Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្សព្វផ្សាយ​ការអប់រំ​យល់ដឹងពី​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម ដល់​ប្រជាពលរដ្ឋ នៅ​ស្រុក​អូ​រយ៉ា​ដាវ

spot_img

​ខេត្ត​រតនគីរី​ ៖ លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​សំណូមពរ​ប្រជាពលរដ្ឋ ត្រូវ​ចេះ​អប់រំ​ណែនាំ​គ្នា កុំ​ឲ្យ​ប៉ះពាល់ លាក់ទុក ឬ កែច្នៃ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ព្រោះ​វា​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​គ្រប់ពេលវេលា និង​ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច​។​

​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ផ្សព្វផ្សាយ​ការអប់រំ​យល់ដឹង ពី​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡំ​ថ្មី ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ដោយ​ការចូលរួម​ពី អាជ្ញាធរ​មូលដ្ឋាន ស្នងការ​នគរបាល​ខេត្ត តំណាង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន MAG&NPA និង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជិត ១០០០​នាក់​។​

​លោក​ទេសរដ្ឋមន្ត្រី ក្នុងនាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន បាន​ពាំ​នាំនូវ​ប្រសាសន៍ ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​បានលើកឡើង​ពី​តម្លៃ​នៃ​នយោបាយ​ឈ្នះ ឈ្នះ ដែល​បាន​នាំមក​នូវ​សន្តិភាព ឈានទៅដល់​ការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដើម្បី​ធានា​សុវត្ថិភាព ជូន​ដល់​ប្រជាពលរដ្ឋ​។ សម្តេច​តេ​ជោ ពិតជា​មិន​ចង់ឃើញ ប្រជាពលរដ្ឋ​ណា​ម្នាក់ ទទួលរង​គ្រោះថ្នាក់ ដោយ​ឃាតករ​លាក់​មុខ ដូចជា​ស្លាប់ របួស ធ្លាក់ខ្លួន​ពិការ មុន​អាយុ​ដោយសារ​គ្រាប់​ទាំង​នោះទេ សម្តេច​ទាំង​ទ្វេរ ចង់ឃើញ​ប្រជាពលរដ្ឋ មាន​អាយុ​វែង រស់​ក្រោម​ដំបូល​សន្តិភាព ក្រោម​ការដឹកនាំ របស់​រាជរដ្ឋាភិបាល​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​សំណូមពរ​ដល់ អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់ ស្តីពី ការគ្រប់គ្រង​អាវុធ ជាតិ​ផ្ទុះ ឲ្យ​តឹងរ៉ឹង​បំផុត និង​សំណូមពរ​ប្រជាពលរដ្ឋ​ទាំងអស់ គ្រួសារ​នីមួយៗ ត្រូវ​ចេះ​អប់រំ​ណែនាំ​គ្នា កុំ​ឲ្យ​ប៉ះពាល់ លាក់ទុក ឬ កែច្នៃ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ព្រោះ​វា​អាច​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​គ្រប់ពេលវេលា និង​ត្រូវ​រាយការណ៍ មក​សមត្ថកិច្ច​ពាក់ព័ន្ធ មេភូមិ មេឃុំ នគរបាល ឬ ប្រតិបត្តិ​ករ​បោសសម្អាត​មីន និង​គ្រាប់​ដែល​នៅ​ជិត​បំផុត ដើម្បី​មាន​វិធានការ​ប្រមូល យកទៅ​កម្ទេចចោល​ ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×