Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ហៅ​មនុស្ស ​៤​ នាក់ ដែល​ឃើញ​លាក់ខ្លួន​នៅក្នុង​អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ មក​សួរនាំ​

spot_img

​ភ្នំពេញ​ ៖ មនុស្ស​ចំនួន​៤​នាក់ ដែល​ឃើញ​លាក់ខ្លួន នៅក្នុង​អតីត​ទីស្នាក់ការ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ហៅ​ទៅ​សួរនាំ នា​យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩​នេះ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​បណ្ត​ញ​ព័ត៌មាន​ក្នុងស្រុក ថា មនុស្ស​ទាំង​៤​នាក់​នេះ ត្រូវបាន​មន្ត្រី​អាជ្ញាធរ​ហៅ​ទៅ​សួរនាំ ខណៈដែល​អាជ្ញាធរ និង​សមត្ថកិច្ច កំពុង​ចុះ​ធ្វើ​រដ្ឋបាល​ពិនិត្យ​អាវុធជាតិផ្ទុះ ក៏បាន​ប្រទះឃើញ​ពួកគេ កំពុងស្ថិត​នៅក្នុង​អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ទៀតថា នៅពេលដែល​មន្ត្រី​ចុះមក​ធ្វើ​ជំរឿន​នាពេល​ថ្មីៗ​នេះ ពួកគេ​ប្រាប់ថា មិនមាន​មនុស្ស​នៅក្នុង​អតីត​ទីស្នាក់ការ​នោះទេ ប៉ុន្តែ​នៅ​យប់​នេះ​ពេល​អាជ្ញាធរ និង​សមត្ថកិច្ច​ចុះមក​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ក៏​ដឹងថា​មាន​មនុស្ស​នៅក្នុង​ខាង​។ ពេល​កម្លាំង​ចូលទៅ​រក ស្រាប់តែ​២​នាក់​បាន​លោត​ចេញ​តាម​របង និង​២​នាក់​ទៀត​បាន​ដើរ​ចេញមក​តាម​ច្រកទ្វារ​ខាងមុខ ដូច្នេះ​អាជ្ញាធរ​ក៏ត្រូវ​ធ្វើការ​ឃាត់​សួរនាំ​សិន​តែម្តង​។​

​នៅពេលនេះ មនុស្ស​ទាំង​៤​នាក់ ត្រូវបាន​យកទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែមទៀត​។​

​ជាមួយនឹង​ករណីនេះ ក្រុម​ហ្វេ​ស​ប៊ុ​ក​ដែល​និន្នាការ​បក្សប្រឆាំង ឈ្មោះ Neang Sokhun បានសរសេរថា “​របប​ក្រុងភ្នំពេញ បាន​ចុះទៅ​ឆែកឆេរ ទីស្នាក់ការ​កណ្តាល​គណ​បក្ស​សង្គ្រោះ​ជាតិ​៥៧៦ ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ទាំងយប់ ហើយ​បាន​ឃាត់ខ្លួន បងៗ​សន្តិសុខ នៅ​ទីនោះ​ចំនួន​៤​នាក់ សូម​ឲ្យ​អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ អង្ក​កា​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ​សូមមេត្តា ជួយ​តាមដាន​រឿងនេះ​ផង​”៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×