Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងស្រា​ពិតជា​បង្កបញ្ហា​ច្រើន តែ​ដល់​ថ្នាក់​ជំពប់ជើង​ដួល “​ខ្ទាត​” គ្រាប់ភ្នែក​បាត់ស្រមោល ទើប​មាន​…​ម្នាក់នេះ​!

spot_img

តាម​កាសែត Qilu Evening News នោះ​ហេតុការណ៍​ពុំ​ធ្លាប់មាន​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ច័​ន្ធ សប្តាហ៍​មុន គ្រា​ដែល​បុរស​វ័យ ២៦​ឆ្នាំ​ម្នាក់ បាន​រអិលដួល​នៅ​យប់​អា​ធ្រា​ត ក្នុងផ្ទះ​របស់ខ្លួន នៅ​ស្រុក​លី​ស៊ា ខេត្ត​សាន​តុង ប្រទេស​ចិន ។ ក្រុមគ្រួសារ​ទើប​ដឹង​ហេតុការណ៍​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ពេល​ឃើញ​បុរស​នេះ​ដេក​ក្នុង​ថ្លុកឈាម ។​

ពុំបាន​ចាំ​ថា​ហេតុអ្វី​បានជា​គ្រាប់ភ្នែក​ខ្ទាត​ចេញ​បាត់ ។​

​បន្ទាប់ពី​ទៅដល់​មន្ទីរពេទ្យ Shandon Quianfoshan ទើប​ដឹងថា​គ្រាប់ភ្នែក​របស់គាត់​បាន​ខ្ទាត​ចេញពី “​ប្រអប់​ភ្នែក​” បាត់​ហើយ ។ ភ្លាមៗ​នោះ​ក្រុមគ្រួសារ​ក៏​នៅឯ​ផ្ទះ​ទូរស័ព្ទ​ប្រាប់ថា​គេ​បានឃើញ “​គ្រាប់ភ្នែក​”​នៅឯ​ផ្ទះ ។​

​គ្រូពេទ្យ​បាន​ត្រឹម​ដេរ​ភ្ជិត “​មុខរបួស​” ឲ្យ​បុរស​នោះ​វិញ​។​

​បណ្ឌិត​វេជ្ជសាស្ត្រ​ខាង​ភ្នែក Ma Baofeng ប្រាប់​អ្នកកាសែត​ថា ៖ “​គ្រាប់ភ្នែក​បាន​ខ្ទាត​ចេញ​ប្រមាណ​យ៉ាងតិច ៦ ម៉ោង មុនពេល​អ្នករងគ្រោះ​មកដល់​ពេទ្យ ។ វា​ពិតជា​យូរណាស់​សម្រាប់​គ្រាប់ភ្នែក​មួយ​នៅ​ខាងក្រៅ​ប្រអប់​ភ្នែក ហើយ​វា​បាន​រង​ទទួល​មេរោគ​…” ។ ហេតុនេះ​ជាបឋម​មានតែ​ដេរ​ភ្ជិត​មុខរបួស​សិន ។ ម្យ៉ាងទៀត​សរសៃឈាម និង​ស​សរសៃវិញ្ញាណ​ក៏បាន​ដាច់ចេញ​ទាំងស្រុង​ដែរ ។​

​គ្រូពេទ្យ​ក៏បាន​បញ្ជាក់ថា គាត់​បាន​បាត់បង់​ឱកាស​ប្តូរ​ភ្នែក​ថ្មី ទោះបី​មាន​អ្នក​បរិច្ចាក ហើយ​នៅសល់​ត្រឹម​ការដាក់​កែវភ្នែក​ក្លែងក្លាយ​មួយ កុំ​ឲ្យ​ខូច​សោភ័ណភាព​ប៉ុណ្ណោះ ។​

​រហូតដល់​ពេលនេះ​គេ​នៅ​ពុំទាន់​ដឹងថា មូលហេតុ​អ្វី​បានធ្វើ​ឲ្យ​គ្រាប់ភ្នែក​ខ្ទាត​ដាច់​ចេញមកក្រៅ​ឡើយ ខណៈ​ម្ចាស់ “​គ្រាប់ភ្នែក​” បាន​សារភាពថា​ខ្លួន​ស្រវឹង​ខ្លាំងណាស់ ហើយ​ពុំ​ចងចាំ​អ្វី​ទាំងអស់ ។​

​ស្រវឹង​ដល់​ថ្នាក់​នេះ​ពិតជា​… មិនទាន់មាន​ក្នុង “​រូបមន្ត​” អ្នក​ផឹក​ទេ​!

​ចន្ទ្រា​

spot_img
×