Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ឆេះ​កន្លែង​លក់​សាំង ស្លាប់​ក្មេងស្រី 2 នាក់ និង​របួសធ្ងន់ 2 នាក់​

spot_img

មណ្ឌលគិរី​ ៖​ ​បើតាម​ការ​ឱ្យដឹងពី​នាយកដ្ឋាន​នគរ​បាលប​ង្កា​រ ពន្លត់ អគ្គីភ័យ និង​សង្គ្រោះ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់ថា ថ្ងៃទី​១៨ ​ខែមីនា​ ឆ្នាំ​ ២០១៩ នៅវេលា​ម៉ោង ១៥និង៣០​នាទី យ៉ាង ហោចណាស់​ក្មេងស្រី​ជ​ម្ទ​ង់​ចំនួន​០២ នាក់ បាន​ស្លាប់ និង​ស្ត្រី​០២​នាក់ រងរបួស​កំពុងតែ​សង្គ្រោះបន្ទាន់ និង​ផ្ទះ​ចំនួន​០៤​ខ្នង ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​ស្ថិតនៅ​ចំណុច​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្ត​ម​ណ្ឌុ​ល​គី​រី ។​

​នគរបាល​បាន​បញ្ជាក់ថា ក្មេងស្រី 2 នាក់​ដែល​បាន​ស្លាប់ ​ឈ្មោះ ហ៊ាង ស​ម្ភ​ស្ស អាយុ​១៧​ឆ្នាំ និង​ឈ្មោះ ហ៊ាង ស្រី​លីន អាយុ ១៤​ឆ្នាំ ។ អ្នករងរបួស​ស្រាល​ចំនួន​០២​នាក់ (​ភេទ​ស្រី​) ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះបន្ទាន់​។​

​ម្ចាស់ផ្ទះ​ឈ្មោះ ហ៊ាង សុធី ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

កិ​ច្ខ​ប្រតិ​ប​ត្ត​ការ​ខាងលើនេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​០៥​គ្រឿង និង​បាន​ប្រើ​ទឹក​អស់​ចំនួន ២៥​ឡាន មកពី រថយន្ត​របស់​ស្នងការ​ចំនួន​០៤ គ្រឿង និង​រថយន្ត​របស់​អធិការ​ស្រុក​ពេ​ជ្រា​ដា​ចំនួន​០១​គ្រឿង ។​

នគរបាល​បានបញ្ជាក់​ពី​មូលហេតុ គឺ​មកពី​ការផ្ទេរ​ប្រង​ចូល​ស៊ីទែន​គ្មាន​លក្ខណ​:​បច្ចេកទេស ធ្លាយ​សាំង​ទៅ​ចង្រ្កា​ន​ហ្គាស់ (​ចូល​ស៊ី​ទែន​របស់​ឈ្មោះ ហ៊ាង សុធី​ទើប​បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​តែម្តង​។​

​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ស្ថានភាព​អគ្គីភ័យ​ឆេះ​ស្ថានីយ៍ ប្រេងសាំង​នៅ​ឃុំ​ពូ​ជ្រៃ សមត្ថកិច្ច​អាច​គ្រប់គ្រង សភាព​ការ​បាន​ទាំងស្រុង​ហើយ ប៉ុន្តែ​ជា​អ​កុស​ក្មេងៗ​ចំនួន​ពីរ​នាក់ បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​។​

​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ដែល​បញ្ជា​ផ្ទាល់ នៅ​កន្លែងកើតហេតុ​បាន ដឹកនាំ​កម្លាំងចម្រុះ បន្ត​ពន្លត់​រងើកភ្លើង ដែល​នៅ​សេសសល់ នឹង​រៀបចំ​សណ្តាប់ធ្នាប់​កន្លែងកើតហេតុ ជៀសវាង​មាន​អណ្តាតភ្លើង​ឆាបឆេះ​ថែម​ ៕ ដោយ​៖កូ​ឡាប​

spot_img
×