Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ពីបទ​គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​

spot_img

​រាជធានី​ភ្នំពេញ​៖ កម្លាំង​នគរបាល​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១២​និង​៣០​នាទី បានទទួល​ជនបរទេស​ម្នាក់ ពី​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពីបទ​គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនបរទេស​រូបនេះ​មានឈ្មោះ WU YUANMIN ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ចិន បន្ទាប់មក​កម្លាំង​ការិយាល័យ​ធ្វើការ​សាកសួរ​ដឹងថា ជននេះ​ចូល​ម ប្រទេស​កម្ពុជា​លើកដំបូង នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គោលបំណង​ទេសចរណ៍​។

​ក្នុងអំឡុងពេល​ស្នាក់នៅ​ទេសចរ​ក្នុងប្រទេស​កម្ពុជា គេ​ក៏បាន​ឆ្លៀត​រក​ការងារ​ធ្វើ​នៅ​ខេត្ត​កំពង់សោម រហូតដល់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ គេ​បានធ្វើ​ដំណើរ​មក​ភ្នំពេញ ដើម្បី​ដើរលេង ហើយ​គេ​ក៏បាន​ចូលទៅ​លេង​នៅ​សណ្ឋាគារ​ណាហ្គា បន្ទាប់មក​គេ​ក៏​រក​ផ្ទះសំណាក់ ដើម្បី​សំរាក ពេល​នោះគេ​លូក​ហោប៉ៅ​រក​លិខិតឆ្លងដែន ស្រាប់ តែ​ រក​មិនឃើញ តែ​គេ​មិនបាន​ប្ដឹង​សមត្ថកិច្ច​ទេ រហូតដល់​ថ្ងៃ​១៨ ខែមីនា ឆ្នាំ​២០១៩ គេ​ក៏បាន​ចាយលុយ​អស់ពី​ខ្លួន ទើប​រក​សមត្ថកិច្ច​ឲ្យ​ជួយ​។

បច្ចុប្បន្ន​ជនបរទេស​រូបនេះ ស្នាក់នៅ​មិន​ពិតប្រាកដ និង​គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន ត្រូវបាន​ឃាត់ខ្លួន បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×