ​រូប​ទៀត ពាក់ព័ន្ធ​នឹង​សំណុំរឿង​ក្បត់ជាតិ​

spot_img

​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែមីនា បា​បានចេញ​ដីកា​ដាច់ដោយឡែក​ពីគ្នា​មួយចំនួន ដោយ​បង្គាប់​ឲ្យ​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៨​នាក់ ដែល​ក្នុងនោះ​មាន លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ លោក តុ វ៉ាន់​ចាន់ លោក ឡុង រី លោកស្រី មូ សុខ​ហួរ លោក ហូរ វ៉ាន់ និង​លោក ម៉ែន សុថា​វរិ​ន្ទ្រ ពីបទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​

​លោក កូយ សៅ បានចេញ​ដីកា​បញ្ជូន​ទៅកាន់​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បង្គាប់​ឲ្យ​ចាប់ខ្លួន លោក សម រង្ស៊ី និង​លោក អេង ឆៃអ៊ាង និង​នាំខ្លួន​អតីត​តំណាងរាស្ត្រ​៦​រូប​ទៀត​។​

​អ្នកនយោបាយ​និន្នាការ​ប្រឆាំង​ទាំង​៨​រូប ដែល​កំពុង​ភៀសខ្លួន​នៅ​បរទេស រង​ការចោទប្រកាន់​ពីបទ រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា​៤៥៣ មាត្រា​៤៩៤ និង​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​។​

ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ ៖

​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទាំងនោះ​រួមមាន ៖

១. លោក សម រ​ង្ស៉ី ២៖ លោក អេង ឆៃអ៊ាង ៣. លោកស្រី មូរ សុខ​ហួរ ៤. លោក អ៊ូ ច័ន្ទ​ឫទ្ធិ ៥. លោក ហូ វ៉ាន់ ៦. លោក ឡុង រី ៧. លោក ម៉ែន សុថា​វរិ​ន្ទ្រ និង​៨. លោក តុ វ៉ាន់​ចាន់​។​ ​អតីត​មេក្រុម​ប្រឆាំង​ទាំងនេះ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ «​រួមគំនិត​ក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​»​។​

ចំណាត់ការ​របស់​តុលាការ បាន​ធ្វើឡើង​បន្ទាប់ពី លោក សម រ​ង្ស៉ី និង​បក្ខពួក បាន​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ និង​ទាហាន ងើប​ប្រឆាំង​រាជរដ្ឋាភិបាល​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ប្រាប់ ឱ្យដឹងថា សកម្មភាព​របស់ លោក សម រ​ង្ស៉ី និង​បក្ខពួក​មួយចំនួន​នោះ គឺជា​អំពើ​ក្បត់ជាតិ ដែល​ញុះញង់​ដើម្បី​បង្ក​ភាពវឹកវរ​ក្នុងសង្គម​៕ ដោយ​៖បញ្ញា​ស័ក្តិ​

spot_img
×