Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចេះតែ​ជឿ កុំ​ចេះតែ​ហ៊ាន ៖ ម្នាក់​អស់​លុយ ម្នាក់​ចូល​គុក ព្រោះតែ​…​ចង់បាន​ប្តី​!

spot_img

​ថ្មីៗ​នេះ ​ស្ត្រី​ម្នាក់​រស់នៅ​សង្កាត់ Besiktas ទីក្រុង Istanbul ទួ​គី បាន​ដាច់ចិត្ត​ទៅរក​គ្រូទាយ​ឈ្មោះ HR ដើរ​ពឹងពាក់​ជួយ​រក​គូស្រករ​ល្អ​ល្អន់​ម្នាក់ ។ គ្រូទាយ​ប្រាប់ថា​អាចជួយ​នាង​បាន​ដោយ​គូស​ផែនទី​តារាសាស្ត្រ​ចង្អុល​ផ្លូវ​ទៅរក ។​

​ប៉ុន្តែ​នាង​ត្រូវ​ចំណាយ ២.០០០ lira (​ប្រមាណ ៤០០​ដុល្លារ​) ដើម្បី “​ត្រួសត្រាយ​ផ្លូវ​ទៅរក​សំណាង​” ។ ព្រោះតែ​គ្មាន​ដើមទ្រូង​ស្អំ​នឹង​គេ​យូរហើយ នារី​នេះ​ដាច់ចិត្ត​ចំណាយ ។ ប៉ុន្តែ​មួយរយៈ​ក្រោយ នាង​បាន​វិល​ទៅ​ជួប​គ្រូទាយ​ដដែល​ហើយ​ប្រាប់ថា នៅ​ពុំទាន់​បាន​ជួប​… ។ ពេលនោះ​គ្រូទាយ​និយាយថា ភ័ព្វសំណាង​មិនទាន់​មកដល់ ហើយ​សំណូមពរ​ឲ្យ​នាង​ផ្តល់​បន្ថែម​លុយ ៤.០០០ lira (800 ដុល្លារ​) ទៀត​ដើម្បី​…​ជួយ​ឲ្យ​លឿន ។​

៦​ខែ​កន្លងផុតទៅ នៅតែ​គ្មាន​ទ្រូង “​ស្អំ​” ដដែល លុយ​ក៏​អស់ នាង​ដាច់ចិត្ត​រាយការណ៍​សុំ​ជំនួយ​ពី​ប៉ូលិស ។​

​គ្រូទាយ H.R ត្រូវ​ទៅកាន់​តុលាការ ហើយ​ត្រូវ​ជាប់ពន្ធនាគារ​៣​ឆ្នាំ ពីបទ “​បោក​បញ្ឆោត​ជំនឿ​អ្នកដទៃ​” ។​

​នេះឯង​គេ​ហៅថា “​ប្រាក់​ក៏​បង់ ថង់​ក៏​ដាច​” នោះ ៕ ចន្ទ្រា​

spot_img
×