Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះទឹកជំនន់​វាយប្រហារ​ខេត្ត Papua របស់​ឥណ្ឌូនេស៊ី បណ្តាលឲ្យ​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន​ជាង ១០០​នាក់​

spot_img

​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៧៣​នាក់​បាន​ស្លាប់ និង​ជាង ៦០​នាក់​ទៀត​បាត់​ខ្លួន នៅក្នុង​គ្រោះទឹកជំនន់ ក្នុង​ខេត្ត Papua ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូនេស៊ី​។​

​មាន​ការព្រួយបារម្ភ​ថា ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើតឡើង ខណៈ​ក្រុម​ជួយ​សង​គ្រោះ​កំពុង​មាន​ការលំបាក ដើម្បី​ទៅឲ្យ​ដល់​កន្លែងកើតហេតុណ៍​។​

​ផ្លូវ​ជា​ច្រើន​ត្រូវបាន​បំផ្លាញ និង​បិទ​ចរាចរណ៍​ដោយសារ​ល្បាប់​ភក់ និង​ការបាក់​ដើមឈើ ហើយ​ទឹកជំនន់​បាន​បំផ្លាញ​ស្ពាន​ចំនួន ២ និង​ផ្ទះ​ជាង ១០០​ខ្នង​។​

​មនុស្ស​ជាង ៤.០០០​នាក់​ត្រូវ​បង្ខំ​ខ្លួន​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ ដើម្បី​ទៅ​រក​កន្លែង​សុវត្ថិភាព​។​

​ប្រជាជន​នៅ​តំបន់​រងគ្រោះ​បាន​និយាយថា ភ្លើង​ចាប់ផ្តើម​ធ្លាក់​ខ្លាំង​នៅ​ថ្ងៃ​សៅរិ៍​ពេល​ល្ងាច និង​បន្ត​រហូតដល់​ពេល​យប់​ជ្រៅ ទើប​នាំឲ្យ​មាន​ការ​រអិល​បាក​ដី និង​ទឹកជំនន់​។​

​សូមបញ្ជាក់​ថា គ្រោះទឹកជំនន់​តែ​កើតមាន​ជា​ញឹក​ជាប់​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ជាពិសេស​ក្នុង​កំឡុង​រដូវ​ភ្លើង​ចន្លោះ​ពី​ខែ តុលា ដល់​ខែ មេសា​។​

​កាលពី​ខែ​មករា​កន្លងទៅ ក៏​មាន​គ្រោះ​ទឹកជំនន់​នៅ​កោះ Sulawesi ផង​ដែរ​បណ្តាលឲ្យ​មនុស្ស​ជាង ៧០​នាក់​ស្លាប់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC

spot_img
×