Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តតាកែវ បើក​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា ជ្រើសរើស​ជើងឯក​ទូទាំង​ខេត្ត ប្រចាំ​ឆ្នាំ​សិក្សា​២០១៨-២០១៩

spot_img

​តាកែវ​៖ នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ​មីនា ឆ្នាំ ២០១៩ មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តតាកែវ បានរៀបចំ​អោយ​មាន​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ទូទាំង​ខេត្តតាកែវ ដោយមាន ៤ ប្រភេទ​កីឡា ក្នុងនោះ​រួមមាន​វិញ្ញាសារ​បាល់ទាត់​យុវជន យុវនារី បាល់ទះ​យុវជន យុវនារី បាល់បោះ​យុវជន យុវនារី និង​ការប្រកួត​កីឡា​ប៉េតង់ ប៊ូ​ល ០៣​ទល់​០៣ យុវជន យុវនារី ដោយ​មាន​ក្រុម​ចូលរួម​ប្រកួត​ចំនួន ៦២ ក្រុម លើ​គ្រប់​វិញ្ញាសារ​ទាំងអស់ ដែល​មាន​កីឡាករ កីឡាការិនី​ចំនួន ៧១៤ នាក់ ស្រី ៣៣៣ នាក់ ដោយ​ធ្វើ​ការប្រកួត​រយៈពេល ៤ ថ្ងៃ គឺ​គិត​ចាប់ពី​ថ្ងៃ​ទី ១៨ ខែ​មីនា នេះ​ដល់​ថ្ងៃទី ២១ ខែ​មីនា ឆ្នាំ ២០១៩ ។​

ថ្លែង​នៅក្នុង​ពិធី​បើក​អោយ​មាន​ការប្រកួត​កិ​ឡា​សិស្ស​មធ្យមសិក្សា​នេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ បាន​ជំរុញ​ក៏ដូជា​ការលើកទឹកចិត្ត​ដល់​យុវជន យុវនារី​ទាំងអស់​ដែល​ជា​កីឡាករ ត្រូវតែ​ខិតខំ​ប្រឹងប្រែង​យកជ័យ​លី​ភី ទៅ​ផ្តល់​អោយ​សាលា​របស់​ខ្លួន​វិញ ជាពិសេស​ឆ្លងកាត់​ការប្រកួត​នេះដែរ ក្មួយៗ​ត្រូវ​ចេះ​ដកស្រង់​បទពិសោធ​ន៏​ពីគ្នា​ទៅវិញទៅមក នៅលើ​បច្ចេកទេស​នៃ​ការលេង សម្រាប់​ជា​មេរៀន​ដល់​យើង​ទៅ​ថ្ងៃ​ខាង​មុខ​បន្តទៀត​។ ហើយ​បន្ទាប់​ពី​បញ្ចប់​ការប្រកួត​កីឡា​នេះ​ទៅ ក្មួយៗ​ទាំងអស់​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពី​អំពើ​ឧបាយ​មុខ និង​គ្រឿងញៀន ។​

ទន្ទឹម​គ្នា​នេះ​ដែរ ឯកឧត្តម​អភិបាលខេត្ត​តាកែវ​បាន​មានប្រសាសន៍​បន្ត​ថា ការងារ​អប់រំ​កាយ និង​កីឡា គឺ​មាន​តួនាទី​សំខាន់​ណាស់​ក្នុងការ បណ្តុះបណ្តាល​ធនធានមនុស្ស​អោយ​មាន​កាយសម្បទា​មាំមួន មាន​បញ្ញា​ភ្លឺ​ថ្លា និង​មាន​សីល​ធ​ម៍​ល្អ ចេះ​គោរព​វិន័យ និង​សេចក្តីថ្លៃថ្នូរ ហើយ​បាន​ក្លាយជា​សេវា​សុខភាព មាន​តម្លៃ​ដូច​សេវា​សុខាភិបាល​សាធារណៈ​ដូច្នេះ​ដែរ ។ កីឡាករ និង​កីឡាការិនី មាន​តួនាទី​ធ្វើជា​គំរូ​ល្អ ជា​ទូ​តនៃ​សន្តិភាព និង​អាច​ដណ្តើមបាន​នូវ​កិត្យានុភាព​ជូន​ជាតិ​ផងដែរ មិនតែប៉ុណ្ណោះ​ក្មួយៗ កីឡាករ ជា​សិស្ស​ដែល​អន​វុត្ត​លេង​កីឡា​ជាប្រចាំ អាច​ជៀសផុត​ពី​ការប្រព្រឹត្តិ​អំពើ​ង​បាយ​មុខ ផ្សេងៗ ដូ​ជា​ការប្រើ​អំពើហឹង្សា ការសេព​គ្រឿងញៀន ល្បែងស៊ីសង​ផ្សេងៗ ព្រោះ​កីឡា​នាំអោយ​មាន​វិន័យ សណ្តាប់ធ្នាប់ និង​សេចក្តីថ្លៃថ្នូរ ។​

​ជាមួយគ្នានេះ​ដែរ​ឯកឧត្តម អភិបាលខេត្ត​តាកែវ ក៏​បាន​ស្នើរ​អោយ​បណ្តាល​មន្ទីរ អង្គភាព ស្ថាប័ន នានា​ទាំង​អស់​នៅក្នុង​ខេត្ត ចូលរួម​ទាំងអស់​គ្នា​លើ​ការជួយឧ​ប​ត្ភ​ម្ត និង​លើ​ទឹកចិត្ត នាំ​គ្នា​លេង​កីឡា នៅក្នុង​ខេត្ត​តាកែវ អោយ​កាន់តែ​មាន​ភាព​ផុលផុស​ឡើង ព្រោះ​នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ កីឡា​បាន​ជួយ​ច្រើន ទៅលើ​ការងារ​មួយចំនួន​ដែល​យើង​មិន​នឹកស្មាន​ដល់ ដូច្នេះ​ដើម្បី​អោយ​មាន​ការលេង​កីឡា​កាន់តែ​ច្រើនឡើង​នោះ គឺ​ទាន់​តែ​យើង​ទាំងអស់គ្នា ជាពិសេស​មន្ទីរអប់រំ​យុវជន​និង​កីឡា​ផ្ទល់ ដែលជា​អ្នក​ជំរុញ និង​គៀងគរ​រក​ការជួយឧ​ប​ត្ភ​ម្ត ពី​មន្ទីរ ស្ថាប័ន​នានា អង្គភាព និង​ក្រុមហ៊ុន​ដែល​មាន​ក្នុង​ខេត្ត​ជួយ​បន្ថែម បង្កើត​ការប្រកួត​កីឡា​នៅក្នុង​ខេត្ត​អោយបាន​ច្រើន​ថែមទៀត ទើប​សម្រេចបាន ៕ ដោយ ៖ តាកែវ​

    

spot_img
×