Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ប៉ុនប៉ង​រំលោភ​សម្លាប់ តែ​មិនបាន​សម្រេច​

spot_img

​ខេត្តពោធិ៍សាត់​ ៖​ ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​កណ្តៀង សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ចាប់​ឃាត់ខ្លួន ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ និង​យក​ខ្សែ​អង្រឹង ចងក​លើ​នារី​រងគ្រោះ តែ​មិនបាន​សម្រេច នៅ​ចំណុច​លើផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ព្រែក​ត្របែក ឃុំ​កញ្ជរ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩ ។​

​តាម​ការរៀប​រាប់រប​ស់ជន​រងគ្រោះ​ឈ្មោះ ហ៊ី​វ គឹម​ឡាង អាយុ​ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ត្របែក ឃុំ​កញ្ជរ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា មុនពេល​កើតហេតុ អាណាព្យាបាល​របស់គាត់ បាន​ចេញទៅ​ប្រកបមុខរបរ នៅក្រៅ ដោយ​ទុក​រូបនាង ឲ្យ​នៅចាំ​ផ្ទះ​ម្នាក់ឯង ខណៈនោះ​រូបនាង​ឃើញ ជនសង្ស័យ​ឈ្មោះ ផន ពយ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា បាន​ដើរមក​ផ្ទះ​របស់​នាង ធ្វើ​ក្រ​ឡេង​ក្រឡឺមៗ នាង​ក៏​សួរថា​ពូ​ឯង​រក​អ្វី ជនសង្ស័យ​ឈ្មោះ ផន ពយ បាន​ឆ្លើយថា អញ​មក​ហ្នឹង​រួច​ឡើងលើ​ផ្ទះ​របស់​ជនរ​ង​គ្រោះ ដោយមាន​ភាព​ស្ងាត់​ជនសង្ស័យ ផន ពយ ក៏​ចាប់​នាង​បម្រុង​រំលោភ ពេលនោះ ហើយ​នាង​ក៏​រើបម្រះ​ហើយ ជនសង្ស័យ​ក៏បាន​យក​ខ្សែ​អង្រឹង និង​ពោះវៀន​កង់ មក​រឹត​ក​របស់​នាង តែ​នាង​រើរួច​មានការ​ភ្ញាក់ផ្អើល ពី​អ្នកស្រុក​ផង​នោះ ជនសង្ស័យ​ក៏​រត់​បាត់ទៅ​។ លុះ​ឈ្មោះ ប៊ុន ហ៊ី​វ ត្រូវជា​អាណា​ព្យ​បាល​របស់​នាង ត្រឡប់មកផ្ទះ​វិញ ក៏​និយាយប្រាប់​ពី​ករណីនេះ​តែម្តង​។ បន្ទាប់ពី​ស្តាប់​ការរៀបរាប់ របស់​កូនស្រី​ចប់ ក៏​ប្រញាប់ប្រញាល់ ទៅប្តឹង​សមត្ថកិច្ច ឲ្យ​ជួយ​អន្តរាគមន៍ ចាប់​ជនសង្ស័យ យកមក​ផ្តន្ទាទោស រក​យុត្តិធម៌​ជូន​គ្រួសារ​គាត់​។​

​លោក​វរសេនីយ៍ឯក លីវ សេង​ហ៊ឺ​ម អធិការនគរបាល​ស្រុក​កណ្តៀង បាន​ឲ្យ​ដឹងថា ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ​ផន ពយ គឺ​សមត្ថកិច្ច ធ្វើឡើង​តាម​ពាក្យបណ្តឹង របស់​អាណាព្យាបាល​ជន​រងគ្រោះ និង​មានការ​សម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តពោធិ៍សាត់ សមត្ថកិច្ច​បាន​កោះហៅ​ជនសង្ស័យ​ឈ្មោះ ផន ពយ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សួរនាំ​។ ជនសង្ស័យ បាន​សារភាពថា កន្លងមក​រូបគេ និង​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ ធ្លាប់​មានទំនាស់​ពាក្យសម្តី នឹង​គ្នា ចាប់តាំងពី​ពេលនោះ មក​ខ្លួន​ក៏មាន​គំនិត​មួយ ចង់​ធ្វើបាប​ទៅលើ​ក្រុមគ្រួសារ​ជនរងគ្រោះ រហូតដល់​ថ្ងៃកើតហេតុ​ខ្លួន ហ៊ាន​ធ្វើ​សកម្មភាព ទៅលើ​នារី​ជនរងគ្រោះ ដោយមាន​គំនិត​ចាប់រំលោភ ហើយ​យក​ខ្សែ​អង្រឹង ចងក​នារី​រងគ្រោះ រហូត​មាន​របួសស្នាម​ទៀតផង​។​

​លោក​អធិការ​បាន​បន្តថា ក្រោយពី​បាន​ស្តាប់​សម្តី សារភាពរ​បស់ជនស​ង្ស័​យ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ឈ្មោះ ផន ពយ នៅ​រសៀល​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី ១៦ ខែមីនា​ឆ្នាំ​២០១៩ កសាង​សំណុំរឿង​បញ្ជូន មកកាន់​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៅ​ព្រឹក​ថ្ងៃទី​១៧ មីនា ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×