Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ជំរុញ​ឲ្យ​មន្ត្រី​ខិតខំ​បន្ថែមទៀត ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ និង​ផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានធ្វើការ​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​រដ្ឋបាល​ខណ្ឌ​ទាំង​១២ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រួម​និង​មន្ទីរ​ពាក់ព័ន្ធ​នានា ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង សហការ​អនុវត្ត​ទិសដៅ និង​ភារកិច្ច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កន្លងមក ដែល​រាជ​រដ្ឋបាល​បានប្រគល់​ជូន ក្នុងការ​បម្រើ​ដល់​ការងារ​សន្តិសុខ​-​សណ្តាប់ធ្នាប់ ការផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍន៍ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ បាន​យ៉ាង​ល្អប្រសើរ ។

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​ទិសដៅ​ឆ្នាំ​២០១៩ ក្រោម​វត្តមាន លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

ថ្លែង​នៅក្នុង​ឱកាស​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​ការងារ ឆ្នាំ ២០១៩ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩​នេះ លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា​៖ កន្លងមក ក្នុង​ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុវត្ត​ការងារ​ទទួលបាន​សមិទ្ធ​ផល​ជាច្រើន ក្នុងការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ក៏ដូចជា​ការរៀបចំ​សន្តិសុខ សណ្តាប់​សាធារណៈ ជាមួយនិង​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​ទទឹម​និង​សម្រេចបាន​នូវ​សម្មិទ្ធិផល​ទាំងនេះ ក៏​នៅតែមាន​បញ្ហា​ប្រឈម​មួយចំនួន​នៅ​សេសសល់ ដែល​ទាមទារ អោយ​រួមគ្នា​ដោះស្រាយ​ក្នុង​ឆ្នាំ​២០១៩ បន្តទៀត ក្នុងនោះ​រួមមាន​៖ ការអនុវត្ត​ច្បាប់​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ តាមរយៈ​យន្តការ​ច្រកចេញ​-​ចូល​តែមួយ ការធ្វើ​ប្រទានកម្ម​ដីធ្លី​ជូន​ប្រជាពលរដ្ឋ និង​ការប្រើប្រាស់​អក្សរ​បរទេស​លើ​ផ្ទាំង​ផ្សព្វផ្សាយ​ជាដើម ។

​លោក​អភិបាល​រាជធានី បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ទាក់ទិន​នឹង​អង្គ​សន្និត​បាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៩​នេះ គឺជា​ការ​បូកសរុប វាយតម្លៃ​ដកស្រង់​បទពិសោធន៍​លទ្ធផល​ការងារ​ឆ្នាំ​ថ្មី ២០១៩ នៃ​ការ​អន​វុត្ត​វិធី នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៥ នៃ​រដ្ឋសភា និង​ជាការ​ចាប់ផ្តើម នៃ​ការអនុវត្ត​កម្មវិធី នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា ។ លោក​បាន​បន្តថា ដើម្បី​កំណត់​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៩ បាន​យ៉ាង​លម្អិត អង្គសន្និបាត​បាន​រក្សា​វិធីសាស្ត្រ​បែង​ចែកជា​ក្រុម ដើម្បី​ធ្វើការ​ពិភាក្សា​ដូចជា ១ វិធានការ​ជំរុញ​ការ ងារ​អនុវត្ត​ច្បាប់​ចរាចរណ៍ និង​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ ២ ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ តាមរយៈ​យន្តការ​ច្រកចេញចូល​តែមួយ ៣ ការធ្វើ​ប្រទានកម្ម​ដីធ្លី ជូន​ប្រជាពលរដ្ឋ និង​ទី​៤ វិធានការ​ទប់ស្កាត់​ការប្រើប្រាស់​អក្សរ​បរទេស​នៅលើ​អក្សរ​ខ្មែរ ឬ អក្សរ​បរទេស​សុទ្ធ​ដោយ​គ្មាន​កម្ម​សិទ្ធ​បញ្ញា លើ​ផ្ទាំង​ផ្សព្វផ្សាយ​ផ្សេងៗ ។​ជាមួយគ្នា​នោះ​លោក​បាន​ជំរុញ ដល់​សមាជិក​-​សមាជិក​ការ​នៃ​អង្គសន្និបាត​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា​យកចិត្ត​ទុកដាក់ ចូលរួម​អោយ​ពេញលេញ ទៅតាម​កម្មវិធី​នៃ​អង្គសន្និបាត និង​យក​អស់​បញ្ញាញាណ ស្មារតី ចែករំលែក​មេរៀន បទពិសោធន៍ ដែល​បាន​អនុវត្ត​កន្លងមក​ឲ្យ​បាន​ផុសផុល ក្នុងន័យ​រិះរក​នូវ​ដំណោះស្រាយ មធ្យោបាយ និង​វិធានការ ដើម្បី​ឆ្លើយតប ទៅ​និង​បញ្ហា​ប្រឈម​ថ្មីៗ និង​ត្រូវ​ធានា ឲ្យ​ដំណើរការ​នៃ​អង្គសន្និបាត ប្រព្រឹត្តទៅ​ទទួលបាន​ជោគជ័យ ។​

​លោក​បាន​បញ្ជាក់ថា បញ្ហាសំខាន់ៗ​ខាងលើនេះ ទាមទា​ឲ្យ​យើង​ប្រឹងប្រែង​រួមគ្នា​ថែមទៀត​ដើម្បី​ថែរក្សា និង​ពង្រីក​បន្ថែម​នូវ​ស្នាដៃ និង​សមិទ្ធិផល​នានា​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេចបាន​ក្នុង​ឆ្នាំ​២០១៨ ហើយ​សំណុំ​បញ្ហា​ទាំងនេះ ក៏​ជា​ការងារ​អាទិភាព​ដែល ត្រូវ​ពង្រឹង​យន្តការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព សំដៅ​ធានា​សន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់​របៀបរៀបរយ ជំរុញ​ការផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍន៍​សង្គម​លើ​គ្រប់​វិស័យ ​៕ ដោយ ​៖ ​កូ​ឡាប​

spot_img
×