Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ពិត​ក្នុង​ឆាកជីវិត​របស់​រូប​វិទូ​ល្បីល្បាញ Howard Kelly ស្ថាបនិក​ផ្នែក​ជំងឺមហារីក នៃ​សកល​វិទ្យាល័យ John Hopkins បញ្ជាក់​ឲ្យ​ឃើញថា ៖ ធ្វើ​ល្អ​ពិតជា​មាន​ផល​…​ល្អ​មែន​ណា៎​!

spot_img

​រឿង​ពិត​នេះ​ត្រូវបាន​គាត់​ដំណាល​ប្រាប់ថា ៖ នា​តំបន់​មួយ​នោះ​មាន​ក្មេងប្រុស​ក្រីក្រ​ម្នាក់ ម្ង៉ៃៗ​ដើរ​លក់​របស់​កំប៉ិកកំប៉ុក​ដើម្បី​ចិញ្ចឹមជីវិត ។ ថ្ងៃមួយ​នោះ​ក្មេង​មាន​អារម្មណ៍​ហត់​ហេវ ហើយ​ឃ្លាន​ខ្លាំង តែ​លុយ​ក្នុង​ហោប៉ៅ​នៅសល់​មិន​គ្រប់​សម្រាប់​ទិញ​នំប៉័ង​…​ទាំងឡាយ ។​

​ចុងក្រោយ​ដាច់ចិត្ត​គោះទ្វារ​ផ្ទះមួយ​ជិត​នោះ​បំណង​សុំ​ចំណី​បរិភោគ ។ ទ្វា​បើក​ខ្វាក ស្រាប់តែ​ឃើញ​ក្មេងស្រី​ម្នាក់ អាយុ​ស្របាល​វា​បង្ហាញខ្លួន ក្មេងប្រុស​ពិតជា​កើតក្តី​អៀនខ្មាស​…​ហេតុនេះ​បាន​ត្រឹម​ពោលថា ៖ ខ្ញុំ​សុំ​ទឹក​១​កែវ​បានទេ​! ។ ប៉ុន្តែ​ក្មេងស្រី​សំឡឹង​ឃើញ​អាកប្បកិរិយា​របស់​ក្មេងប្រុស​ដឹងថា​គេ​ពិតជា​ហេវ​ហត់ ឃ្លាន​ខ្លាំង​ក៏​ដើរទៅ​ចាក់​ទឹកដោះគោ​១​កែវ​ធំ រួច​ហុច​ឲ្យ ។​

​ក្មេងប្រុស​នោះ​ផឹក​យ៉ាង​ឆ្ងាញ់ ហើយ​សួរ ៖ “​តើ​ខ្ញុំ​ជំពាក់​លុយ​ប៉ុន្មាន​?” ក្មេងស្រី​ឆ្លើយ ៖ “​ម្តាយ​ខ្ញុំ​ប្រដៅ​ថា មិន​គប្បី​ទាមទារ​សគុណ​អ្នកដទៃ ក្រោយ​ធ្វើអំពើ​ល្អ​មួយ​នេះ​!” ។​

​ខណៈ​ពេលនោះ​ក្មេងប្រុស​ក៏​កត់​ចម្លង​ឈ្មោះ និង​អាសយដ្ឋាន​របស់​ក្មេងស្រី រួច​ជីវិត​របស់​វា​ក៏​បន្ត​…​។​

​ច្រើន​ឆ្នាំ​កន្លងផុតទៅ ក្មេងស្រី​ពីមុន​ក្លាយជា​ស្ត្រ​ពេញវ័យ ហើយ​មាន​ជំងឺ​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ធំ​នាទី​ក្រុង ។​

​ពេលទៅដល់​មន្ទីរពេទ្យ​ក៏​ចុះឈ្មោះ និង​អាសយដ្ឋាន​ក្នុងជំនួប​ជាមួយ​វេជ្ជបណ្ឌិត​វ័យក្មេង​ម្នាក់ ។ ពេលនោះ “​លោក​វេជ្ជបណ្ឌិត​” បាន​ភ្ញាក់​ក្រ​ញ៉ា​ង​ដឹងថា ស្ត្រី​នេះ​គឺជា​ក្មេងស្រី​… ដែល​ធ្លាប់​ឲ្យ​ទឹកដោះគោ​គាត់​១​កែវ​ធំ​… ។​

​គាត់​ក៏​សំណូមពរ​ព្យាបាល​ផ្ទាល់​អ្នកជំងឺ​នេះ ។ ក្រោយ​ការវះកាត់​ស្ត្រី​រូបនោះ​បានជា​សះស្បើយ ។ ប៉ុន្តែ​ឃើញ​វិ​ក្ក័​យ​ប​ត្រ​ថ្លៃ​ពេទ្យ​វា​ពិតជា​រន្ធត់ចិត្ត ត្បិត​ច្រើនណាស់​… ពុំ​អាចមាន​ប្រាក់​សង​បាន ។​

​បន្ទាប់ពី​រន្ធត់ចិត្ត ឡើង​ព្រិល​ភ្នែក​នោះ នាង​ក៏​ក្រឡេកឃើញ​នៅ​ជ្រុង​ម្ខាង​នៃ​វិ​ក្ក័​យ​ប​ត្រ​មាន​សំណេរ​ថា ៖ “​វិ​ក្ក័​យ​ប​ត្រ​នេះ​ត្រូវបាន​ទូទាត់​ដោយ​…​ទឹកដោះគោ​១​កែវ ។​

​ក្មេងប្រុស​ច្រើន​ឆ្នាំមុន ដោយ​វេជ្ជបណ្ឌិត​ព្យាបាល​នាង​គឺ​លោក Howard Kelly នេះឯង ។​

​សបញ្ជាក់​ថា ៖ លើ​លោក​នេះ​អ្នកធ្វើ​គុណ​លើ​គេ​អាច​ភ្លេច តែ​អ្នកទទួល​គុណ​នោះ ពុំគប្បី​ភ្លេច ហើយ​លើសពីនេះ បើ​មានឱកាស​គឺ​គួរតែ​….​សង មែន​ទេ​!? ៕ ចន្ទ្រា​

spot_img
×