Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ម្លេះ ! ដុត​មនុស្ស​តាម​ដងផ្លូវ​សាធារណៈ​ទាំង​រស់ ព្រោះ​រឿង​ដ៏​…​តូចតាច​សោះ​!

spot_img

​ថ្មីៗ​នេះ​ស្រី​វ័យ ១៩ ​ឆ្នាំ​ម្នាក់ បាន​ត្រូវ​ដុត​ទាំង​រស់ ខណៈពេល​នាង​កំពុង​បណ្តើរគ្នា​និង​បុរស​ម្នាក់ ហើយ​កើត​ជម្លោះ ។ បុរស​នោះឯង​បន្ទប់​មក​បាន​ចាក់​សាំង​លើ​ខ្លួន​របស់​នាង​ហើយ​… ដុត ។​

​នារី​វ័យក្មេង​ក្លាយជា​ភ្នក់ភ្លើង​កំពុង​ចលនា ។​

​ជនរងគ្រោះ​បាន​ស្រែក​យ៉ាងខ្លាំង​ព្រោះ​ឈឺចាប់ ហើយ​អ្នក​នៅ​ជិត​នោះ​ក៏​ស្ទុះស្ទារ​មកជួយ​ពន្លត់ និង​ប​ញ្ចូ​ន​នាង​នៅ​មន្ទីរពេទ្យ ។ ពួកគេ​ក៏បាន​ចោមរោម​ចាប់ខ្លួន​បុរស​”​ឃាតករ​” ជាប់​ដែរ ។​

​តាម​របាយការណ៍​នោះ នារី​វ័យ ១៩ ឆ្នាំ បាន​រង​ការ​រលាក ៦០% ហើយ​កំពុង​ត្រូវបាន​សង្គ្រោះ ។ ជនល្មើស​ត្រូវបាន​ចាប់ខ្លួន​ក្រោម​បទចោទប្រកាន់ “​ចេតនា​សម្លាប់​មនុស្ស​” និង​ត្រូវ​ឃុំឃាំង ។​

​ប៉ូលិស​ឲ្យ​ដឹងថា ជនល្មើស​ទើប​មាន​អាយុ ១៨ ឆ្នាំ ជា​មិត្ត​រួម​ថ្នាក់ រៀន​នៅ​សាលា​ជាមួយ​ជនរងគ្រោះ ហើយក៏​ជា​អ្នក​តាម​ស្រឡាញ់​នាង ។ ប៉ុន្តែ​ខាង​ស្រី​ពុំបាន​ស្រឡាញ់ ហើយ​ព្យាយាម​ប្រកែក​ពន្យល់ ។​

​នៅ​ថ្ងៃកើតហេតុ​នារី​រូបនោះ​លែង​ស្រដី​ជាមួយ ទើប​យុវជនឈាមរាវ​បាន​ស្រ​វ៉ា​យក​ដប​សាំង ហើយ​ប៉ង​ដុត​សម្លាប់​…​។​

​រឿងរ៉ាវ​នេះ​កើតឡើង​នៅ​ប្រទេស​ឥណ្ឌា ៕

​ចន្ទ្រា​

spot_img
×