Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត នៃ​ប្រទេស​អារ៉ាប់​រួម នឹង​បើក​ជើងហោះហើរ​ថ្មី ពី​ភ្នំពេញ​ទៅ​បាងកក ជាមួយ​ជម្រើស​កាន់តែច្រើន​

spot_img

(​ភ្នំពេញ​)៖ ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត (Emirates) នៃ​ប្រទេស​អារ៉ាប់​រួម គ្រោង​នឹង​បើក​ជើងហោះហើរ​ថ្មី ដើម្បី​ត​ភ្ជាប់​រាជធានី​ភ្នំពេញ ទៅកាន់​រាជធានី​បាងកក​ប្រទេស​ថៃ ដោយ​ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខ ដើម្បី​ផ្តល់ជូន​អតិថិជន​ទាំងអស់ នូវ​ការធ្វើដំណើរ​ប្រកបដោយ​ផាសុកភាព ជាមួយ​ជម្រើស​ជើងហោះហើរ​ប្រចាំថ្ងៃ​កាន់តែច្រើន បន្ថែម​លើ​ការហោះហើរ​ទៅកាន់​គោលដៅ​ជាង ១៥០​កន្លែង នៅក្នុង​ប្រទេស​ចំនួន ៨៣ ​។​

​នៅក្នុង​ជំនួប​ជាមួយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នា​ទីស្តីការក្រសួង កាលពី​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​នេះ លោក អាប់​ឌុល​ឡា អេ​ត​ណាន់ (Abdulla Adnan) នាយក​ក្រុមហ៊ុន​អ៊ែ​ម​មឺ​រឹត ប្រចាំ​ប្រ​ទស​កម្ពុជា បាន​គូសបញ្ជាក់ថា «​អ៊ែ​ម​មឺ​រឹត​» ចង់​ធ្វើឱ្យ​ទីក្រុង​ឌុយ​បៃ ក្លាយជា​វេទិកា​ត​ភ្ជាប់​ប៉ែក​ខាងកើត ទៅកាន់​ខាងលិច ហើយ​តាមរយៈ​ជើងហោះហើរ​ថ្មី​នេះ ក្រុមហ៊ុន​នឹង​ប្រើប្រាស់​យន្តហោះ​ធុន​បូ​អី​ង ៧៧៧ និង​អ៊ែ​បើ​ស A៣៨០ ដើម្បី​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅកាន់​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ​ឆ្នាំ​២០២០ ជាមួយ​បច្ចេកវិទ្យា​ទំនើប គ្មាន​ទំនាញផែនដី​។​

​ជាការ​ឆ្លើយតប លោក ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការស្វាគមន៍ ចំពោះ​ការបើក​ឱ្យមាន​ជើង​ហើរ​ថ្មី របស់​ក្រុមហ៊ុន​អ៊ែ​ម​មឺ​រឹត ដែល​នឹង​ផ្តល់​ភាពងាយស្រួល​សម្រាប់​ភ្ញៀវទេសចរ និង​វិនិយោគិន ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់​ដ៏​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​អារ៉ាប់​រួម ដែល​បាន​គាំទ្រ និង​ជួយ​សម្រប​ស​មួល​ការចូលរួម​របស់​ក​ម្ព​ជា នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ​ឆ្នាំ​២០២០ នាពេលខាងមុខ​។​

​លោក ប៉ាន សូរ​ស័ក្តិ បានបង្ហាញ​ជំនឿ​ថា តាមរយៈ​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ​ឆ្នាំ​២០២០ ប្រទេស​ទាំងពីរ​នឹង​អាច​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​លើ​វិស័យ​សំខាន់ៗ​ដូចជា​៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម បច្ចេក​វិទ្យា និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ហើយ​ក្រសួងពាណិជ្ជកម្ម នឹង​រង់ចាំ​សម្របសម្រួល​រាល់​គម្រោង​វិនិយោគ ស្នើ​ដោយ​រដ្ឋាភិបាល ឬ​វិនិយោគិន នៃ​ប្រទេស​អារ៉ាប់​រួម​។​

​សូមជម្រាបថា ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត បានធ្វើ​ប្រតិបត្តិ​ការហោះហើរ មកកាន់​រាជធានី​ភ្នំពេញ​ដំបូង នៅក្នុង​ខែកក្កដា ឆ្នាំ​២០១៧ ដែល​គិត​មកទល់​បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ បាន​ដឹក​អ្នកដំណើរ​ប្រមាណ ១០​ម៉ឺន​នាក់ និង​បានឈ្នះ​ពានរង្វាន់​ជាប់​គ្នា​យ៉ាងច្រើន​។ ជាក់ស្តែង​កាលពី​ឆ្នាំមុន ក្រុមហ៊ុន​អ៊ែ​ម​មឺ​រឹត បានទទួល​ពានរង្វាន់​ឆ្នើម​ចំនួន ៣ នៅក្នុង​ពិព័រណ៍​អន្តរជាតិ APEX Asia និង​បាន​ជាប់​ឈ្មោះ​ជា ក្រុមហ៊ុន​អាកាសចរណ៍​ឆ្នើម​ប្រចាំឆ្នាំ​២០១៨ សម្រាប់​ពានរង្វាន់​ការដឹកជញ្ជូន​តាម​យន្តហោះ​៕ ​ដោយ​ ៖ បញ្ញា​ស័ក្តិ​

spot_img
×