Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​ពិនិត្យ​ទីតាំង​សម្ពោធ​បើក​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​

spot_img

​នៅ​វេលា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​មីនា ឆ្នាំ​២០១៩ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន អម​ដំណើរ​ដោយ លោក​យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​សមាជិក​ក្រុម​ការងារ​គម្រោង​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​សម្រាប់​ពិធី​សម្ពោធ​បើក​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ​។​

​ផ្លូវ​ល្បឿន​លឿន​ដែល​មាន​ប្រវែង ១៩០​គម ០៣៦​ម នេះ គ្រោង​សម្ពោធ​បើក​ការដ្ឋាន នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅ​ទីតាំង​ឃុំ​វក្លិ​សរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ចន្លោះ គ​.​ម​៣៩ ផ្លូវជាតិ​លេខ​៤៕ ដោយ​:​កូឡាប​

 

spot_img
×