Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​អោយ​ប្រជាពលរដ្ឋ សហគ្រាស​អាច​ប្រើ​ម៉ាស៊ីនភ្លើង ជំនួស​កា​ប្រើប្រាស់​ភ្លើងអគ្គិសនី​

spot_img

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នៅតែ​បន្ត​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ក៏ដូចជា​សហគ្រាស​អាច​ប្រើ​ម៉ាស៊ីនភ្លើង​បាន សូម​ប្រើ​ម៉ាស៊ីនភ្លើង​ជំនួស​កា​ប្រើប្រាស់​ភ្លើងអគ្គិសនី​វិញ ដើម្បី​ចូលរួម​សន្សំសំចៃ​ទាំងអស់គ្នា នៅពេលដែល​យើង​កំពុងតែ​ខ្វះខាត​ភ្លើង​អគ្គីសនី​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៣​កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ដល់​សិស្ស​ថ្នាក់​វិជ្ជាជីវៈ និង​និស្សិត​បរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​សរុប ១,៧០៩​នាក់ ក្នុងនោះ​មាន​នារី ៦៧៦​នាក់ នៅ​វិទ្យស្ថាន​ជាតិ​អប់រំ​។​

​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី គឺ​ជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឯកជន​មួយ​ដែល​ត្រូវបាន​ទទួលស្គាល់​ពី​រាជរដ្ឋាភិបាល វិទ្យាស្ថាន​ស្ថិតនៅក្រោម​ឱវាទ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​ធ្វើ​ការបណ្តុះបណ្តាល​សិក្ខាកាម សិស្ស និស្សិត ចាប់​ពី​កម្រិត​វិញ្ញាបនបត្រ​វិជ្ជាជីវៈ រហូត​ដល់​កម្រិត​បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់​។ ក្រៅពី​ការងារ​បណ្តុះបណ្តាល វិទ្យាស្ថាន​ក៏បាន​ចូលរួម​ចំណែក​បម្រើឲ្យ​សកម្មភាព​មនុស្សធម៌​ស្របតាម​គោលនយោបាយរ​បស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​សម្តែង​នូវ​ក្តីរីករាយ​ដែល​បាន​អញ្ជើញ​មក​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​នៅ​ថ្ងៃនេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏បាន​ប្រសាសន៍​កោតសរសើរ និង​អបអរ​សារ​ដល់​និស្សិត​ជ័យលាភី​ទាំងអស់ និង​ថ្លែង​អំណរ​គុណ​ចំពោះ​មាតាបិតា និង​អាណាព្យាបាល​ដែល​បាន​ផ្តល់ឱកាស​អោយ​កូនចៅ​បាន​សិក្សា​រៀនសូត្រ​រហូត​ទទួលបាន​ជោគជ័យ​នាពេលនេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​កោតសរសើរផ​ង​ដែរ​ចំពោះ​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី ដែល​បាន​រួមចំណែក​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​អោយ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ និង​វិទ្យាស្ថាន​បាន​រក្សា​កេរ្ត៍​ឈ្មោះ​ជាង​១៥​ឆ្នាំ​កន្លងមកនេះ​។​

​ជាថ្មី​ម្តងទៀត នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៅតែ​បន្ត​ជំរុញ​អោយ​ក្រសួង​យុត្តិធម៌​ត្រូវ​ពន្លឿន​ការដោះស្រាយ​រឿងរ៉ាវ​ស្ត្រី​ដែល​ជាប់​ឃុំឃាំង ដើម្បី​ពិនិត្យមើល​ថា​តើ​មាន​នរណា​ខ្លះ​ដែល​គួរ​ត្រ​បាន​លើកលែងទោស ពីព្រោះ​បច្ចុប្បន្ន​នេះ​សម្តេច​តេ​ជោបាន​កំពុង​ដំណើរការ​នូវ​ការបង្កើត​ក្រុម​មេធាវី​ដើម្បី​ការពារ​ក្តី​ដល់​ស្ត្រី​ក្រីក្រ​។ ទន្ទឹមនឹងនេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បញ្ជា​ឲ្យ​ក្រសួង​យុត្តិធម៌​ត្រូវ​ពន្លឿន​ការងារ​នេះ​បន្ថែម​ទៀត​ឲ្យ​ទាន់ពេលវេលា​។​

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​បន្ត​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាព​រដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​ក្នុង​ការរក្សា​ទឹក​ទុក ក៏​ដូច​ជា​បន្ត​ការជីក​អណ្តូង ជីក​ស្រះ​អោយបាន​ច្រើន​បន្ថែមទៀត ដើម្បី​ត្រៀម​ពេលដែល​យើង​ខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​បន្ទាន់​នោះ​។ ជាមួយគ្នា​នេះ​ផង​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​អោយ​អាជ្ញាធរ គ្រប់​លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជា និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ ក្នុង​ការជីក​អណ្តូង ជីក​ស្រះ និង​ស្វែងរក​ប្រភព​ទឹក​អោយ​ហើយ ប្រសើរ​ជាង​ការដឹក​ជញ្ជូន​ទឹក​អោយ​គ្នា​ពេល​ដែល​ខ្វះខាត​ទឹក​ក្នុង​គ្រា​បន្ទាន់​នោះ​។ ចំណែកឯ​ពាក់ព័ន្ធ​រឿង​អគ្គិសនី​វិញ សម្តេច​តេជោ ហ៊ុន សែន សូមអោយ​ប្រជាពលរដ្ឋ​មាន​ការអត់ធ្មត់​បន្តិច ពីព្រោះ​ពេលនេះ​កម្ពុជា​យើង​កំពុង​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់​រហូត​ដល់​៤០០​មេហ្គា​វ៉ាត់ ដោយ​យើង​ខ្វះខាត​ទឹក​ក្នុង​ការទាញយក​ថាមពល​ពី​វា​រី​អគិ្គ​ស​នី​។ ជាមួយគ្នា​នេះ​ផង​ដែរ រាជរដ្ឋាភិបាល​កំពុង​រងចាំ​ការឆ្លើយតប​ពី​ប្រទេស​ទួកគី ក្នុង​ការទទួល​កា​ប៉ាល់​ដែល​ផ្ទុក​អគ្គិសនី ពីព្រោះ​យើង​ត្រូវការ​ទាញ​ថាមពល​អគ្គិសនី​ពី​កា​ប៉ាល់​នេះ​ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នៅតែ​បន្ត​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ក៏ដូចជា​សហគ្រាស​អាច​ប្រើ​ម៉ាស៊ីនភ្លើង​បាន សូម​ប្រើ​ម៉ាស៊ីនភ្លើង​ជំនួស​កា​ប្រើប្រាស់​ភ្លើងអគ្គិសនី​វិញ ដើម្បី​ចូលរួម​សន្សំសំចៃ​ទាំងអស់គ្នា នៅពេលដែល​យើង​កំពុងតែ​ខ្វះខាត​ភ្លើង​អគ្គីសនី​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ជូនពរ​ដល់​និស្សិត​ជ័យលាភី​ដែល​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ សូម​ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុង​ការសិក្សា និង​ការងារ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ទៀត​៕ ​ដោយ​ ៖ ​កូឡាប​

   

spot_img
×