Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំនេះ​មិនមាន​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទេ ប៉ុន្តែ​បានរៀបចំ​សៀមរាប​សង្ក្រាន្ត​

spot_img

​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ​ខ្មែរ​យើង នាពេល​ខាងមុខនេះ អាជ្ញាធរខេត្ត សហការ​ជាមួយ សហភាព​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ នឹង​រៀបចំ ព្រឹត្តិការណ៍ សៀមរាប​សង្ក្រាន្ត ដើម្បី​អបអរសាទ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ដោយមាន​រៀបចំ​កម្មវិធី​សាសនា និង​ល្បែង​ប្រជាប្រិយ៍ ជាច្រើន សម្រាប់ បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ចូល​លេង​កម្សាន្ត នៅ​បរិវេណ សួន​ព្រះរាជដំណាក់ ។​

​អាស្រ័យហេតុនេះ សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍ ជាតិ​និង​អន្តរជាតិ ចូលរួម​កំសាន្ត​អោយបាន​ច្រើន​កោះករ ។ សៀមរាប​សូម​ស្វាគមន៍ ។​

​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ឲ្យ​ដឹងថា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ​ខ្មែរ​នាពេល​ខាងមុខ នេះ សហភាព​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា មិនបាន​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​នោះទេ ប៉ុន្តែ​សហភាព​សហព័ន្ធ​យុវជន​ខេត្តសៀមរាប សហការ​ជួយ​អាជ្ញាធរខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ នឹង​រៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត ដើម្បី​អបអរសាទ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ដោយមាន​កម្មវិធី​សាសនា និង​ល្បែង​ប្រជាប្រិយ៍​ជាច្រើន សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ចូល​លេង​កម្សាន្ត នៅ​តំបន់​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​ ។​

​លោក ទៀ សីហា មានប្រសាសន៍​ទៀតថា បើទោះបី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ មិនបាន​ធ្វើ ប៉ុន្តែ​សូម​បងប្អូន​មក​កម្សាន្ត​សប្បាយ​នៅ​ខេត្តសៀមរាប​ដូច​ឆ្នាំមុនៗ​ទៀត ព្រោះ​នៅ​ខេត្តសៀមរាប មាន​រៀបចំ​សៀមរាប​សង្ក្រាន្ត ដើម្បី​អបអរសាទ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ដោយមាន​កម្មវិធី​សាសនា និង​ល្បែង​ប្រជាប្រិយ៍​ជាច្រើន ហើយ​ក្រៅពីនេះ​បងប្អូន​អាច​ទៅ​កំសាន្ត​នៅតាម​ប្រាសាទបុរាណ រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន សម្បូរបែប​ទៀត ដែលមាន​នៅក្នុង​ខេត្តសៀមរាប​នេះ ។

​សូមបញ្ជាក់ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការ​ជាមួយ​ស្ថាប័ន​ជាតិ​ច្រើន បានរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រយៈពេល​៦​ឆ្នាំ​មកហើយ គឺ​ចាប់ពី​តាំងពី​ឆ្នាំ​២០១៣​មក​ម្លេះ ហើយ​ព្រឹត្តិការណ៍​កន្លងមកនេះ បានបង្ហាញ​អំពី​វប្បធម៌​ដ៏​សំបូរបែប​របស់​កម្ពុជា​ដែល​មាននៅ​គ្រប់​ទីកន្លែង​នៃ​ទឹកដី ខណៈដែល​បច្ចុប្បន្នកំពុង​ត្រូវបាន​យកចិត្តទុកដាក់​ស្រាវជ្រាវ រុករក​យកមក​ថែរក្សា និង​អភិវឌ្ឍន៍ ហើយ​ការលើកតម្លៃ​វប្បធម៌ និង​ទំនៀមទម្លាប់​តាមរយៈ​ការអប់រំ ការចូលរួម និង​ការកំសាន្ត​រីករាយ នាឱកាស​ពី​ធី​បុណ្យចូលឆ្នាំថ្មី​ក្នុងនាម​ជាម​ហា​គ្រួសារ​ខ្មែរ ជាមួយ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ប្រកប ដោយ​ស្មារតី​សាមគ្គីភាព ភាតរភាព និង​សុខដុម​រម​នីយកម្ម ជាពិសេស​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​ទាក់ទាញ់​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យមក​ទស្សនា​កម្ពុជា​ជាច្រើន​លាន​នាក់​ក្នុង​មួយឆ្នាំៗ ៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×