Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់ ! រថយន្ត​ទេសចរណ៍​ដឹក​ភ្ញៀវ​ក្រឡាប់​ផ្ងាជើង​ សង្ក​ត់​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ម្នាក់ ​របួសធ្ងន់ ​២ ​នាក់​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​ក្រោម​រថយន្ត​និង​២​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ធ្ងរ​ដោយសារ​គ្រោះថ្នាក់​ចរាច​រណ៍​ដែល​បង្កឡើង​ដោយ​រថយន្ត​ទេសចរណ៍​ដឹក​អ្នកដំណើរ​ក្រឡាប់​ផ្ងាជើង​សង្ក​ត់​ទៅលើ​អ្នក​ជិះ​ម៉ូតូ​ឌុប​គ្នា​តាម​ដង​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ភូមិ ត្រពាំង​ផ្លុង សង្កាត់ បាទី ក្រុង បាវិត ខេត្ត ស្វាយរៀង ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ស្ថិតនៅ​ភូមិ ត្រពាំង​ផ្លុង សង្កាត់ បាទី ក្រុង បាវិត ខេត្ត ស្វាយរៀង​។​

​បើ​តាម​ភព​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​បានឲ្យដឹងថា​៖​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​ពី​ទិស​ខាងលិច​ទៅ​កើត​ឌុប​គ្នា​២​នាក់​ផ្សេង​ទៀត​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​រថយន្ត​ក្រុង​បង្ក​ខាងលើ​បើក​ស្រប​ទិស​គ្នា​ហើយ​បាន​វ៉ា​ម៉ូតូ​ជនរងគ្រោះ​មិន​ដឹង​ថា​ជាង​យ៉ាង​មិច​នោះ​ស្រាប់តែ​រេ​ចង្កូត​ក្រឡាប់​ផ្ងាជើង​ឡើង​លើ​បណ្តាលឱ្យ​រថយន្ត​សង្កត់​ទៅលើ​ជនរងគ្រោះ​ទាំង​៣​នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅ​ក្រោម​រថយន្ត​ម្នាក់​និង​២​នាក់​ផ្សេង​ទៀត​របួសធ្ងន់​តែម្តង​។​

​ជនរងគ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សាមុយ​ដឹក​មកកាន់​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​ដើម្បី​សង្គ្រោះ​ចំណែក​សព​សមត្ថកិច្ច​កំពុង​ទាញ​ចេញ​ពី​ក្រោម​រថយន្ត​និង​ប្រគល់ឲ្យ​ក្រុមគ្រសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​កំពុង​ហៅ​រថយន្ត​ស្ទូច​អ​ឡើង​រួច​អុស​មក​រក្សាទុក​នៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×