Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅស្រី​ប្រធានាធិបតី​ហ្វីលីពីន រង​ព្យុះ​…​រិះគន់​យ៉ាង​ចាស់ដៃ​

spot_img

Isabelle Duterte បាន​ជួល​អ្នកឯកទេស​តុបតែង​ល្បីល្បាញ​របស់​ហ្វីលីពីន ដើម្បី​សាង​អាល់​ប៊ុម​ក្នុង​វិមាន​ប្រធានាធិបតី​។​តាម Asia Correspondent សំណុំ​អាល់​ប៊ុម​នេះ ត្រូវបាន​អនុវត្ត​ផ្នែក​ខាង​ក្នុងនៃ​វិមាន Malacanang (​វិមាន​ប្រធានាធិបតី​ហ្វីលីពីន​) នា​រដ្ឋធានី​ម៉ានីល ក្នុង​គោលបំណង​គូសបញ្ជាក់​ពី​ភាព​ពេញវ័យ​របស់​នាង​ដែល​ត្រូវជា​ចៅ​បង្កើត​របស់​ប្រធានាធិបតី​ហ្វីលីពីន Duterte​។ ប្រភព​ព័ត៌មាន​បញ្ជាក់​ថា សំណុំ​អាល់​ប៊ុម​នេះ​រៀបចំ​ឡើង​តាំងពី​ខែ​១២ នៅក្នុង​រូបភាព​ទាំងនោះ​គេ​ឃើញ Isabelle ស្លៀក​រ៉ូប​ពណ៌​ក្រហម​ជា​មួយ​រចនាបថ​ស៊ីវីល័យ ប្រៀប​ដូចជា​ម្ចាស់​ក្ស​ត្រី​ក្នុង​រឿងនិទាន​បុរាណ​។ រ៉ូប​ទាំងឡាយ​ដែល Isabelle ស្លៀក​សុទ្ធសឹង​ជា​ផលិតផល​របស់​អ្នក​រចនា​ម៉ូត​ល្បីៗ​។​

​ក៏ប៉ុន្តែ​ជំនួស​ឲ្យ​ការទទួល​បាន​ពាក្យពេច​ន៍​ស្ងើចសរសើរ Isabelle បែរ​ជា​រង​ព្យុះ​រិះគន់​យ៉ាង​ខ្លាំងក្លា​បំផុត ដោយហេតុ​ថា ម្យ៉ាង​ការ​បង្អួតរាង​បែប​នេះ​ផ្ទុយស្រឡះ​នឹង​រូបភាព​សាមញ្ញ​របស់​ជី​តា​ខ្លួន -​ប្រធានាធិបតី Duterte ព្រមទាំង​សមាជិក​ក្នុង​គ្រួសារ​។​

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Twitter ម្នាក់​បាន​សរសេរថា “​ក្នុងពេល​ដែល​ពលរដ្ឋ​នៅ Marawi ប្រឹង​រក​បាន​ត្រឹម​មួយ​ចម្អែតៗ​ប្រចាំថ្ងៃ នាង Isabelle បែរ​ជា​ស្ថិតក្នុង​វិមាន Malacanang ដើម្បី​ថតរូប​បង្អួត​ភាព​មាន​បាន​យ៉ាង​ដូច្នេះ​៕ ចន្ទ្រា​

 

spot_img
×