Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន បង្កើត​ក្រុម​មេធាវី ធ្វើយ៉ាងណា​ជួយ​ដល់​ស្ត្រី ដែល​ជាប់​ពាក់ព័ន្ធ​នឹង​តុលាការ ដែល​មិន​ទាន់​បាន​កាត់ក្ដី ដែល​មាន​ប្រមាណ​២/៣ នៅក្នុង​ពន្ធនាគារ​

spot_img

​ភ្នំពេញ​ ៖ នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​ចន្ទ ទី​១៨ ខែ​មីនា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក ឈិន ឈីវសុ​ង (Chen Qiuxong) ប្រធាន​ក្រុម Harbour Real Estate ។

​លោក Chen Qiuxong បាន​ជម្រាបជូន សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ថា លោក​បាន​មក​កាន់​ប្រទេស​កម្ពុជា 5 ឆ្នាំ​មកហើយ ហើយ​បាន​ឃើញ​កម្ពុជា​មាន​សុខសន្តិភាព ស្ថិរភាព និង​រីកចម្រើន​លឿន​។ លោក Chen បាន​បាន​ឃើញ​កម្ពុជា មាន​សក្ដានុពល និង​ឱកាស​វិនិយោគ​ជាច្រើន​។ ទន្ទឹមនឹងនោះ លោក​បាន​ឃើញ សម្ដេច​តេជោ កំពុងតែ​ផ្តល់​ឱកាស និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ឲ្យ​ចង់​មក​ទស្សនា និង​មក​វិនិយោគ​នៅ​កម្ពុជា​។ ជាមួយគ្នានេះដែរ លោក Chen ក៏​បាន​ឃើញ​ពី​សកម្មភាព​មនុស្សធម៌​របស់​សម្តេច​តេជោ ដែល​កំពុង​ជួយ​ពលរដ្ឋ​ក្រីក្រ ជាពិសេស​ថ្មីៗ​នេះ គឺ​សម្តេច​តេជោ បាន​បង្កើត​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ ជា​ពិសេស​ស្ត្រី​រងគ្រោះ​ដែល​ពុំ​ទាន់​បាន​កាត់ក្ដី​នៅ​ឡើយ​។ ក្រុមហ៊ុន​លោក​បាន​សម្រេចចិត្ត ចូលរួម​ផ្តល់​នូវ​វិភាគទាន​មូលនិធិ​មួយ​ចំនួន​បន្ថែម ដល់​កិច្ចការ​ដ៏​សំខាន់​នេះ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ និង​លើកទឹកចិត្ត​ឲ្យ លោក​ប្រធាន​ក្រុមហ៊ុន បន្ត​វិនិយោគ​នៅ​កម្ពុជា​ថែម​ទៀត ។ ចំពោះ​មូលនិធិ ដែល​ទទួលបាន គឺ​សម្រាប់​ប្រើប្រាស់​ក្នុង​ការជួយ​ដល់​ស្ត្រី នៅក្នុង​ពន្ធនាគារ ដែល​ពុំ​ទាន់​បាន​កាត់ក្ដី​នៅ​ឡើយ​។ សម្ដេច​តេជោ បាន​បញ្ជាក់បន្ថែម​ថា ក្រុម​មេធាវី ដែល​បង្កើតឡើង​នេះ គឺ​ធ្វើ​យ៉ាងណា​ជួយ​ដល់​ស្ត្រី ដែល​ជាប់​ពាក់ព័ន្ធ​នឹង​តុលាការ ដែល​មិន​ទាន់​បាន​កាត់ក្ដី ដែល​មាន​ប្រមាណ​២/៣ នៅក្នុង​ពន្ធនាគារ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ផងដែរ​ថា “​នៅថ្ងៃនេះ សម្តេច​បាន​បញ្ជាក់​ប្រាប់​ទៅ ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​យុត្តិធម៌​ឲ្យ​រៀបចំ​ពន្លឿន​ការកាត់ក្តី ចំពោះ​អ្នកជាប់ចោទ​ជាច្រើន​នាក់ ដែល​កំពុង​ជាប់​ឃុំ នៅក្នុង​ពន្ធនាគារ​ដែល​មក​ទល់​ពេលនេះ មិនទាន់​បាន​កាត់ក្តី​នៅ​ឡើយ ជា​ពិសេស​ស្ត្រី​ក្រីក្រ​។ សម្តេច​តេជោ បាន​សង្កត់ធ្ងន់ថា ការឃុំ​ខ្លួន​ជនជាប់ចោទ រយៈពេល​យូរ ដោយ​មិន​បាន​កាត់ក្តី គឺ​ខុសច្បាប់​៕​ ដោយ​ ៖ ​កូឡាប​

spot_img
×